ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅក្រុងប៉ោយប៉ែតរកឃើញមានស្ថានីយ៍ប្រេងចំនួន៥មិនប្រកតី

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះអគ្គនាយកដ្ឋានកម្ពុជា ត្រួត​​ពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំទំ និញ កាំកុងត្រូល​សហការណ៍ជាមួយ​មន្ត្រីកាំកុង​ត្រូល​ខេត្ត​បន្ទាយ​មានជ័យ បានយករថយន្តមន្ទីរពិសោធន៍ចល័ត ប្រេង​ឥន្ធនៈ ដឹកនាំដោយ​លោក​​​​ងួន សុមល្លីវង្ស អនុប្រធាន​នាយក​ដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ។
លោកងួន សុមល្លីវង្សអនុប្រធាននាយក​ដ្ឋានកិច្ចការពារ​អ្នកប្រើ​ប្រាស់ និងបង្ក្រាបការក្លែងបន្លំសំរាប់ខេត្តបន្ទាយមានជ័យ​ជា​លើក​ទី១ហើយ ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍​ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យ​បរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយ៍​ប្រេង​ឥន្ធនៈនានាក្នុងខេត្តចំនួន ៧កន្លែង រកឃើញថា ស្ថានីយ​ត្រឹមត្រូវចំនួន២ ស្ថានីយ៍ត្រឹមត្រូវ មិនប្រក្រតីចំនួន ៥ស្ថានីយ៍ ។ ប៉ុន្តែស្ថានីយប្រេងឥន្ធន:ធំៗ ដូចជា តេលា គឺក្រុមហ៊ុន ពួកគេបានអនុវត្តទៅតាមស្តង់ដារ របស់អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ដែលបានកំណត់ ឲ្យប្រើប្រាស់នៅរង្វាស់រង្វាល់​មិនប្រ​ក្រ​តី​ចំនួន ៥កន្លែង រីឯមានគុណភាពតាមស្តង់ដា។
លោកបានបន្តទៀតថា ក្រុមការងារមន្ត្រីកាំកុងត្រូល​បានធ្វើការ​ណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើយ៉ាងណា​ឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារ។ ចំពោះដេប៉ូ និងស្ថានីយមួយចំនួនដែលខុសប្រក្រតីនោះ ខាង​មន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បី​ឲ្យពួក​​​​​គាត់កែប្រែបរិមាណចំណុះវិញ។ លោកបញ្ជាក់ថា ពេល​នេះយើងនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយដែល​លក់មិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ គឺទុកឱកាស ឲ្យ ម្ចាស់​ទាំងនោះកែខ្លួន រៀបចំឲ្យមានភាពត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសស្តង់ដារឡើងវិញ។

តែបើសិនជាមានការលក់មិនគ្រប់លីត្រ លើកទី២ និង​ករណី​រកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈម​មុខ​និង​បិទដេប៉ូ ឬស្ថានីយ នឹងដកអាជ្ញាប័ណ្ណទៅតាមនីតិវិធី។
សូមបញ្ជាក់ថា ពេញ១ព្រឹកនេះមន្ត្រីជំនាញរកឃើញ​មាន​ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៧កន្លែងទី ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១០០លីត្រ ស៊ី៤លីត្រ ,ទី២ ស្ថានីយ៍ប្រេងឥន្ធនៈដេប៉ូតេលា ហាក់ សុផល ហៅស្រះសួគ៌ ១០០លីត្រ ស៊ី៧លីត្រ ,ទី៣ ស្ថានីយ៍ដេប៉ូ តេលា ហេង ដានីន ១០០លីត្រ ស៊ីលីត្រ ៣​លីត្រ , ទី៤ ស្ថានីយ៍ដេប៉ូតេលា កូនដំរី ១០០លីត្រ ស៊ី២​លីត្រ ,ទី៥ ស្ថានីយ៍ដេប៉ូតេលា ឡេង គុជ ធម្មតា ,ទី៦ ស្ថានីយ៍​ដេប៉ូតេលា សេង ហ៊ួរ ១០០លីត្រ ស៊ី៣លីត្រ ,និងទី៧ ស្ថានីយ៍ដេប៉ូតេលា លី ណា ក្រុងប៉ោយប៉ែត ធម្មតា មានតែ​លើសចំណុះលីត្រ រហូតដល់១០០លីត្រ ១លីត្រ ទូខ្លះ០,៥​លីត​៕

IMG-20180323-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!