ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក​ឧកញ៉ា លឹម ហេង ជា​ថៅកែ​កាស៊ីណូ កំពុងតែ​ល្បីល្បាញ​នៅ​មុខ​ជុំនួញ​ឈើ​ប្រណិត​.!

ខេត្ត​ឧត្តរមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៦​ខែគុម្ភះ​ឆ្នាំ​២០១៨ មាន​សេចក្ដី រាយការណ៍៍​មក​ថា មាន​រថយន្ដ​បែន របស់​លោក​ឧកញ៉ា​លឹម ហេង បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត គ្រប់​ប្រភេទ ដឹក​យ៉ាង​សកម្ម​ស្ទើរ​រាងរាល់ថ្ងៃ ដោយ លោក​ឧកញ៉ា លឹម ហេង  បាន​ប្រើប្រាស់​មេការ​ម្នាក់​មាន​រហ្ស័​នាម​ឈ្មោះ ប៉េ​ពី ជា​អ្នកដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន នៅក្នុង​ខេត្ត​ឧត្តរមានជ័យ អោយ​ពួកគាត់​អា​ឈើ​លក់​មកអោយ​ខ្លួន និង​ដឹក​បន្ដរ​យក​ទៅ​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​មួយកន្លែង ទល់មុខ​ការ​ស៊ីណូ នៅជាប់​ច្រកទ្វា​អន្តរជាតិ​ជាំ​សា​ង៉ាំ ភូមិ​ជាំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បានអោយដឹង ថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស ឈើ​របស់​លោក​ឧកញ៉ា​លឹម ហេង ភាគច្រើន​ជា​ប្រភេទ​ឈើ ធ្នង់  សុក្រ​ម  ផ្ចឹក ដែល​សុទ្ធសឹង​ជា​ឈើប្រណិត និង​ឈើ​លេខ​មួយ​។ ពួក​គាត់​បន្ដ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​លោក​ឧកញ៉ា លឹម​ហេង​បាន​ធ្វើ​ការដឹកជញ្ជូន​យ៉ាង​គឃ្លើន​ទាំង​កណ្ដាល​ថ្ងៃ​តែ​ម្ដង ដោយ​គ្មាន​អាជ្ញាធរ មាន​សមត្ថកិច្ច និង​សមត្ថកិច្ច​ជុំនាញ​ណា​ម្នាក់ ធ្វើការ​ទប់ស្កាត់​រឺក៍ធ្វើការ​ ​បង្ក្រាប​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ប្រហែលជា​បាន​ទទួល​លាភសក្ការះ​ជាថ្នូ​មិន​បង្ក្រាប​។​
​ប្រភព​បានឲ្យដឹង​ថា​ស្ថាបណ្ណ័ ពាក់​ពន្ធ័​ត្រូវដង​ត្រូវផ្លែ រឺ​ក៍និង​ខ្លាច​អំណាច​របស់​លោក​ឧកញ៉ា​លឹម ហេង នោះទេ ។​

​ប្រភព​បាន​បង្ហើប​អោយដឹងថា សព្វថ្ងៃនេះ មាន​ស្ថាបណ្ណ័​ពាក់ពន្ធ័​ជាច្រើន នៅក្នុង​ស្រុក​អន្លង់វែង បាននាំគ្នា​ទៅ​បើក​ប្រាក់​ពី​ឈ្មួញ​ឈើ ពី​មេការ របស់​លោក​ឧកញ៉ា លឹម ហេង នៅ​ក្នុង​ការ​ស៊ីណូ ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្ទើ​រាងរាល់ថ្ងៃ និង​រាងរាល់​ដើមខែ​។​ដោយ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ឈើ របស់​លោក​ឧកញ៉ា​រូបនេះ បាន​ប្រព្រឹត្ត​ធ្វើ ឡើង ជាច្រើន​ឆ្នាំ​មកហើយ ។​

​ដោយ​មេការ​លោក​ឧកញ៉ា ម្នាក់​បាន​អះអាង​ថា យក​ទៅ​ប្រើប្រាស់​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​ការ​ស៊ីណូ​។​
​លោក​គង់​សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អន្លង់វែង លោក​ឆ្លើយ​ថា អត់​ដឹង​ទេ ដោយឡែក លោក​អ៊ឹម សា​វ រិទ្ធ នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ លោក ថា​ក្រែង​យក​ទៅ​អភិវឌ្ឍ​នៅ​លើ​ការ​ស៊ីណូ តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ទិន​នយ័​ច្បាស់លាស់ អំពី​ការប្រើប្រាស់​ឈើ វាយ​តំលៃ​ប្រមូល​ថវិការ​ចូល​រដ្ឋ​នោះ​ទេ ដែល​ឈើ​រាប់ពាន់​រាប់​ម៉ឺន​ម៉ែត្រគូប ប្រើប្រាស់​ដោយ​គ្មាន​ចំណូល​ចូល​រដ្ឋ​សូម្បី​មួយ​រៀល​។​

ទាក់ទិន​ព័ត៏មា​នខាង​លើ​អ្នក​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការពន្យល់​ពី​រ​ខាង​មេការ​លោក​ឌ​កញ៉ា​បាន​នោះ​ទេ​៕

 

img180227b1-(10) img180227b1-(9) img180227b1-(13) img180227b1-(12)

img180227b13 img180227b1 img180227b12

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!