ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.!

​ភ្នំពេញ​៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី​២​កន្លែង​ក្នុង​ខណ្ឌ​ចំការមន កំពុងបើក​លេង​យ៉ាង​រលូន អាជ្ញា​ធរមាន​សមត្ថកិច្ច​បិត​ភ្នែក​រក្សាទុក​មិន​បង្ក្រាប​៖ សូមបញ្ជាក់​ថា​ទី​តាំងទី​១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៥​មាត់​លូទឹកស្អុយ​ក្នុង​សង្កាត់​បឹងត្របែក មាន​យីហោ កាហ្វេ 777 និង​មួយ​ទីតាំង​មួយ​ទៀត​នៅតាម​បណ្ដោយ​ផ្លូវ​១០៣ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅតែ​បន្ត​បើក​លេង​យ៉ាង​រលូន​ដោយ​មិន​ខ្វល​អ្វី​ទាំងអស់ បើ​ទោះបីជា​ពេល​ថ្មីៗ​នេះ លោក ឃួ​ង ស្រេង ដែលជា អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ លោក​អភិបាលខណ្ឌ​ទាំង​១២​ខណ្ឌ ចុះបង្ក្រាប​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ជាពិសេស​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ​តែម្ដង តែ​អ្វី​គួ​ឲ្យ​ហួសចិត្ត​នោះ​នៅតែ​មាន​ហ្គេម​បាញ់​ត្រី​ចំនួន​២​កន្លែង​ក្នុង​ខណ្ឌ​ចំការមន នៅតែ​បន្ត​បើក​លេង យ៉ាង​គគ្រឹកគគ្រេង​មិន​ខ្វល់​ពី​ច្បាប់​ឡើយ ។

​មជ្ឈដ្ឋាន​ទូទៅ​បាន​រិះ​គង់​ចំៗ​ទៅលើ​លោក អភិបាល និង​លោក​អធិការ​ខណ្ឌ​ចំការមន ថា​ផ្គើន​និង​បទបញ្ជា​របស់​លោក អភិបាល​រាជធានី​ភ្នំពេញ ។​ ដូច្នេះ​ហើយ​ខណ្ឌ​ចំកា​មន​មិន​ខ្វល់​ពី​បទ​បញ្ជា​អ្វី​ឡើយ​។​ ​ប្រជាពលរដ្ឋ​សំណូមព​រទ អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន​សុវណ្ណ អគ្គស្នងការ​រង​នគ​បាល​ជាតិ​និង​ជា​ស្នងការ​ក្រុងភ្នំពេញ មេត្តា​មាន​វិធាន​ចំពោះ​ល្បែងស៊ីសង​នៅ​ចំណុច​ខាងលើ​នេះ​ផង ។​

‎​ទាក់ទិន​និង​ព័ត៌មាន​ខាងលើ អ្នក​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​នោះ​ទេ  ៕

 

ph180218a1 ph180218a4 ph180218a3 ph180218a2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!