ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.!

ព្រៃវែង ៖ មេ​ឈ្មួញ​ម្នាក់​ដែល​មាន​រម​ង្យា​ជា​ឧ​កញ្ញា​កំពង់តែ​បង្កើន​នាំ​សត្វ​គោក្របី​រាប់​ម៉ឺន​ក្បាល​ក្នុង​១​ខែៗ​មាន​ទាំង​កូន​និង​មេ​ត្រូវបាន​ក្រុមហ៊ុន​របស់​លោក​ឧកញ្ញា​ម្នាក់​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​លើស​លិខិតអនុញ្ញាត​ច្រើន​ទ្វេរ​ដង ។​

​ប្រភព​បានឲ្យដឹងថា ការនាំ​ចេញ​សត្វពាហនៈ​នេះ​ត្រូវបាន​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​” ដែល​មាន​លោក ឧកញ្ញា ជឹម សុខ ជា​ប្រធាន ទទួល​សិទ្ធ​ផ្ដាច់មុខ ពី​រដ្ឋាភិបាល ក្នុង​ការនាំ​ចេញ​សត្វ​គោ​ក្របី​ដែល​អស់​ពលកម្ម​ទៅ​លក់​នៅ​ប្រទេស​”​ថៃ​ឬ​វៀតណាម​”​។​

​ជាមួយគ្នា​នោះ ប្រភព​បាន​បញ្ជាក់​ថា​រាល់​ការនាំចេញ​សត្វពាហនៈ​របស់​ក្រុមហ៊ុន​មួយ​នេះ​គឺ​លើស កំណត់​ចាប់ពី​៧០​ទៅ​៨០​ភាគរយ​នៃ​ច្បាប់​។ ដែល​អាច​ធ្វើឲ្យ​ក្រុមហ៊ុន​ចំណេញ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​៤០​លាន​រៀល​ដល់​៥០​លាន​រៀល​សម្រាប់​ឆ្នាំមុនៗ​។  ហើយ​បច្ចុប្បន្ន​ការរកស៊ី​មិនសូវ​ចំណេញ​ដូច​មុន​ទេ ខណៈ​មួយថ្ងៃ “​ក្រុមហ៊ុន​” អាច​រក​ប្រាក់ចំណេញ​បាន តែ​៨​លាន​រៀល​ដល់​១២​លាន​រៀល​ប៉ុណ្ណោះ ។ ហើយ “​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ​” នេះ មាន​អ្នក​ចូល​ភាគហ៊ុន​ដល់​ទៅ​៤​នាក់​។​ហើយ​រាល់​ការ​ចំណេញ​គេ​ត្រូវ​បែងចែក​ជា​៤​ភាគហ៊ុន​ក្នុងនោះ​លោក ឧកញ៉ា ជឹម សុខ មាន​ភាគហ៊ុន​ច្រើនជាងគេ​ដល់​ទៅ​៤០​ភាគរយ​។​

​ប្រភព​បាន​ទៀត​ថា ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​”​បាន​នាំ​សត្វ​គោក្របី​តូចៗ​និង​ធំ​ក្នុង​វ័យ​ពលកម្ម​យកទៅលក់​ឲ្យ​វៀតណាម​តាម​ច្រក​តំបន់​ស្វាយ​អា​ង៉ោង​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​ជាប្រចាំ​។​ទង្វើ​បែប​នេះ​គឺ​ផ្ទុយ​ពី​គោល​ការ​ច្បាប់​ដែល​តម្រូវឲ្យ​មាន​ការនាំចេ​ញ​សត្វ​គោ​ក្របី​ណា​ដែល​ចាស់ជរា​អស់​កំលាំង​ពលកម្ម​អូសទាញ​ប៉ុណ្ណោះ​។​សព្វថ្ងៃ​ក្រុមហ៊ុន​មួយ​នេះ​បាន​ទទួល​ការនាំចេញ​សត្វ​គោក្របី​ទៅ​ប្រទេស​ជិតខាង​ក្នុង​មួយ​”​ឆមាស​” រយៈពេល​៤​ខែ​ចំនួន​៥០០០​ក្បាល​។​

​ដោយ​នាំ​ចេញ​តាម​ច្រកទ្វារ​ផ្សេងៗ​ក្នុង​ខេត្ត​មួយចំនួន​ទៀត​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​និង​វៀតណាម​។​ក្នុង​នោះ​សម្រាប់​ច្រកស្វាយ​អា​ង៉ោង​គេ​បាន​បែងចែក​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នាំចេញ​សត្វ​គោ​ក្របី​ក្នុង​១​ខែ​ចំនួន​តែ​៥០០​ក្បាល​ទៅ​៧០០​ក្បាល​ប៉ុណ្ណោះ សម្រាប់​គោក្របី​ណា​ដែល​អស់​ពលកម្ម ។ តែ​ផ្ទុយទៅវិញ ភាគី​ខាង​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​” បាន​បំពាន​ច្បាប់​ដោយ​នាំចេញ​កូន​គោ​ក្របី​ទាំង​តូច​ទាំង​ធំ​តាម​ច្រកស្វាយ​អា​ង៉ោង​ក្នុង​មួយ​ថ្ងៃៗ​ជិត​១០០០​ក្បាល​។​

​តែ​បច្ចុប្បន្ន គេ​នាំ​ក្នុង​មួយ​ថ្ងៃ​៣០០​ក្បាល​ទៅ​៤០០​ក្បាល ! សរុប​ក្នុង​១​ខែ​ជាង​១​ម៉ឺន​ក្បាល​ខណៈ​ច្បាប់​អនុញ្ញាត​ឲ្យ​នាំ​ចេញ​តែ​៧០០​ក្បាល ។ ក្នុងនោះ គេ​នាំ​ចេញ​គោ​ក្របី​តែ​២​ថ្ងៃ​ស្មើ​ច្បាប់​អនុញ្ញាត​១​ខែ​បាត់ទៅហើយ ដូច្នេះ​គេ​ចំណេញ​ទេ​ដង​ក្នុង​បាន​ថ្ងៃៗ ។​
​មិនតែប៉ុណ្ណោះ មេ​ឈ្មួញ​ទាំងអស់ ដែល​យក​សត្វ​គោក្របី​មក​លក់​ឲ្យ​ជនជាតិ​វៀតណាម តាម​ច្រកស្វាយ​អា​ង៉ោង​នេះ គឺ​ក្រុមហ៊ុន​”​អង្គរ​សុខ​សារិទ្ធ​មានជ័យ​” ដែល​ទទួល​សិទ្ធ​ផ្ដាច់មុខ ។ តម្រូវ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​ក្រុមហ៊ុន​ក្នុង​១​ក្បាល​៤​ម៉ឺន​រៀល​ជា​ប្រភេទ​កូន​គោក្របី តែបើ​ពេញវ័យ​១​ក្បាល​៦​ម៉ឺន​រៀល សម្រាប់​គោក្របី​ណា​ធំធាត់​១​ក្បាល​បង់​១២​ម៉ឺន​រៀល និង​បង់​បេន​អស់​៥០០០​រៀល​ទៀត​ក្នុង​១​ក្បាល ។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ លោក ខុម មេការ​ក្រុមហ៊ុន​បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​ខាត​មិន​ចំណេញ​ទេ ។ ឯ​លោក ចិន វិសាល ប្រធានការិយាល័យ​ព​សុ​ព្យាបាល​សត្វ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង គ្មាន​លេខ​ទូរ​សព្ទ័​ចំពោះ លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ ពុំ​អាច​សុំ​ការបំភ្លឺ​នៅ​ជំវិញ​ក្នុងករណី​នេះ​បាន​ទេ ព្រោះ​ទូរ​សព្ទ័​តេ​ចូល​ហើយ​អត់​លើក​។​

​ទាក់ទិន​ព័ត៌មាន​ខាងលើ​នេះ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ពី​រលោក ជឹម សុខ និង​មន្ត្រី​បាន​នោះ​ទេ ៕

 

ck180208a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!