ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..!

​ភ្នំពេញ  ៖ កាលពី​ថ្ងៃ​ទី​០៤ កម្ភៈ ២០១៨ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ផ្ដល់​ព័ត៌មាន​យើង​ថា ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​កំពុងតែ​ពង្វក់​ក្មេងៗ មិន​ចូល​សាលា​ពពាក់ពពូន ។​

​ប្រភព​បានឲ្យដឹងថា ផ្ទះ​កំពុងបើក​លេង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​មាន​ទាំង​២​កន្លែង​នេះ គេ​សង្ស័យថា មាន​ចរាចរ​គ្រឿងញៀន​ទៀតផង ។ សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​មើលមិនឃើញ ។​

​ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ទីកន្លែង​នោះ​បាន​និយាយថា នៅ​ខែ​មករា ២០១៨ សមត្តកិច្ច​ខណ្ឌ​ឫស្សីកែ​វ​បាន​ធ្វើ​ការចុះ​បង្ក្រាប​នៅ​ទីតាំង​ទូ​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង ហើយ​យកមក​ធ្វើការ​ដុត​កម្ទិច​ចោល ប៉ុន្តែ​ការចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែ​វ ហាក់បីដូច​នៅ​ចន្លោះប្រហោង ធ្វើ​មើលឃើញ​មជ្ឈដ្ឋាន​មួយចំនួន មាន​ការងឿងឆ្ងល់​ថា ចុះ​ហេតុអ្វី​ផ្ទះ​យាយ​រឹទ្ធ​បើក​លេង​ល្បែងស៊ីសង​ខាង​លើ​បាន​យ៉ាង​រលូន ដោយ​មិន​ខ្វល់ខ្វាយ​ខ្លាច​អាជ្ញាធរ​នឹង​សមត្តកិច្ច​សូម្បី​តែ​បន្តិច​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​រៀបរាប់​បន្តទៀតថា សព្វថ្ងៃ​ពួកគាត់​ពិបាក​រស់នៅ​ខ្លាំងណាស់ ព្រោះ​មាន​អ្នកញៀន​ល្បែង​ញៀន​ថ្នាំ​ទាំងនោះ ស្រែក​ហ៊ោ​ច​ញ្ជៀ​វ ឡូឡា​នឹង​ជក់​ថ្នាំញៀន ពាស់ពេញ​តំបន់​នោះ ពួកគាត់​..​គាត​បាន​និយាយថា​កើតមាន ចោរលួច ចោរប្លន់ ចោរឆក់ ថ្នាំញៀន​នឹង​អំពើហឹង្សាក៍​កើតចេញ​ដោយសារតែ​ល្បែងស៊ីសង​ខាងលើ​ដែរ​។​

​តើ​ខាង​អាជ្ញាធរ​នឹង​សមត្តកិច្ច​ខណ្ឌ​ឫស្សី​កែវ​នៅ​ពេល​បានដឹង​ថា​ទីតាំង​ខាងលើ​មាន​ល្បែងស៊ីសង​ខាងលើ​មួយ​នេះ តើ​ពួកគាត់​មាន​ចំណាត់ការ​យ៉ាង​ណា ឬ​មួយ​នៅ​មើលមិនឃើញ​តទៅទៀត​។​

​ពលរដ្ឋ​ទាំង​អស់នោះ​ធ្វើការ​សំណូមពរ មកដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ សូម​លោក​ចុះមក​ត្រួតពិនិត្យ នឹង​មាន​ចំណាត់ការ​ក្នុង​ការបង្ក្រាប​នៅ​ទីតាំង​ល្បែងស៊ីសង​នៅផ្ទះ​ឈ្មោះ យាយ​រឹទ្ធ​ខាង​លើ​ផង ពីព្រោះ​ពួកគាត់​កំពុង​មាន​ការ​ភយ័ខ្លាច ៕

 

ck180205a1 ck180205a2 ck180205a3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!