ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​

ខេត្ត​កណ្តាល ៖ មន្ត្រី​នគ​បាល​រដ្ឋបាល​ប៉ុស្តិ៍​តាខ្មៅ និង​បក្ខពួក​ចំនួន​០៥​នាក់ ពាក់​ពន្ធ័​រឿង​ជួញដូរ​គ្រឿង​ត្រូវ​PM​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​បង្គ្រប់ ។ ក្នុងករណី​បង្ក្រាប់​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហៀ​ង ច​ន្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​ដែល​បាន​ទទួល​បទ បញ្ហា​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កង​រាវ​អាវុធហត្ថ​ខេត្ត​កណ្តាល​។​នឹង​មាន​ការ សម្របសម្រួល​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​។ បានអនុញ្ញាត​ឲ្យ ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប់​នឹង  ឆែរ​ឆេរ​ទីតាំង​ផ្ទះ​របស់ មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​តាខ្មៅ និង​ឃាត់ខ្លួន​រួម​ទាំង​បក្ខពួក​ដែល​បាន​ប្រព្រឹត្ត​ជួញដូរ គ្រឿងញៀន ចំនួន​០៨​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ ថ្ងៃ​សៅរ៍  ០៤ កេ​ី​ត ខែ​មាឃ​ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២០ ខែ មករា គ​.​ស ២០១៨​វេលា​ម៉ោង ១៥ និង​០០ នាទី​នៅ​ចំណុច ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់  ក្រុង​តាខ្មៅ  ខេត្ត​កណ្តាល ។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានអោយដឹងថា​៖​ជនសង្ស័យ​ចំនួន​0៥​នាក់ (​ឃាត់ខ្លួន​) ៖ ទី​០១ ឈ្មោះ លាង វិចិត្រ ភេទ ប្រុស អាយុ​៣២ មុខរបរ​មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍​តាខ្មៅ ទី​០២​ឈ្មោះ សរ រិទ្ធិ​យ៉ាង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ .​រត់​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុតា​ខ្មៅ​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក់ c១២៥ សេរី ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1PQ 5622 ទី​០៣​ឈ្មោះ ណែ​ម  ភា​រ៉ា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មានមុខ​របរ .​មិន​ពិត​ប្រា​ដ​ដ មាន​ទីលំនៅ ភូមិ កំពង់​សំណាញ ១ សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ទី​០៤​ឈ្មោះ  ញែម​និត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​.​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ ភូមិ កំពង់​សំណាញ់ សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ទី​០៥​ឈ្មោះ ញែម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​. មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់យក រួមមាន ៖ ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន 0៨ កញ្ចប់ ( មធ្យម ០២ តូច ០៦) ទូរស័ព្ទ​ចំនួន ០២ គ្រឿង ម៉ាក SAMSUNG ទាំងពីរ​
​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានបញ្ជាក់​ថា​៖ នៅវេលា​កើតហេតុ​ខាងលើ កម្លាំង អ​.​ហ ក្រុង​តាខ្មៅ បាន​ទទួល​បាន​ការ រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មានការ​ចែកចាយ​នូវ​សារធាតុ​ញៀន​នៅ​ទីតាំង​ខាងលើ ដោយ​មាន​ការសម្របសម្រួល​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា នៃ​សាលាដំបូង​ខេត្ត​កណ្តាល បានអនុញ្ញាត​ឲ្យ​ចុះ​បង្ក្រាប​ទីតាំងនៅ​និង​កន្លែង​។​ជនសង្ស័យ រួម​នឹង​វត្ថុតាង​កំពុង​ឃាត​ខ្លួន​នៅ អ​.​ហ ក្រុង​តាខ្មៅ ដើម្បី​បន្ត​នីតិវិធី ៕

 

h180122c1 h180122c4 h180122c2

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!