ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»

ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កងកម្លាំង​សមត្ថកិច្ច​មួយចំនួន និង​អ្នក​សារព័ត៍មាន តំណាង​អោយ​អង្គភាព​ជាច្រើន​ស្ថាប័ន ហើយ កម្មវិធី​សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ឯក​ឌ​ត្ត​ម​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី​និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​ឯកឧត្តម​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​និង​ពន្យល់​ធ្វើ​បទ​បង្ហាញ​ស្តីពី​៖ «​ទិដ្ឋភាព​ទូទៅ​នៃ​ច្បាប់ នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ក្នុងនោះ ក៍មាន​ឯក​ឌ​ត្ត​ម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​អញ្ជើញ​ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីពី​៖ «​បទល្មើស​ពុករលួយ និង​អំណាច​សើ​ប​អង្កេត របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

សិក្ខាសាលា​នេះ​មាន​អត្ថប្រយោជន៍​ខ្ពស់បំផុត​ក្នុង​ការចូលរួម​ក្នុង​សមរភូមិ​ដើម្បី​លុបបំបាត់​នូវ​អំពើពុករលួយ ក៏​ដូច​ជា​ការ​ជាប់ទោស​ទណ្ឌ​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ ខ​ណះ​ប្រទេសជាតិ​យើង​គ្រប់គ្រង​ដោយ​ច្បាប់ និង​តម្រូវ​អោយមាន​សិទ្ធ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ស្មើៗ​គ្នា​ថា​មិន​សមត្ថកិច្ច​រឺ​មន្ត្រី​សាធារណះនោះ​ទេ​៕

c171225a re171225c3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!