ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!

ខេត្ត​ត្បូងឃ្មុំ ៖​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់​បានឲ្យដឹងថា ជំនួញ​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់ ត្រូវបាន​គេ​សង្កេត​ឃើញ មេ​ឈ្មួញ​ពាក់​ស្បែក​ខ្លា ដ៍​ម្ហិមា​មាន​ឥទ្ធិពល បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ តាម​រថយន្ដ​យី​ឌុប​រាបរយ​គ្រឿង​ឆ្លងដែន​ដឹកឈើ​ទៅ​ប្រទេស​វៀ​ណា់​មទាំង​យប់​ទាំង ថ្ងៃ តាម​ច្រក​មួយចំនួន ដោយ​រលូន​គ្មាន​ការរំខាន បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ មាន​ការឃុបឃិត​គ្នា​ជា​ប្រពន្ធ័​ប្រភព​បានបញ្ជាក​ឲ្យ់​ដឹងថា ទីតាំង​ស្តុប​ឈើ​យ៉ាង​ធំ​និង​មាន​ឈើ​រាប់រយ​ម៉ែត្រគូប​និង​មាន​រថយន្ដ​ជាច្រើន​គ្រឿង​ចត​រង់ចាំ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ។​

​ឃ្លាំង​ស្តុប​ឈើ​នេះ​នៅ​ជិត​ស្នាក់ការ​រដ្ឋបាល​មេព្រៃ​ស្រុក​មេមត់​ស្ថិតក្នុង​ភូមិ​សង្គម​មានជ័យ​ថ្មី ហៅ​ភូមិ​(​ជី​ប៉ិ​) ឃុំ​មេមត់ ស្រុក​មេមត់ ដែល​គេ​ស្គាល់​ម្ចាស​ឃ្លាំង់​ជា​មន្ត្រី​PM​ឈ្មោះ​ស្រ៊ុន ផឹង​ឡាយ បន្ត​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​តាម​រថយន្ត​តូច​ធំ​មកពី​តាម​បណ្ដា​ខេត្ត ក្នុង​តំបន់​រលួស​.​តំបន់ ស្រែ​ស្បូវ ស្រុក​សំបូរ​ខេត្ត​ក្រចេះ តំបន់​ឧទ្យាន​ព្រះរ​កា​និង​ដែនជម្រកសត្វព្រៃ​តំបន់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហ៊ា តំបន់​ឧទ្យាន​វី​រះ​ជ័យ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ព្រៃឈើ​តំបន់​អន្ទ្រង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​ស្ថិតក្នុង​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី​និង​មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ​ពី​រដ្ឋាភិបាល ក៏​បាន​យក​ឈើ​លក់​ឲ្យ​មេ​ឈ្មួញ​ស្រ៊ុន ផឹង​ឡាយ​នោះដែរ​។​

​ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀតថា ការដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​ដោយ​សេរី​បែបនេះ​ដោយ​មាន​ការសហកា​របើក​ភ្លើង​ខៀវ​ពី​មេ​ច្រករបៀង​ហៅ​(​ច្រក​ងងិត​) ក្នុង ច្រក​បឹង​ជ្រោ​ង​.​ច្រក​ចាន់​មូល ច្រក​ដូន​រដ្ឋ ច្រក​ត្រពាំង​ឬ​ស្សី​និង​ច្រក​ទន្លេ​ចាម​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពួក​មេ​ច្រក​សហការ​គ្នា​យក​លុយ​ធ្វើ​មាន​ផ្ទាល់ខ្លួន​មិន​គិត​អំពី​វិនាសកម្ម​ព្រៃឈើ​នោះ​ទេ ។​

​ប្រភព​បាន​បញ្ជាក់ថា លោក​ស្រ៊ុន ផឹង​ឡាយ ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​មេមត់​នឹង​ជា​មន្ត្រី​ជំនិត​លោក​វ៉ា​សារិទ្ធ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដែល​គេ​សង្ស័យ​ជា​ខ្នងបង្អែក ឲ្យ​មនុស្ស​ជំនិត​របស់ខ្លួន ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​លេខ​១​យកទៅ​លក់​ប្រទេស​វៀតណាម ដោយ​មិន​ញញើយ​ច្បាប់​ថែម​ទាំង​ប្រឆាំងប​ទ បញ្ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រភព​ខ្លះ​លើកឡើងថា មាន​ការបែងចែក ផលប្រយោជន៍​គ្នា​ជា​ប្រពន្ធ័​គ្រប់​ស្ថាប័ន ទើប​ស្ងាត់ឈឹង​ដូច្ឆេះ​។

​គួរបញ្ជាក់​ថា កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​តែងតែ​ប្រមាន​ធ្ងន់ៗ​និង​ក្រើនរំលឹក​អោយ​មន្ត្រីក្រោមឱវាទ ទប់ស្កាត់​និង​មុជទឹក​ដុះ​សាប៊ូ​ឲ្យ​ស្អាត ជៀសវាង​អោយ​ឆ្ងាយ​ពី​បទល្មើស​ជាពិសេស​មេ​ច្រក​បើ​មាន​បទល្មើស​កើត​នៅ​ច្រក​ណា​ច្រក​នោះ​ទទួលខុសត្រូវ មិន​តែ​ប៉ុន្តែ​បទបញ្ជ​របស់​សម្ដេច​ហ៊ាក់ មិន​មាន​ប្រសិទ្ធិភាព​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​នោះទេ ។  ខណៈ​មេ​ច្រក ខ្លាច​អំណាច​(​ដុល្លា​)​របស់​លោក​ស្រ៊ុន ផឹង​ឡាយ​មិន​គោរព​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ពាក់​ពន្ធ័​ព័ត៏មាន​ខាងលើ អ្នក​សារព័ត៏មាន​យើង​មិន​ទាន់​សុំ​ការពន្យល់​ពី​លោក​ស្រ៊ុន​ផង​ឡាយ​មេបញ្ជាការរង​ស្រុក​មេមត់​បាន​នោះ​ទេ​៕

sao-sokha-vasarith

p171224a2

p171224a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!