ព័ត៌មានថ្មី
នាយឧត្តមសេនីយ៍គៀត ច័ន្ធ ថារិទ្ធ អគ្គនាយកនៃអគ្គនា យកដ្ឋានអន្តោប្រវេសន៍ ពិនិត្យមើលលោកខួងទីន មេប៉ុស្តិ៍ច្រកទ្វារអន្តរ ជាតិអូរស្មាច់និងបក្ខពួក រងការិះគន់ពុករលួយ! @ សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ !
Comments Off

ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។

ក្នុងនាម​តំណាងរាស្ត្រ បម្រើ​ប្រយោជន៍​យុវជន ប្រជាជន ខ្ញុំបាទ សូម​បដិសេធន៍​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ដេប៉ូ​ឈើ​យីហោ “​វិបុល​” ក្នុង​ភូមិ​ព្រៃភ្នៅ ឃុំ​ព្រៃភ្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​បាន​ប្រើ​ឈ្មោះ​ខ្ញុំបាទ​ធ្វើជា​ខ្នងបង្អែក ឫ​ធ្វើជា​ឥទ្ធិពល​ក្នុង​វិវាទ​ផ្ទាល់ខ្លួន​ជាមួយ​អ្នកសារព័ត៌មាន​ចំនួន​៣​នាក់​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ខ្ញុំបាទ សូម​ប្រកាស​ជា​សាធារណៈ ជូន​បងប្អូន​យុវជន ប្រជាជន និង​អ្នកសារព័ត៌មាន​ជាតិ​ទាំងអស់​មេត្តា​ជ្រាបថា ខ្ញុំបាទ ពុំ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ណាមួយ​ជាមួយ​ដេប៉ូ​ឈើ​ខាងលើ​នេះ​ឡើយ​។​

​ខ្ញុំបាទ សូម​បញ្ជាក់​ជា​សាធារណៈ​ថា ការ​យក​ឈ្មោះ​ខ្ញុំបាទ ទៅប្រើ​ក្នុង​រូបភាព​នេះ ជា​ការ​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​ភាព​ស្អាតស្អំ​របស់​ខ្ញុំបាទ ជា​តំណាងរាស្ត្រ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​ដេប៉ូ​ឈើ​នេះ គប្បី​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បញ្ជាក់​អំពី​ភាព​ស្អាតស្អំ​របស់​ខ្ញុំបាទ​វិញ​។​

​ជាទី​បញ្ចប់ ខ្ញុំបាទ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​យុវជន ប្រជាជន​ទូទៅ និង​បងប្អូន​អ្នកសារព័ត៌មាន ដែល​តែងតែ​គាំទ្រ លើកទឹកចិត្ត និង​ចូលរួម​សកម្មភាព​គ្រប់ពេលវេលា​ជាមួយ​ខ្ញុំបាទ​កន្លងទៅ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​៕

 

so171216a1 so171216a4 so171216a2 so171216a3

Filed in: Uncategorized

Recent Posts

Bookmark and Promote!