ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​

ភ្នំពេញ​៖ អាជ្ញាធរ​ថ្នាក់​សង្កាត់ ប៉ូលីស​ប៉ុស្តិ៍ គឺជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើ​សកម្មភា ព ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ក្នុង​មូលដ្ឋាន​របស់​យើង​គ្មាន​ផ្សែង​បារី និង​មាន​បរិស្ថាន​ល្អ ។ បើ​មាន​បរិស្ថាន​ល្អ​ហើយ​នោះ ការអភិវឌ្ឍ​ភូមិដ្ឋាន​ក៏​ដូចជា​ការអភិវឌ្ឍ​ប្រទេសជាតិ​ក៏​មាន​ការរីកចំរើន​លឿន​ទៅ​តាម​នោះ​ផងដែរ​។​
​នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី លោក​ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិតី ក្នុង​វគ្គ​បំប៉ន​ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ​នៅ​សាលា​ខណ្ឌ​ទួលគោក ។​

​លោក​ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍ថា វគ្គ​បំប៉ន​ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី ធ្វើឡើង​ក្នុង​គោលបំណង ធ្វើយ៉ាងណា​អោយ​ភូមិដ្ឋាន​របស់​យើង​គ្មាន​ផ្សែង​បារី និង​មាន​បរិស្ថាន​ល្អ ពិសេស​គឺ​ជម្រុញ​អោយ​អាជ្ញាធរ​សង្កាត់ ប៉ូលីស​មូលដ្ឋាន​ជួយ ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យល់​ពី​ផលប៉ះពាល់​នៃ​ផ្សែង​បារី និង​នៅ​អោយ​ឆ្ងាយ​ពី​ផ្សែង​បារី ។​

​លោក​ឯក ឃុន​ដឿ​ន បាន​បន្តទៀតថា អ្នក​ជក់បារី​ច្រើន ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​យ៉ាង​ខ្លាំង ព្រមទាំង​បាន​ធ្វើអោយ​ប៉ះពាល់​បរិស្ថាន​កាន់តែ​ខ្លាំង​ផង​ដែរ ខណៈ​ដែល​ពិភពលោក​យើង​ទាំងមូល​កំពុងតែ​រួមគ្នា​ដើម្បី​បំបាត់​ផ្សែង​បារី និង​ធ្វើអោយ​បរិស្ថាន​បាន​ប្រសើរ​ឡើង​នោះ​។​
​លោក​ឯក ឃុន​ដឿ​ន បានបញ្ជាក់​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ទាំ​ង​មូល​លោក​ចង់អោយ ទីកន្លែង​សប្បាយភាព​មួយចំនួន​ដូចជា ក្លឹប​កំសាន្ត ភោជនីយដ្ឋាន ជាដើម រៀបចំ​កន្លែង​មូយ​សម្រាប់​អ្នក​ជក់បារី ដើម្បី​កុំអោយ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ដែល​មិន​ជក់​និង​អ្នក​នៅ​ក្បែរ​ខ្លួន ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ខាងលើនេះ ក្រោយពី​បញ្ចប់​នៅ​សាលាខណ្ឌ​សិក្ខាកាម​ក៏បាន​ចុះទៅពិនិត្យ​នៅ​តាម​ទីតាំង​អាជីវកម្ម​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ផងដែរ ដើម្បី​ជម្រុញ​អោយ​ពួកគាត់​ជា​ម្ចាស់​អាជីវកម្ម​រួមសហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ក្នុង​មូលដ្ឋាន​របស់​យើង​គ្មាន​ផ្សែង​បារី និង​មាន​បរិស្ថាន​ល្អ ៕

 

c171215a1 c171215a2 c171215a3

Filed in: Uncategorized

Recent Posts

Bookmark and Promote!