ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ !

កាលពីរ​ម្សិលមិញ​ថ្ងៃទី​.11.12..2017.​នៅវេលា​ម៉ោង​ជាង​.9..​កម្លាំង​pM.​គយ​ច​លត័​បាន​មានប្រតិកម្ម​យ៉ាងខ្លាំង​មកលើ​អ្នកសាព័ត៌មាន​យើង​ដែល​កំពុងថត​ផ្តិត​យក​រូបភាព​នៅខាងមុខ​ស្នាក់ការ​គយ​ប្រមាណ​នាទី​ក្រោយមក​ដោយ​កម្លាំង​ទាំងនេះ​ស្លៀកខោ​MP​តែ​ពាក់អាវ​ស៊ីវិល​ពាក់​ម៉ាស់​បិទមុខ​និង​ពាក់មួក​ទាញ​គ្រប់​មុខស្ទើ​មើល​មិន​ឃើញ​មុខ​ទៀតផង​។ បាន​ដើរ​ចេញ​មកពីរ​មុខ​ស្នាក់ការ​តម្រង់​មករក​យើងខ្ញុំ​ទាំង​3​នាក់​និង​ធ្វើ​សកម្មភាព​÷​ចង្អុលមុខ​ហើយ​ស្រែក​ហែង​ខ្លាំងៗ​ថា​ពួក​ឯង​ចេញ​ឲ្យ​ផុត​ពី​ទី​នេះ​អញ​មិន​ឲ្យ​ថត​នៅ​ទី​នេះ​ទេ​!

​ពេលនោះ​ខ្ញុំ​បាន​និយាយ​តប​ថា ខ្ញុំ​អ្នក​សា​ព័ត៌មាន​ខ្ញុំ​ត្រូវ​ការថត​ផ្ដិត​រូបភាព​ដើម្បី​ផ្សព្វផ្សាយ​តែប៉ុណ្ណុះ​។​មិន​តែប៉ុណ្ណុះ​គយ​-pM​ទាំង​4​នាក់​នោះ​បាន​រុញច្រាន​និង​មាន​បំណង​ដណ្តើមយក​កាមេរ៉ា និង​ទូរ​សព្ទ័​តែ​អ្នក​សារព័ត៏មាន​យើង​ចេះ​តែប្រ​វ៉េប្រ​វ៉ា​គេច​ឲ្យ​ផុត​ពី​សកម្មភាព​ប្រើ​អំពើហិង្សា​នេះ​រៀងៗ​ខ្លួន​។ ក្នុង​រូបភាព​របស់​កម្លាំង​គ​យ​-pM. ច​ល​ត័ដែល​ក្រោម​ការគ្រប់គ្រង​រប​ស់​លោក​ព្រាប​គា​រ៉ាត់​(​ហៅ​សិទ្ធ​)​នេះ​ហាក់​គ្មាន​សីលធម៌​ជា​មនុស្ស​ទេ​ហើយ​សាហាវ​ទៀតផង ហាក់ ក្នុង​បំណង​ធ្វើ​អំពើរ​ហឹង្សា​មក​លើ​ក្រុម​អ្នក​សារព័ត៏មាន​យើង ។ តែ​ពេល​នោះ មាន​អនុ​ប្រគ​យ​ម្នាក់​បាន​ចេញមក​ប្រើ​ពាក្យអសុរស់​មកលើ​អ្នកព័​ត៏​មាន​បន្ថែម​ទៀត ។​

​គួរ​បញ្ជក់​ផង​ដែរ​ថា កម្លាំង​គយ​កម្លាំង​PM​ដែល​ចេញមក​គោលបំណង​មិន​ឲ្យ​អ្នកព័ត៏​មានថត​ក្លាច​បែកធ្លាយ​រឿង​យក​លុយ​ពីរ​ប្រជាពលរដ្ឋ​ដាក់​ហោ​ប៉ាវ​ចែកគ្នា​ចាយ​ទើប​គាត់​មក​ដណ្ដើម​យក​កាមេរ៉ា​យ៉ាង​ដូច្នេះ ។ ចំណែក​អ្នក​ចុះ​យក​ព័ត៌មាន​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ចំនូ​ន​3​អង្គភាព គឺ 1,​លី ស៊ីនួន នៅ​ទូរទស្សន៍​NTV.HD ប្រចាំ​ខេត្ត​ត្បូងឃ្មុំ 2,​លោក​ជា ទូច​អង្គភាព​កាសែត​ចាប់ដៃ 3,​លោក​វ៉ាន់ ឈឿង អង្គភាព​សា​ព័ត៌មាន​អន​ឡាញ​ស្លឹក​រិត ។ ខណៈពេល​នោះ មាន​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​ចេញពី​ព្រុំដែន​កម្ពុជា​វៀតណាម​មក បានរ​អ៊ូរ​រទាំ​គ្រប់ៗ​គ្នា​ថា​លោក​គយ​ចល័ត​-PM ដែល​ក្រោម​ការគ្រប់គ្រង​លោក ព្រាប គា​រ៉ាត់ ដែល​ធ្វើ​ភ្លៀង​ផ្គ​ស្រេច​តែ​អំពើ​ចិត្ត្ត​តើ​លោក នូ ស៊ីថា ប្រធាន​សាខា​ខេត្ត​ត្បូងឃ្មុំ លោក​មាន​បាន​ជ្រាប​ទេ ! តែបើ​បាន​ជ្រាប​ហើយ តើ​លោក​មាន​ចំណាត់ការ​ដែរ​អត់​រឺ​មួយ​បណ្ដែត​ឲ្យធ្វើ ?

​អាជីវករ​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​រស់នៅ​ចំណុច​ភូម​ហ៊ួ​ចបាន​រាបរាប់ថា រាល់ថ្ងៃ​គយ​-PM​គាបសង្កត់​ពួកគាត់​សឹង​លៀន​ភ្នែក ហើយ​ក្នុង​ម្នាក់ៗ​និង​បាន​និយាយថា រកស៊ី​សព្វថ្ងៃ​ដូច​រកស៊ី​ចិញ្ចឹម​ប្រព្ធ​កូន​គេ​អញ្ចឹង ! គយ​-PM នៅ​កន្លែង​នេះ គ្មាន​អាណិតអាសូ​ដល់​ពួកគាត់​បន្តិច​ណា​សោះ​..? ពេល​គាត់​ដឹក​បន្លែ​ផ្លែឈើ​មកដល់​មុខ​ស្នាក់ការ​គយ​ច​ល​ត័​-PM តំរូវ​ឲ្យ​បង់​តិច​50,000៛ បើ​អីវ៉ាន់​ច្រើន​100,000៛ ទៅ​150,000៛ ហើយ​មិន​ដែល​មាន​ចេញ​ចុងសន្លឹក ឬ​វិក័យប័ត្រ​អ្វី​ឡើយ ។ នេះ​ស​”​បញ្ជាក់ថា​ពិតជា​យកលុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ ដែល​អនុវត្ត​របស់​គ​យ​-pM​នៅ​ទីនោះ​ពិតជា​ប្រាស់ចាក​និង​គោល​ការណ៌​របស់​ប្រមុខ​រដ្ឋាភិបាលកម្ពុ​ជា ដែល​កំពុង​តែ​កាត់បន្ថយ​អំពើ​ល្មើស​ច្បាប់​ក៏ដូចជា​អំពើពុករលួយ​របស់​មន្ត្រី​គ្រប់​ថ្នាក់​ជា​ពិសេស​មន្ត្រី​ជំនាញ​ផ្នែក​គយ​នេះ​តែម្តង ។ តែ​បែរជា​លោក​មេ​គយ​ចល័ត ព្រាប គា​រ៉ាត់ (​ហៅ​សិទ្ធ​) បណ្តែតបណ្តោយ​ឲ្យ​កូនចៅ​អនុវត្ត​គាបសង្កត់​បងប្អូន​ប្រជាពលរដ្ឋ​នាក់​រកស៊ី​បន្តិចបន្តួច​ហើយ​យក​លុយ​ចែក​គ្នា​ដាក់​ហោប៊ៅ​មានបាន​រៀងៗ​ខ្លួន ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​ការប្រ​មូល​ថវិកា​បង់ពន្ធ​ជូន​រដ្ឋ​។

.​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​..​ឃុំ​..​ស្រុក​..​ខេត្ត​ខាងលើ សូម​សំណូមពរ​ដល់​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​និង​ឯក​ឌ​ត្ត​ម ឱម យ៉ិន ទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ សូម​ឯក​ឌ​ត្ត​ម​ដាក់​អធិការកិច្ច ចុះ​ធ្វើ​ការត្រួតពិនិត្យ​លើ​ករណី​មិន​ប្រកតី​ដល់​លោក​ព្រាប​គា​រ៉ាត់​(​ហៅ​សិទ្ធ​)-PM ទាក់ទង​
​ក៏​ដូចជា​គយ ដែល​ឈរជើង​នៅ​ចំណុច​ខាងលើ​នេះ​ផង​ចុះ​ទាន ។​

​ពាក់​ពន្ធ័​ព័ត៌មាន​ខាងលើ សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក នូ ស៊ីថា ប្រធាន​សាខា​ខេត្ត និង​លោក ព្រាប គា​រ៉ាត់ (​ហៅ​សិទ្ធ​) ប្រធាន​ស្នាក់កា​រចលត័​បាន​នោះ​ទេ ៕

 

s171212

s1712124 s1712123 s1712125

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!