ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​?

ខេត្តតាកែវ ៖ ល្បែង​ស៊ី​ជល់​មាន់​បៀ​អាប៉ោង​ដែល​គេ​ស្គាល់​ឈ្មោះ​ចា​លោក​ម៉ាប់​ដែល​ត្រូវជា​ក្មួយ​ផ្សា​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ពិតជា​មិន​ធម្មតា​ទេ​!​សូម្បី​តែ​អភិបាល​និង​ស្នងការ​ខេត្ត​មិន​ហ៊ាន​ក្អក​ផង នៅ​គ្រា​ដែល​ទីតាំង​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង​ជាច្រើន​កន្លែង បើក​ដំណើរការ មិន​បាន​មួយ​ដង្ហើមចង្រិត​ផង ត្រូវ បាន​បង្ក្រាប​ពីរ​សមត្ថកិច្ច​មូលដ្ឋាន និង​អាជ្ញា​ខេត្ត​តែ​ដោយឡែក​ទីតាំង​សង្វៀន​បញ្ជល់មាន់ បៀ​អាប៉ោង​នៅ​ភូមិ​ឃុំ​ខាងលើ​សមត្ថកិច្ច​មិន​ហ៊ាន​ទេ​ពិ​ព្រោះ​គាត់​ក្មួយ​សម្ដេច​។  ​ឈ្មោះ​លោក ម៉ាប់ នេះ​វិញ​ ដើរ​បង្កើត​សង្វៀន​ជល់​មាន់​បៀ​អាប៉ោង​ជាច្រើន​កន្លែង​ទៀត​ផង​។​

​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​អ្នកញៀន​ល្បែង​ហោ​ទ្រហឹង​រំពង​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាល​ស្រុក​បាទី និង​អធិការ​នគរបាល​ស្រុក​បាទី ចាត់វិធានការ​បង្ក្រាប​ប៉​ន្តែ​មិន​ហ៊ាន​ទេ​។ សូម្បីតែ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ និង​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប សង្វៀន​បញ្ជល់មាន់​បៀ​អា​ប៉ោ​បើក​លេង​យូរ​មក​ហើយ​បើក​លេង​ម៉ា​សប្បាយ ព្រោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​អាប៉ោ​ងបៀ់ នោះ​ជា​សាច់ញាតិ មេដឹកនាំ​កំពូល ដែល​គ្មាន​នរណា​ហ៊ាន​តតាំង​នោះឡើយ អ៊ី​ទើប​អ្នកភូមិ​ហៅ ថា​តា​ម៉ាប់ មាន់​ជល់ មាន​បារមី​ខ្លាំង ជាង​ចៅហ្វាយខេត្ត​តាកែវ​ឋ​ទៀតផង​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​លើ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ បានឲ្យដឹង​ថា​សង្វៀនប​ញ្ជ​ល់​មាន់ដ៏​ធំ ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​បង្ក​បញ្ហា​ច្រើន​យ៉ាង ជា​ពិសេស​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ ជាច្រើន​ទៀត​ផង​ដែរ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ បានឲ្យដឹង​ថា​សង្វៀនប​ញ្ជ​ល់​មាន់ដ៏​ធំ​នោះ ជា​សាច់​ញ​តិ​របស់​ថ្នាក់ដឹកនាំ​កំពូល​។ កន្លង​មក​សមត្ថកិច្ច​ចម្រុះ ធ្លាប់​ចុះ​ទៅ​ណែនាំ ឲ្យ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​បៀ​អាប៉ោង​នោះ​បិទ​ដំណើរការ ទេ​។ ប៉ុន្តែ​ជាក់ស្ដែង សង្វៀន​បញ្ជល់មាន់​បៀ​អាប៉ោង​នោះ នៅតែ​ដំណើរការ​យ៉ាង​រលូន ដូច​មុន​ដដែល ព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន សម្ងំ​យកសុខ​រៀងៗ​ខ្លួន​។ ហេតុនេះហើយ ទើប​មាន​ការអំពាវនាវ ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប សង្វៀន​បញ្ជល់មាន់​បៀ់​អាប៉ោង នៅ​ឃុំ​កណ្ដឹង ស្រុក​បាទី ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ឲ្យ​សមស្រប​ទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​..?៕

 

hsandhearmap

Filed in: Uncategorized, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!