ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ

ខេត្ត​កំពង់ធំ ៖ ប្រជាពលរដ្ឋ​នេសាទ​លក្ខណៈ​គ្រួសារ នៅ​ស្រុក​ស្ទោង ឃុំ​ផាត់​សណ្តាយ​បាន​និយាយ​រិះគន់ថា បច្ចុប​ន្ប​ន្ន​នេះ​លោក​ណៅ​ធួក​រដ្ឋលេខាធិការក្រ​សួង​កសិកម្ម​គឺ​មិនបាន​ចុះទៅពិនិត្យ​មើល​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះ​ទេ ។ ប្រហែល​ជា​លោក ណៅ ធួ​ក បាន​ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទើប​រ៉ាល់ថ្ងៃ​នេះ​មន្ត្រី​រដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តកំពង់ធំ​មិនមាន​វិធានការ​បង្ក្រាប​បទល្នើស​នេសាទ​បណ្តែត​បណ្តោយឲ្យ​មាន​បទល្មើស​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ​។​បញ្ហា​នេះ​លោក​វេង​សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​គួរពិនិត្យមើល​វិញ​ផង​បច្ចុប​ន្ប​ន្ន​បទល្មើស​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្តាយ​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​។​

​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល​ត្រូវ​មជ្ឈដ្ឋាន​នានា សង្ស័យថា ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ពួក​បទល្មើស​នេសាទ​នៅ​ខេត្ត​កំពង់ធំ​ទើប​រក្សា​ភាពស្ងប់ស្ងាត់​ធ្វើគ​ធ្វើ​ថ្លង់ ទុកឲ្យ​បទល្មើស​កើតឡើង​កាន់តែ​ខ្លាំងឡើងៗ ។​

​តាម​ប្រភព​បានឲ្យដឹងថា នៅ​តំបន់​ទន្លេសាប ក្នុង​ស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​មកដល់ពេលនេះ​បទល្មើស​ឧបករណ៍​នេសាទ​ដូចជា​ឆ្នុក​ភ្លើង​ពណ៌​ខៀវរ​បាំងសាច់​អួន​ក្រឡា​ញឹក​ណ​រ៉ាវ របាំង​ស្បៃ​ម៉ុង​ដែលមាន​ប្រវែង​រ៉ាប់​រយ​ម៉ែត្រ​នៅ​តែ​កើតមានឡើង​យ៉ាង​ពេញបន្ទុក ។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​លោក​យ៉ាន់​វិសាក់ ហៅ សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​លោក​ព្រុំ​សុខឿន​នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់ស្វាយ​និង​លោក​ហួន​ផល​នាយ​សង្កាត់រដ្ឋបាល​ពាម​បាង គឺជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​បទល្មើស​នេសាទ ។

​ប្រសិនបើ​មន្ត្រី​ទាំងនេះ មិន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​នោះ គឺ​បទល្មើស​នេសាទ​មិន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​តាម​ប្រភព​ភ្ញាក់​ងារ​នៅ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ​បានឲ្យដឹងថា នៅពេល​យប់​បទល្មើស​នេសាទ​ខុសច្បាប់​ប្រភេទ​ឆ្នុក ភ្លើង​ពណ៌​ខៀវ​ពាសពេញ​ផ្ទៃ​ទន្លេសាប ។ ស្ថិតនៅ ភូមិ​បាឡត ភូមិ បា​វ៉ើយ ដូន​ស្តើង អន្លុង​តា​អាន ពាម​បាង ពាម​កង​ម៉ី ក្នុង​ទឹកដី​ពាម​បាង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ដែល​មាន​មន្ត្រី​ជលផល​ខេត្ត​កំពង់ធំ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទាំងនោះ​។​

​តាម​ប្រភព​បាន​បញ្ជាក់ថា សកម្មភាព​ដាក់​ឆ្នុក និ​មួយៗ​គឺ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ឡាំង ជា​អ្នក​ប្រមូល លុយ​ទៅ​បង់​ឲ​មន្ត្រីជលផល​និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ឆ្នុក​មួយ​វង់​ត្រូវ​បង់អស់ ២៣០០០០០​រៀល (​ពីរលាន​សាមសិប​ម៉ឺន​រៀល​) ។​បើសិនជា​មិន​បង់​ពួក​មន្ត្រី​ពុករលួយ​ទាំងនោះ​ទេ​មិន​អាច ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំងអស់នោះ​ថ្លើមធំ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ដោយ​រលូន​បែប​នោះ​បាន​។

​ឥឡូវនេះ មាន​ក្រុម​ឈ្មួញ​វៀតណាម​មក​បំផ្លាញ​មច្ឆា​ជាតិ​បាន​យក​ម៉ាស៊ីន​អូស​ត្រជាក់​មុខ ប្រវែង ១០០​ម៉ែត្រ បណ្តោយ  ១៥០ ម៉ែត្រ​។​គឺ​គេ​បាន​យក​ទូក​បា​ឡា​ពីរ​ធំៗ អូស​ចូលគ្នា​កាត់​ទន្លេ​លើ​ក​ត្រី​ម្តងៗ​បាន​ពីរ​តោន​ទៅ​បី​តោន​សូម្បី​កូន​ត្រី​តូច​ក៏​មិន​សល់​ដែរ ។ ជា​ការកត់សម្គាល់​ការ​បង្កើតឲ្យមាន​ស្នាក់ការ​ជលផល ស្នាក់ការ​បរិស្ថាន​និង​ស្នាក់ការ របស់​សមត្ថិកិច្ច​ផ្សេងៗ​ទៀត ដូចជា​ឲ្យ​មន្ត្រី​ទាំងនោះ​ដេកចាំ​យកលុយ​ពី​ពួក​បទល្មើស​អញ្ជឹង​គេ​មិន​បាន​យក​តួនាទី​ដែល​រដ្ឋាភិបាល​ប្រគល់ឲ​មក​បំរើ​ប្រទេសជាតិ​នោះ​ទេ​។​មានតែ​នាំគ្នា​បំផ្លិចបំផ្លាញ​មច្ឆា​ជាតិឲ​ផុត​ពូជ​ជា​ថ្នូរ​និង​ផលប្រយោជន៍​ផ្ទាលខ្លួន ៕

c171124a3 c171124a4 c171124a2 c171124a1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!