ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​

ភ្នំពេញ​៖ កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការដឹកនាំ​របស់​លោក​វរសេនីយ៍ឯក​ ​យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជា​បន្តបន្ទាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី រហ័ស​នាម​(​មី​ជ្រូក​)​ដែល​ល្បី​ខាង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម និង​ថ្នាំ​សរុប​២៩​កញ្ចប់​ផងដែរ​។​ក្នុង​កិច្ច​ប្រត្តិ​ប​ត្រ​ការណ៍បង្ក្រាប​ នៅវេលា​ម៉ោង ២០​និង​៣០​នាទី ថ្ងៃទី ១៤ វិច្ឆិកា ២០១៧ នៅ​ចំណុច​គោក​បញ្ជាន់ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័ ។​

​ជនសង្ស័យ​ទាំង​៤​នាក់ ទី​១​ឈ្មោះ សាយ ចាន់ថន ភេទ​ស្រី ហៅ​មី​ជ្រូក អាយុ​២៥​ឆ្នាំ មុខរ​បត​លក់​គ្រឿងញៀន ស្នាក់នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័ (​ដកហូត​ថ្នាំ ១១​កញ្ចប់​តូច និង​ថង់​សំរាប់​ច្រក​មួយចំនួន​)​។​

​ជនសង្ស័យ​ទី​២​មានឈ្មោះ សូ ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័ (​ដកហូត​ថ្នាំ​៤​កញ្ចប់​តូច​)​។​
​ជនសង្ស័យ​ទី​៣​មានឈ្មោះ សឿន ផានី​ដា អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនសង្ស័យ​ទី​៤​មានឈ្មោះ វ៉ាត់ ប៉ា​លី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​ទាំង​២​នាក់​ដកហូត​ថ្នាំ​១៤​កញ្ចប់​តូច​

​តាម​ប្រភពណី​សមត្ថកិច្ច​បា​ន​ឲ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ និង ផ្នែក​ជំនាញ​សន្តិសុខ​ផ្ទៃក្នុង បាន​ចេញ​ល្បាត​ការពារ​ក្នុង​ភូមិសាស្ត្រ ដើម្បី​ទប់ស្កាត់​បទល្មើស​កុំអោយ​កើតមាន ជាពិសេស​បង្ក្រាប​ករណី​គ្រឿងញៀន លុះ​មកដល់​ចំណុច​ក្រោយ​វត្ត​គោក​បញ្ជាន់ ម្តុំកន្លែង​ហាល លៀ​ស ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ឈ្មោះ សឿន ផានី​ដា និង​ឈ្មោះ វ៉ាត់ ប៉ា​លី សង្ស័យ​បាន​ហៅ​ឃាត់​សួរនាំ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ចំនួន​១៤​កញ្ចប់​តូច ។​

​ក្រោយ​មក​កម្លាំង​បាន​សួរនាំ ជនសង្ស័យ​ឆ្លើយ​ថា​ទិញ​ពី​ឈ្មោះ សាយ ចាន់ថន ហៅ​មី​ជ្រូក បន្ទាប់​មក​កម្លាំង​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ ហើយ​ខណៈ​ជិះ​ជិត​ដល់​បន្ទប់​ជួល​ឈ្មោះ សាយ ចាន់ថន ភេទ​ស្រី ហៅ​មី​ជ្រូក ក៏​ប្រទះ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​សូ ភ័​ណ្ឌ ឈរ​នៅ​តាម​ផ្លូវ​សង្ស័យ​ឆែក​រកឃើញ ថ្នាំញៀន​ចំនួន​៤​កញ្ចប់​តូច ។ ខណៈនោះ ក៏​មាន​ក្មេងៗ​តូច​ស្រែកប្រាប់​ឈ្មោះ សាយ ចាន់ថន ហៅ​មី​ជ្រូក ថា​ប៉ូលីស​
​មកហើយៗ ភ្លាម​នោះ​ជនសង្ស័យ​រត់​ចូល​បន្ទប់​បម្រុង​ចាក់​ថ្នាំ​ចោល​ចូល​បង្គន់ ដើម្បី​បំបាត់ភស្តុតាង ទើប​កម្លាំង​ស្ទុះ​រត់​សម្រុកចូល​បន្ទប់​ជនសង្ស័យ​ទាន់ ឃាត់ខ្លួន​ជនសង្ស័យ ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​១១
​កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​និង​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុតាង ត្រូវបាន​បញ្ចូន​មកកាន់​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​
​នៃ​អធិការដ្ធាន​នគរបា​លខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត កសាង​សុំណុំរឿង បញ្ចូន​ឡើង​តុលារការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

i171115c1-(1) i171115c1-(3) i171115c1-(2)

Filed in: Uncategorized

Recent Posts

Bookmark and Promote!