ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​

មណ្ឌលគិរី ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង  សមត្ថកិច្ច​តូចតាច​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បានឲ្យដឹងថា  បច្ចុប្បន្ន​នេះ​លោក​ឧកញ៉ា ហ៊ុន ជា  ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ហៅថា លោក​ជា​..​ជា​មេ​ឈ្មួញ​ព្រៃឈើ​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​សម្រុក ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​ក្នុង​ខេត្តមណ្ឌលគិរី​យ៉ាង​អនាធិបតេយ្យ​ជា​ទីបំផុត​ដោយ​ពុំ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ណាមួយ​ហ៊ាន​ចេញមុខ​បង្ក្រាប ឫ ហ៊ាន​ប៉ះពាល់​ការនាំ​ចេញ​ក្បួន​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ឧកញ៉ា ហ៊ុន ជា ត្រូវជា​ក្មួយ​របស់​សម្តេច​តេជោ ហ៊ុន សែន នោះ​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​ក្បួន​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឧកញ៉ា ហ៊ុន ជា រាប់​សិប​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​ច្រក​ដាក់​ដាំ យកទៅលក់​នៅ​ប្រទេស​យ៉ាង​អនាធិបតេយ្យ ក្នុងនោះ​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី មិន​ហ៊ាន​យក​ភ្នែក​មើល​នោះ​ទេ ដោយ​គេ​ដាក់​ការសង្ស័យថា អស់លោក​ទាំងនោះ​ប្រហែលជា​ឃុបឃិត​ជាមួយ​លោក​ឧកញ៉ា​មេ​ឈ្មួញ ហ៊ុន ជា​ហើយ​មើលទៅ បាន​ជា​មិន​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នោះ​ឡើយ​។​
​បើ​តាម​ប្រភព​ផ្ទៃក្នុង​របស់​មេ​ឈ្មួញ ហ៊ុន​ជា បាន​លួចខ្សឹប​ប្រាប់ឲ្យដឹង ថា ដោយសារតែ​មាន​ការបើក​ដៃ​ពី​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ព្រោះ​គិតថា​បាន​ប្រយោជន៍​ទាំងអស់គ្នា ហើយ​ទើប​មិន​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​ឧកញ៉ា​ហ៊ុន ជា ដែលជា​ក្មួយ​ប្រុស​បង្កើត​របស់​ស​ម្តេច ហើយ​ខ្លួន​ក៏​ទទួលបាន​ប្រយោជន៍​ពី​ឧកញ៉ា ហ៊ុន ជា ដែរ​។  ដោយហេតុនេះ​ហើយ​ទើប​មេ​ឈ្មួញ​ដែល​ជា​ឧកញ៉ា ហ៊ុន ជា អាច​ធ្វើ​ការដឹកជញ្ជូន​ផល​ព្រៃឈើ តាម​រថយន្ត​គ្រប់​ប្រភេទ​ចេញ​តាម​ច្រក​ដាក់​ដាំ​ទៅ លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​មិន​រំខាន​ដល់​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច  ខេត្ត​មណ្ឌលគិរី នោះទេ​។​

​គួរ​ម្លឹក​ផងដែរ​ថា  បើទោះបីជា​មាន​ការរិះគន់​ចំៗ ទៅលើ​មេ​ឈ្មួញ​ឧកញ៉ា ហ៊ុន ជា​..​យ៉ាងណា​ក៍ដោយ​ទាក់ទង​និង​ករណី​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ក៍​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ម​ណ្ឌ​គិរី ពិសេស​ឯកឧត្តម សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​
ឯកឧត្តម សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ដែល​ទទួលបន្ទុក ជា​គណះកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស​កម្ពុជា ហាក់ដូចជា​មិន​ខ្វល់​លើ​ករណី​ការ​លួច​នាំ​ចេញ​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ ឧកញ៉ា ហ៊ុន ជា រូប​នោះ​ឡើយ ដោយ​ទំនង​ពួកគាត់​ទាំង​នេះ​ទទួលបាន​កាដូ​ពិសេស​ប្រចាំខែ​ពី​មេ​ឈ្មួញ ហ៊ុន​ជា​អស់​ហើយ​ទេ​មើលទៅ​។​

​ក្រុមមន្ត្រី​បក្សប្រឆាំង​និង​អង្គការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​ប្រចាំការ​ខេត្តមណ្ឌលគិរី​បាន​ចោទប្រកាន់​ឧកញ៉ា ហ៊ុន ជា ថា គឺ​ជា​មេ​ឧក្រឹដ្ឋជន​បំផ្លិចបំផ្លាញ​ព្រៃឈើដ៌​សកម្ម​នៅក្នុង​ខេត្តម​ណ្ឌ​គិរី ដោយ​មេ​ឈ្មួញ​រូបនេះ​អាង​អំណាច​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុកមា អញ្ចឹង​ហើយ​បាន​ជា​មេ​ឈ្មួញ​រូបនេះ​គ្មាន​ញញើត​និង​អ្នក​ណា​បន្តិច​សោះ​នោះ​។

​ប្រភព​ខាងលើ​បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ស្រែក​ចំពោះមុខ​មហាជន​ប៉ុន្មាន​ដង​រួចមកហើយ សម្តេច​នឹង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ខាន​តែ​បាន ប៉ុន្តែ​នៅពេល​នេះ​ក្មួួយបង្កើត​របស់​គា​ត់ មេ​ឈ្មួញ​ឧកញ៉ា ហ៊ុន ជា កំពុងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ដូច​ក្បួន​ហែរ​បុណ្យ​អង្គ​កឋិន​ផងដែរ ។​គេ​ចាំ​មើល​ថា សម្ត​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាច​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ដូច​សម្ត​ច​ធ្លាប់​បាន​សន្យា​ដែររឺទេ​…?​។​ទាក់ទិន​និង​ព័ត៏មា​នខាង​លើ​អ្នក​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការពន្យល់​ពី​រលោក​ឌ​កញ៉ា​បានទេ​៕

 

woodmun1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!