ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ ៖ ក្រុម​មន្ត្រី​គយ .​កាំកុងត្រូល​និង​អន្ត្រោប្រវេសន៍ ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ និង បង់​ពន្ធបិន​គ្រប់ដែល​ដឺក​ពីរ​ប្រទេស​វៀតណា​ម​ចូល​មក​ស្រុក​ខ្មែរបន្តិចបន្តួច​បាន​ឲ្យ​អ្នកសារព័ត៏មាន​យើង​ដឹង​ថា ថ្មីៗ​នេះ​ប្រធាន​ការិយាល័យ​គយ និង រដ្ឋាករ​ច្រកទ្វារ​ដូង ៧​ដើម ដែល​ទើប់​មកកាន់​ជា​មេ សាខាគយ​ខេត្ត ត្បូងឃ្មុំ នោះ​ហាក់​កំពុង​ត្រូវប៉ាន់​ឡើង​យីអ៊ុន​បំផុត ដែល​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​គាត់​គឺ​កំពុងតែ​ល្បីល្បាញ​ខាង​ជម្រិត មន្ត្រី​ជំនាញ​ខាង​ក្រោម​ឱវាទ​ឱ្យ បង់លុយ ប៉ុស្តិ៍​គោលដៅ​មកឱ្យ ខ្លួន និង គាប​ក​ក្រុម​ឈ្មួញ​រក​សុ​ី​បន្តិចបន្តួច្ច និង មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​មួយចំនួន​ឱ្យ​ចូល​បង់ លុយ​ជើង​លុយ​ខែ​មួយ​ចំនួន​យ៉ាង គ្រប់ទឹក​មិនគួ​របើ​អង្គភាព ប្រឆាំង​អំពើពុករលួយ​មើលរំលង​នោះទេ ។​

​តាម​ក្រុម​ឈ្មួញ និង មន្ត្រី​លើកឡើងថា ថ្មីៗ​នេះ​មាន​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង ការហូរ​ចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​គេ​សង្កេតឃើញ លោក នូ ស៊ីថា បាន ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ប្រៀប បាន​នឹង​ស្តេចត្រាញ​ក្ដាប់ ចំណូល​សេដ្ឋកិច្ច​យ៉ាង​ណែន ពេញ​ដៃ មិន​ដែល​ក្រែង​ញញើត​ពី​អង្គភាព ប្រឆាំង​អំពើ ពុករលួយ​នោះ​ទេ ។ ហើយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​សុទ្ធ តែ​ញាក់សាច់​គ្រប់ៗ​គ្នា​មិន​សូវ ហ៊ាន​ក្អក​ជាមួយ​លោក នូ ស៊ីថា ដែល​ជា​មេ​គយ​ដ៏​មហិមា​ប្រចាំ អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ​នោះទេ ។​មិនតែប៉ុណ្ណោះ មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​រអ៊ូរទាំ​ថា កាលពីមុន​ពួកគេ​អាច​រក​ចំណូល​ពី​ការងារ​កំប៉ិកកំប៉ុក​បាន​តាមរយៈ​ការ​បន្តក់​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន ឈើ និង ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់គ្រាន់​រួច​ថ្លៃ​បាយ​ឬ​ទុក​ផ្ញើ​ឱ្យ​ប្រពន្ធ​កូន​រៀង​រាល់​ពេល​ដាច់​ខែ​បាន​ខ្លះៗ ។

​តែ​ឥឡូវ ចាប់តាំងពី​ពេលដែល​រាជរដ្ឋាភិបាល​ប្រកាស​បង្កើត ខេត្ត ត្បូងឃ្មុំ មក​នោះ ហើយ​ក៏​ត្រូវ លោក នូ ស៊ីថា ក៏បាន ចាយ​លុយ​តូ​រត់​ការឡើង​ធ្វើជា ប្រធាន​សាខាគយ​ខេត្ត ត្បូងឃ្មុំ​ថ្មី​នោះ ដែល​គេ​ដឹងថា ជា​ប្រភព​ចំណូល​គ្រប់បែបយ៉ាង​មិនចេះ រីងស្ងួត និង ត្រូវ លោក នូ ស៊ីថា ក្តោប​យ៉ាង​ណែន​ពេញដៃ មិន​ឱ្យ​របូត​ដល់ដៃ​មន្ត្រី​តូចតាច​នោះ​ទេ ហើយ​ជា​ធម្មតា​លោក នូ ស៊ីថា បាន​ប្រើប្រាស់​លោក យឹម វណ្ណៈ ជា មេគ​ច្រក​ដូង​៧​ដើម​ជា​សេនាធិការ​ឱ្យ​កាន់​ការងា​រ​សេដ្ឋកិច្ច​ប្រមូល​លុយ​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម ។​

​បើ​តាម​ក្រុម​អ្នករកស៊ី​ដឹ​ជញ្ជូន​ឈើ​ខុសច្បាប់​មួយ​ចំនួន​បានឱ្យដឹងថា លោក នូ ស៊ីថា បាន​តាំងខ្លួន​ជា​ស្តេចត្រាញ់​ដ៏​មាន​ឥទ្ធិពល ប្រចាំ​ច្រក​ដូង​៧​ដើម​យ៉ាង​ល្បី​ខាង​គោះ​គាប​ជំរិត​ធ្វើស្រែ​លើ​ខ្នង​អាជីវករ​ក្រុម​ឈ្មួញ និង គៃបំបាត់​ពន្ធ​រដ្ឋ​ជា​យូរ​ឆ្នាំ​មកហើយ ។​ហើយ​ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​នោះ លោក នូ ស៊ីថា ក៏​បាន​ពង្រីក​អំណាច​កា​ន់​តែ​ខ្លាំង​បន្ទាប់​ពី​ឡើង​តំណែង​ជា មេ​គយ ខេត្ត ត្បូងឃ្មុំ​ពេញ​ផ្ទៃ ហើយ​នោះ​គឺ លោក នូ ស៊ីថា ដែល​ជា​អតីត​ជា​ឈ្មួញ​រកស៊ី​ឈើ និង មាន​ខ្នងបង្អែក​ក្រាស់​ពី​លោក​ឧកញ៉ា ម្នាក់ ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ធំជាងគេ​ប្រចាំ ភូមិភាគ ឦសាន​ផង​នោះ​ទើប​ធ្វើឱ្យ លោក នូ ស៊ីថា ឡើងដៃ​គាប​ជម្រិត​ជាន់ក​ឈ្មួញ​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ។​

​ផ្ទុយទៅវិញ ក្រៅពី​ប្រើ​ជំនាញ​គាប​គោះ​ទៅលើ​ក្រុម​ឈ្មួញ យ៉ាង​ស្ទាត់ជំនាញ​ហើយ​នោះ គឺ​លោក នូ ស៊ីថា ក៏​បាន​គៀងគរ​ហៅ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ និង បទល្មើស សេដ្ឋកិច្ច​ស្ទើរ​គ្រប់​ប្រភេទ​ឱ្យ​មក​ចូល​តាម​ច្រក​របស់​ខ្លួន​ងាយស្រួល​ឱ្យ​ខ្លួន​ក្នុងការ​កើ​បយក​ចំណូល​បទល្មើស​សេដ្ឋកិច្ច ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន យ៉ាង​ត្រេកត្រអាល​បំផុត​មិនគួ​របើល​ឯកឌត្តម អូន ព័ន្ធមុនីរ័ត្ន និង ឯក​ឌ​ត្ត​ម​មេ​គយ​ធំ គុណ ញឹម មើលរំលង​នោះទេ​៕

 

img20171021c1 img20171021c1a

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!