ព័ត៌មានថ្មី
លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ! @ ប៉េអឹមស្រុកកូនមុំចុះចាប់ឈើ ពីរគោយន្ដដើម្បីបង្គ្រប់កិច្ច! @ ព្រឹកថ្ងៃទី២៤លោកឧបនាយក រដ្ឋន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះហត្ថលេខាលើកិច្ច ព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោងចំនួន៤មាន ទឹកប្រាក់សរុប២៥០លាន ដុល្លារ-កម្ពុជា-ADB @ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់!
Comments Off

បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!

​ភ្នំពេញ​៖​រឿងអាស្រូវ នៅ​រតន​គារ រាជធានី​ភ្នំពេញ កំពុងតែ​បាន​បែកធ្លាយ ជា​សា​ធារ​ណះហើយ​។​នេះ​បើ​តាម គេហទំព័រ ក្នុងស្រុក​មួយ​ចំនួន​ចេញផ្សាយ នៅ​ពេល​ថ្មីៗ​កន្លងទៅនេះ​ ។ បើ​តាម​ព័ត៌មាន​បានឲ្យដឹងថា មន្ត្រី​សំខាន់​ចំនួន​៤​រូប របស់​រតនាគារ រាជធានី​ភ្នំពេញ កំពុង​រង​កា​រិះគន់ថា បាន​រួមដៃគ្នា ប្រព្រឹត្ត អាស្រូវ តាមរយៈ​ការទាមទា​ប្រាក់ កម្រៃ​ប្រាក់​ទឹកតែ​ពី​បណ្ដា ក្រុមហ៊ុន​ផ្គត់ផ្គង់ សំណង់ និង​សម្ភា​រះ​អោយ មន្ទីរ​និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ នៅ​រាជធានី​ភ្នំពេញ មានដូចជា​សាលា​រាជធានី សាលាខណ្ឌ សាលាសង្កាត់ ជាដើម ។​

​មន្ត្រី​ចំនួន​៤​រូប​ដែល ទទួលរង​ការរិះគន់ មាន​ទី​១ លោក​ប្រធាន កែ ប៊ុន​ឡេង ទី​២ លោក​ប្រធានការិយាល័យ គណនេយ្យ ថវិកា​ថ្នាក់ជាតិ និង​សរុប អែ​វ សារី និង​ទី​៣ លោកស្រី​ប្រធាន​ការិយាល័យ គណនេយ្យ ថវិកា​ថ្នាក់ក្រោម​ជាតិ ឡុង យុក​ហូ ទី​៤ លោកស្រី សោម ធា​វី អនុប្រធាន​ការិយាល័យ គណនេយ្យ ថវិកា​ថ្នាក់ក្រោម​ជាតិ ។ ចំណែក​អនុប្រធាន រតនាគារ​ចំនួន​២​រូប​គឺ លោកស្រី ស៊ុត សុគន្ធ​នារី និង លោក សុខ ភក្ដី ក៏​ត្រូវបាន​គេ​សង្ស័យ ថា​បាន​ទទួល​ប្រយោជន៍​ខ្លះ​ដែរ ។​

​ប្រភព​បានឲ្យ សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់ សំណង់ ឬ ទំនិញ​សម្ភា​រះ ដែល​រត់ៗ​សារ ដើម្បី​ដក​សាច់ប្រាក់​របស់​ខ្លួន​ថ្លៃ​ផ្គត់ផ្គង់​នោះ នៅពេល​កាន់​ឯកសារ មក​ដល់​រតនាគារ គឺ​ចាំបាច់​ត្រូវ​ផ្ដល់​លុយ​សម្រាប់​ជូន មន្ត្រី​សំខាន់ៗ​ខាងលើ ដោយ​ជៀស​មិន​ផុត និង​ចែករំលែក ដោយ​គិត​ជា​ភាគរយ​តាម​ចំនួន​ទឹកប្រាក់​តិច ឬ ច្រើន ដែល​ទូទាត់​ជាមួយ​រដ្ឋ ។​

​ចំពោះ​ក្រុមហ៊ុន ដែល​មិន​មាន​ខ្សែរ ជា​មន្ត្រី​មាន​អំណាច និង​ទឹកប្រាក់​ត្រូវ​ដក​នោះ មាន​ចំនួន​តិច គឺ​ត្រូវ​ចាយ​លុយ​ទឹកតែ ចំនួន​៥​ភាគរយ ដល់​៧​ភាគរយ ។ ចំណែក​ក្រុមហ៊ុន ដែល​មាន​ខ្សែ​មន្ត្រី​មាន​អំណាច ដែល​មាន​ទឹក​ត្រូវ​ទូទាត់​ច្រើន​ប៊ី​លាន​រៀល ឬ ចំនួន​រាប់លាន​ដុល្លា គឺ​មាន​ការ​ថ្លៃ​ទឹកតែ​គិត ជា​ភាគរយ​គឺ​តិច​បំផុត ប៉ុន្តែ​ដោយ​ចំនួន ទឹកប្រាក់​ច្រើន​នោះ ក៏​ត្រូវ​អស់​ប្រាក់​ចំណាយ​ស្មើរ រាប់​ម៉ឺន​ដុល្លា ផង ។​

​សម្រាប់​ក្រុមហ៊ុន ដែល​ប្រាក់​ច្រើន គឺ​ម្ចាស់​ក្រុមហ៊ុន ឬ តំណាង យកទៅ​ជូន​លោក​ប្រធាន កែ ប៊ុន​ឡេង ដល់​បន្ទប់​តែម្ដង ។​
​ហើយ​មូលហេតុ ដែល​ដែល​ក្រុមហ៊ុន នី​មួយៗ​ត្រូវយក សំណែន​ជូន​មន្ត្រី​ខាង​លើ គឺ ដើម្បី​ឆាប់​ទទួល​លុយ ចូល​គណនី​ខ្លួន​វិញ លើ​ថ្លៃ​ការចំណាយ​និង​ផលចំណេញ​របស់​ពួកគេ​។​

​ទោះបី​ម្ចាស់​ក្រុមហ៊ុន មាន​ខ្សែរ ឬ អត់​ខ្សែរ​ជា​មន្ត្រី​មាន​អំណាច គឺ ត្រូវតែ​ចំណាយ​ដូចគ្នា តែ​ចំនួន ភាគរយ​ខុសគ្នា ។ ហើយ​បើ​ម្ចាស់​ក្រុមហ៊ុន មិនសូវ​ចេះ​ចាយ ការដក​ប្រាក់​ប្រាកដ​ជា​យឺតយ៉ាវ ដោយ​ខាង​រតន​គារ ថា មិនទាន់​មាន​សាច់​ត្រូវ​បើក​ជួន ឬ​ថ្នាក់​បង្វិល​មក អោយ​រាជធានី ជាដើម ។​ល​។​

ដោយសារ​បាតុភាព​នេះ រាល់​គម្រោង​ដេញថ្លៃ តាមរយះ លទ្ធកម្ម​សាធារណៈ លើ​ការងារ​សាងសង​សំណង់ ឬ ផ្គត់ផ្គង់​ទំនិញ សម្ភា​រះ គឺ ក្រុមហ៊ុន​នីមួយៗ ទាល់​មានតម្លៃ​ខ្ពស់​ជាង​ទីផ្សារ​២​ដង ទើប​ពួកគេ​ហ៊ាន ដាក់​ពាក្យ​ចូល​ដេញ ពេល​បាន​គឺ​ចុះ តិចតួច ។​

ទាក់ទិនព័​ត៏ខាង​លើសា​រ​ព័ត៏យើង នៅ​មិនទាន់ ទទួល​បាន​ការ សុំ​បំភ្លឺ​បកស្រាយ​ពី ប្រធាន​រតនាគារ រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ ៕

 

img20171016a

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!