ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

លោក​ឌ​កញ្ញ៉ា​សំអឿន​សុវណ្ណអ​គ្គ​នាយកក្រុម​ហ៊ុន​សំអឿន​សុវណ្ណ​រង​កា​រិះគន់​ពី​ប្រជាពលរដ្ឋ​កាប់​ឈើ​ក្នុង​ដែន​អ​ភិរ្យ​..?

ខេត្ត​ព្រះវិហារ ៖ ប្រភពព័ត៌មាន ពីរ​ប្រជាពលរដ្ឋ នៅ​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហ៊ារ បានឲ្យដឹងថា បទល្មើស​ព្រៃឈើ កើតមាន​យ៉ាង​អនាធិបតេយ្យ បន្ទាប់ពី​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងមក​ថ្មីៗ​នេះ ដោយ​ដំឡើង​រោងចក្រ អារឈើ​ខ្នាត​យក្ស ដែល​មាន​ទីតាំង ស្ថិតនៅ ចំណុច​អូរ​ស្នៀត ស្ថិតក្នុង​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែ​ប បាន​បន្ត​ឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែ​ប្រមូល​ទិញ​ឈើ​ពី​ខាងក្រៅ ដឹក​ចូលទៅ​អារច្រៀក យ៉ាង​ទ្រហឹងអឺងកង ពេញ​ស្រុក​ឆែប ដោយ​គេ​ធ្វើ​សកម្មភាព​អារ​ជ្រៀក រួច​ដឹក​យកទៅ​លក់ នៅ​តាម​ដេប៉ូ​ឈើ​នានា​ជាច្រើន​កន្លែង និង​មួយចំនួនទៀត ដែ​ជា​ឈើ​លេខ​១ ដឹកយក​ទៅ​ក្រៅប្រទេស ស្ទើរ​ជា​រៀងរាល់ថ្ងៃ​-​យ​ប​ដែល់ ជ្រក​ក្រោម​រូបភាព ក្រុមហ៊ុន​ស្របច្បាប់​។ ហើយ​ក្រុមហ៊ុន​នេះ ប្រកាស​ជា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​នោះ នាំគ្នា​ចូល​ទៅ​កាប់​ឈើ យកទៅលក់​នៅ​ក្នុង​រោងចក្រ អារ​ឈើ​របស់​ខ្លួន ដោយ​បើកចំហរ ទាំងយប់ ទាំង​ថ្ងៃ​ទៀតផង​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ពួកគេ​ពុំ​ដែល​ឃើញ មាន​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ព្រៃឈើ កម្លាំង​ប៉ូលិស កម្លាំង​pM ធ្វើការ​បង្ក្រាប នឹង​ទប់ស្កាត់ រាល់​សកម្មភាព ល្មើស​នោះទេ​? គេ​សង្កេតឃើញ​មាន តែ​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ព្រៃឈើ ប៉ូលិស pM ដាក់ពង្រាយ នៅតាម​ក្រោម​ដើមឈើ រង់ចាំ​រាប់​ក្បាល​គោយន្ត ក្បាល​ឡាន​យី​ឌុប ដឹកឈើ និង​ជួយ​ចាំ​ការពារ សុវត្ថិភាព ឲ្យ​អ្នកដឹកឈើ នឹង​ចាំ​ឃ្លាំង​មើល កត់​លេខ​ឡាន​ណា​ដែល​ចម្លែក ហើយ​គេ​រាយការណ៍ តាម​ទូរស័ព្ទ ទៅ​បក្ខពួក​ពួកគេ ដើម្បី​ឲ្យ​តាម​ឃ្លាំ​មើល​បន្ត ទៅលើ​អ្នក​ចម្លែក ដែល​ធ្វើ​ដំណើរ ឆ្លងកាត់​តំបន់​នោះ ជាពិសេស គឺ​អ្នកកាសែត​តែម្តង ប្រសិនបើ​ហ៊ាន​ថត សកម្មភាព​នៅ​តំបន់​នោះ ត្រូវ​ពួកគេ​ចាប់ ហើយ​ចោទប្រកាន់ បំភ្លៃ​រឿង ទៅ​ជា​ករណី​ជម្រិត​ទារប្រាក់ ឬ​ចោទប្រកាន់​ថា ដាក់​កុងត្រូលជជុះ​ជាដើម ។​

​គួរ​រំលិកថា ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បានដាក់​បញ្ជា និង​អោយ​បង្កើតឲ្យមាន​គណៈកម្ម​ការទប់ស្កាត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​អនុញ្ញាត ឲ្យប្រើ​ឧទ្ធម្ភាគចក្រ យោធា​២​គ្រឿង សម្រាប់​ប្រតិបត្តិការ តែ​បែរជា​ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែ​ហ៊ាន ធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណិត នឹង​ឈើ​លេខ​២ ស្ទើរ​ខ្ទេច​ផ្លូវ នៅក្នុង​ស្រុក​ឆែប ជាប់​ព្រំប្រទល់ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។​

​សកម្មភាព​ទាំងនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ នៅតែ​មើលឃើញ​រូបភាព​ដដែលៗ​ថា បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព ចំពោះ​ឧកញ៉ា​គ្រា​ក់ៗ ដែល​ចូលចិត្ត​រកស៊ី ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា នៅឡើយ​។​
​បើ​តាម​ប្រភព ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​បាន​ទទួល​ប្តយោជន៍ ពី​ក្រុមហ៊ុន​ខាងលើ បាន​បង្ហើប ឲ្យ សារព័ត៏មាន​យើង ដឹងថា រោងចក្រ​អារឈើ​នេះ គេ​យក​លោក សំអឿន សុវណ្ណ ធ្វើ​ជា​នាយក​ក្រុមហ៊ុន ហើយ​ជា​រៀងរាល់​យប់​-​ថ្ងៃ គេ​តែង​ឃើញ​មាន រថយន្ត​យី​ឌុប​ធំៗ រាប់​សិប​គ្រឿង ចត​ត្រៀបត្រា នៅតាម​ផ្លូវ​ក្បែរ​រោងចក្រ និង​នៅ​ខាងក្នុង រោងចក្រ​អារឈើ រង់ចាំ​ដឹកឈើ​ចេញ​ពី​រោងចក្រ ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ ដោយ​មាន​មន្ត្រី​ជំនាញ និង​កងកម្លាំង ចាំ​ជួយ​ការពារ នឹង​សម្រួល​មធ្យោបាយ យ៉ាង​រលូន មិន​មាន​ការរំខាន ពី​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រភព​ពី​សមត្ថកិច្ច តូចតាច​សូម​មិន​បញ្ចេញ​ឈ្មោះ ក៍​បាន​បង្ហើប​ឲ្យដឹង​ដែរថា រោងចក្រ​អារឈើ​ខាងលើនេះ ជា​របស់​លោក ឧកញ៉ា សំអឿន សុវណ្ណ ដែល​មាន​ឥទ្ធិពល​និង​មាន​ទំនាក់ទំនង ជិតស្និទ្ធិ​ជាមួយ ថ្នាក់ដឹកនាំ​ខេត្ត​ទៀតផង​។ ដូច្នេះហើយ បានជា​គ្មាន​មន្ត្រី​ណា​មួយ ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​ខ្លាច​បាត់​តំណែង​។ ហើយ​ម្យ៉ាងទៀត ក្រុមហ៊ុន​នេះ ព័ទ្ធ​របង​បាំង​ជិត មិនឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ​ឈើ របស់ខ្លួន​នោះ​ទេ រីឯ​នៅ​តាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ ប្រដាប់​ដោយ​អាវុធ និង​វិទ្យុទាក់ទង ឈរជើង​ប្រចាំការ ការពារ មិន​ឲ្យ​នរណា​ចេញចូល ក្រៅ​ពី​អ្នករកស៊ី​ឈើ​នោះ​ទេ​។​

យោង​តាម​ឯកសារ ដែល​ត្រូវបាន​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ថ្មីៗ​នេះ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត អនុញ្ញាត​លេខ ២៤៣៨ ក​.​ស​.​ក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​កាត់​ប្រមូល​ផល អនុផល​ព្រៃឈើ ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ លើ​ផ្ទៃ​ដី​សម្បទាន សង្គមកិច្ច​ទំហំ​៤៣៣៤,៦១​ហិកតា ស្ថិតនៅ​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយ​យោង​លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ និង​មតិ​របស់​រដ្ឋបាល​ព្រៃឈើ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល​ព្រៃឈើ ក្នុង​ដី​បម្រុង​ទុក សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​

​ដោយឡែក យោងទៅតាម សៀវភៅ​រាជកិច្ច ដែល​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ សម្តេច​តេជោ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ​៤៣៣៤,៦​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ ពី​គម្រោង​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធ្វើ​អនុប្រយោគ ជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​

ប្រភព​ពី​មន្ត្រីរ​តូចតាច​បំរើ​ការងារ នៅ​សាលាស្រុក​ឆែ​ប ដោយ សូម​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ការពិត​ក្រុមហ៊ុន សំអឿន សុវណ្ណ ដែល​មានឈ្មោះ អឿន ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ និង​ជា​ឧកញ៉ា ដ៍​ល្បីឈ្មោះ​ជា​យូរ​មក​ហើយ ក្នុងការ​រកស៊ី​ឈើ​នៅ​កម្ពុជា ។ ហើយ​តំបន់​ព្រៃ​ព្រះ​រកា ដែល​មាន​ផ្ទៃដី ទំហំ​ប្រមាណ ៩​ម៉ឺន ៨​ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ ប្រជុំ​ស្រុក​ចំនួន​៣ មានស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ គឺជា​តំបន់​ព្រៃស្រោង និង​ជា​ដែន​ជម្រក​សត្វព្រៃ ដែល​នៅ​សេសសល់ ចុងក្រោយបង្អស់ បន្ទាប់​ពី​តំបន់ ព្រៃ​ឡង់​ដ៏​ធំ ជាប់​ភូមិសាស្ត្រ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​រង​ការវិនាស ដោយសារតែ មាន​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជាច្រើន​ម៉ឺន​ហិកតា ទៅឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​ដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេស​កម្ពុជា​រួច​មក​នោះ ។ បច្ចុប្បន្ន តំបន់​ព្រៃ​ព្រះ​រកា ក៏​កំពុង​ទទួល​រង ការកាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រលាយ​ហិនហោច​ដែរ ដែល​ក្នុង​មួយថ្ងៃៗ គេ​ឃើញ​មាន​ម៉ាស៊ីន​រ៉ៃ សឹងតែ​រាប់រយ​គ្រឿង ត្រូវ​គេ​អនុញ្ញាត ឲ្យ​អារ​ឈើតាប់ ឬ​ឈើ​ដុំ យកទៅលក់​នៅ​តាម សិប្បកម្ម ក៍​យ៉ាង​ដូចជា ម្ចាស់​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​ប្រកាស​ជា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ កាប់​ឈើ​យកទៅលក់ ឲ្យ​រោងចក្រ​អារឈើ របស់​ខ្លួន​ជា​ដើម​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ ក្រសួង​បរិស្ថាន ក៍​បាន​សហការ​ជាមួយ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រៀបចំ​សិក្ខា​សាលា ពិគ្រោះ​យោបល់ ដើម្បី​ដាក់​បញ្ចូល ព្រៃ​ឡង់​, ក្រវ៉ា​ញ​ខាងត្បូង​, ព្រះ​រកា​, សៀម​ប៉ាង​ខាងលិច និង​វ៉ឺ​ន​សៃ ជា​តំបន់ការពារធម្មជាតិ រួច​អស់ហើយ​មិន​ឲ្យ​បទល្មើសត​ទៅ​ទៀត​ប៉ុន្តែ បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​នេះ នៅ​តែ​តើ​ត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដដែល​។​ទាក់ទិន​ព័ត៏មា​នខាង​អ្នក​សារព័ត៏មាន​យើង​មិនអាច​សុំ​ការពន្យល់​ពី​រលោក​ឌ​កញ្ញ៉ា​សំអឿន​សុវណ្ណ​បាន​នោះ​ទេ​៕

 

img20171014k (1) img20171014k (2) img20171014k (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!