ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

លោក​ព្រំ​សំខាន់​អភិបាល​ខណ្ឌ​ចំការមន​និង​លោក​យិន​សាន​អធិការ​ខណ្ឌ​មិន​បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​ទុក​សំរាប​ឆ្នាំងបាយ​..?

ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គែម​បាញ់ត្រី​ពីរ​ទីមួយ​នៅ​កន្លែង​ដែល​មាន​ទីតាំង​ក្នុង ហាង​ការ​ហ្វេ { យីហោ ការ​ហ្វេ ម្លប់​ស្វាយ​777 } ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ លេខ​១០៥ តាម​បណ្ដោយ​មាត់​លូទឹកស្អុយ និង​ទី​ពីរ​នៅ​លើ​ផ្សារ​បឹងត្របែក​ជាន់​ទី​មួយ​ឋិត​នៅក្នុង​សង្កាត់​បឹង ត្របែក ខណ្ឌ​ចំការមន​ដែល បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ​24​ម៉ោង​លើ​24​ម៉ោង​យ៉ាង​អាណាធិបតេយ្យ រំភើយ​មិន រំខាន​ដល់ អាជ្ញាធរ និង​សមត្ថកិច្ច ខណ្ឌចំការមន​ឡើយ ឬ មួយ​ក៏​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ខ្លាច​ឥទ្ឋិពល​រឺ​មួយក៍​ត្រូវ​ថ្នាំ​ម្ចាស់​ល្បែង​ទាំងនោះ​បាន​មិន​បង្ក្រាប​។​

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹងថា ៖ ទីតាំង​ល្បែង​ហ្គែម​បាញ់ត្រី​ខាងលើនេះ គេ​បាន​ថា​ម្ចាស់​ទីតាំង​បើក​លេង​ល្បែង​ស៊ី​សង​ហ្គេម​បាញ់ត្រី​នេះ​មាន​ឈ្មោះយា​យគង់ បើក​លេង​យ៉ាង​អាណាធិបតេយ្យ មិន​ខ្លាច​អាជ្ញាធរ សមត្ថកិច្ច សោះឡើយ ។​,។

ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ប្រហែលជា អាជ្ញាធរ បើកភ្លើង​ខៀវ អោយ​ម្ចាស់​ទីតាំង​បើក លេង​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ហើយ​មើលទៅ​ទើបបាន​ជា​មិន​មាន វិធានការ​បង្ក្រាប​ដូច្នេះ ពួកគាត់ បាន​បន្តថា ៖ ករណី​កើត មាន​អំពើរ​ចោរកម្ម​ផ្សេងៗ ដូចជា លួច ឆក់ ប្លន់​ជាដើម ។​ល​។ ដោយសារ​កើត​ចេញ ពី​ល្បែងស៊ីសង​នេះ ឯង ។ ដូច្នេះហើយ​ទើប​ពួកគាត់​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​មេត្តា​ជួយ​មើល​ទីតាំង ល្បែងស៊ីសង​ខុសច្បាប់ ហ្គេម​បាញ់​ត្រី​នេះ​ផង ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​ល្បែងស៊ីសង​កើតមាន ច្រើន​ពេញ​មូលដ្ឋាន​ដូច្នេះ​តើ​ឯណា​ទៅ​ពាក្យ​ថា ភូមិ ឃុំ​មាន​សុ​វត្តិភាព ៩​ចំណុច​របស់ រាជរដ្ឋាភិបាល ដាក់​ឲ្យ​មន្ត្រី ថ្នាក់ក្រោម អនុវត្ត​នោះ ?  ឬ​ក៏​អាជ្ញាធរ មាន​សមត្ថកិច្ច ខណ្ឌចំការមន មិន​ចាប់​អារ​ម្មរណ៍ និង​គោល​ការ របស់ រដ្ឋាភិបាល​ទើប​មិន បង្ក្រាប​ដូច្នេះ ។​

គួ​ដរំលឹកថា ​នៅ​ពេល​ថ្មី​កន្លងទៅ​៖ សម្ដេច ក្រឡា​ហោម ស​ខេង​ធ្លាប់​ចេញ បទបញ្ជា​អោយ សមត្ថកិច្ច អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយ​ខាន​តែ​បាន នៅ​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស និង​គ្រប់​ខណ្ឌ​ទាំងអស់​ទូទាំង​រាជធានី ភ្នំពេញ តែ​បទបញ្ជា​របស់ សម្ដេច ក្រឡា​ហោ សាបរលាប​ទៅវិញ​ដោយ សារ​តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​អនុវត្តតាម​។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ថ្មីៗ​នេះ​ថែម​ទៀត​៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ដែល​ទើប​និង​ឡើងកាន់តំណែង​ថ្មីៗ ធ្លាប់​បាន​សន្យាថា​៖ និង​ដាក់បទបញ្ជា​យ៉ាង​មឺងម៉ាត់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្របខណ្ឌ​នៅក្នុង​រាជធានី ភ្នំពេញ​ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយ​អស់​អោយ​ខាន់​តែ​បាន តែ​ឥឡូវ​ការសន្យា​ដូច​មិន​មាន​ប្រសិទ្ឋភាព សោះ ៕

 

img20171014c1 (1) img20171014c1 (2) img20171014c1 (3) img20171014c1 (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!