ព័ត៌មានថ្មី
លោក មុី សុខុម អធិការស្រុកជំុគីរី ប្រឆាំងបទបញ្ជាសម្ដេចក្រឡាហោម ស ខេងបើកឲ្យមានល្បែងសុីសង សង្វៀនមាន់ជល់បៀរអាប៉ោងនិង យូគីគគ្រឹកគគ្រេង! @ លោក ជាម ច័ន្ទសោភ័ណ្ឌត្រូវ តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងថ្មីនៃអយ្យការអមសាលា ដំបូងខេត្តកោះកុងក្រោអធិបតីភាព ឯកឧត្តម អង្គវង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ! @ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណះអភិបា លខេត្តកោះកុង ចុះពិនិត្យ មើលការជួសជុល និងស្ថា បនាផ្លូវលេខ ៩០០អមមាត់សមុទ្រដែលត្រូវចាក់បេតុង កៅស៊ូ(A.C) ស្ថិតក្នុងក្រុងខេមរភូមិន្ទ: ! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ !
Comments Off

លោក ម៉ិញ ជាវ​តុង រង​ការចោទប្រកាន់​ពីរ​សំណាក់​ប្រជាពលរដ្ឋ​ចាក់​ថ្ម​រំលោភ​យក​ស្ទឹង​ព្រែក​ត្នោត​

ខេត្ត​កំពង់ស្ពឺ​៖ លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់ ប្រជាពលរដ្ឋ ខណៈ​ដែល​លោក​កំពុង រំលោភ​យក​ដី​ចំណី​ស្ទឹង​ព្រែក​ត្នោត​ដោយ មិន​បាន​ប្រាប់​ទៅ​អាជ្ញាធរ​នោះឡើយ ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​គេ​សង្កេតឃើញ​មាន​រថយន្ត ដឹក​ថ្ម និង​គ្រឿងចក្រ​បាន​រុញ​ដុំថ្ម​ធំៗ​ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០ ត្រង់​ភូមិ​រំលោង ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ដើម្បី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​បន្តទៀត ប៉ុន្តែ​បែរជា​ប្រធាន​មន្ទីរ​ធនធាន ទឹក​ឆ្លើយថា សកម្មភាព​ចាក់​ថ្ម​នេះ​ដើម្បី ទប់​ច្រាំង​ស្ទឹង​កុំឱ្យ​បាក់​ដី​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​វិញ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ ដឹងថា ទីតាំង​ដី​មួយ​កន្លែង​របស់​ឈ្មោះ​ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត កំពង់ស្ពឺ​បាន​ទិញ​ធ្វើជា​កម្មសិទ្ធិ​ខណៈដែល ដី​នោះ​ជា​ដី​ចំណី​ស្ទឹង​ព្រែក​ត្នោត​និង​មួយ ចំណែក​ទៀត​ជា​ដី​ចំណី​ថ្នល់ជាតិ​លេខ​៤​ដោយ​គ្មាន​បណ្ណ​កម្មសិទ្ធិ​នោះទេ​គឺមាន​តែ​បង្កាន់ដៃ​ដឹងឮ​ត្រឹម​ភូមិ​-​ឃុំ​ប៉ុណ្ណោះ​។ លោក ប្រធាន​មន្ទីរ​រូបនេះ​បាន​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ស្ទឹង​របស់​រដ្ឋ​ជាច្រើន​ឆ្នាំ​កន្លងមកហើយៗ​កន្លងមក​អាជ្ញាធរ​ធ្លាប់​ហាមឃាត់​ដែរ​តែ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​គាត់​អាង​ខ្លួន​ជា​ប្រធាន​មន្ទីរ​ថ្លើមធំ​ហ៊ាន រំលោភ​ដី​ចំណី​ស្ទឹង​និង​ផ្លូវ​បែបនេះ ។​

​លោក ស៊ីម រតនៈ អភិបាល​ស្រុក​សំរោង ទង​បាន​ថ្លែងថា ករណី​លោក ប៊ិញ ជីវ​តុង ចាក់​ថ្ម​ចូល​ស្ទឹង​នោះ​អាជ្ញាធរ​បាន​ដឹង​ដែរ ប៉ុន្តែ​ខាង​មន្ទីរ​ហាក់​ធ្វើ​មិនដឹងមិនឮ​នោះទេ​។ លោក​បាន​បន្តថា ដោយ​បុគ្គល​ម្នាក់​នេះ​អាង​ខ្លូន​ជា​មន្ត្រី​ធំ​ម្នាក់​ចង់​ធ្វើ​អ្វី​មិនដែល ប្រាប់​អាជ្ញាធរ​ទេ ហើយ​រង់ចាំ​មើល​មន្ត្រី ជំនាញ​ធនធានទឹក​គិត​យ៉ាង​ម៉េច​វិញ ។​

​លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា កន្លែង​ដែល​លោក ប៊ិញ ជីវ​តុង កំពុង​ចាក់​ថ្ម នោះ​គឺ​កម្លាំង​ទឹក​ហូរ​បុក​ខ្លាំង​បណ្តាលឱ្យ​បាក់​ដី​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ ខាងក្រោម​បើ​ចាក់​ទៅ​ក៏​អាច​ជួយ​ទប់​ម្យ៉ាងដែរ ។​

​លោក ញា​ញ ជៀ​បហ័រ ប្រធាន​មន្ទី​រធន ធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ឱ្យដឹង​ថា ចំពោះ​ការយក​ដុំថ្ម​មក​ចាក់​លុប​ច្រាំង​ស្ទឹង​ខាងលើ​របស់លោក ប៊ិញ ជីវ​តុង នេះ​ជា​កន្លែង​មុខទឹក​បុក​ខ្លាំង​បណ្តាល ឱ្យ​បាក់​ដី និង​ម្ខាង​ទៀត​ដីដុះ​។ ចំណែក​មុខ ទឹក​ដែល​បុក​នោះ​បណ្តាលឱ្យ​បាក់​ដី​ជិត ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​ពួកគាត់​បាន សំណូមពរ​ដល់​មន្ទីរ​ឱ្យជួយ ប៉ុន្តែ​មន្ទីរ​ធនធានទឹក​មិនទាន់​មាន​លទ្ធភាព​ទើប​ពឹងពាក់​ទៅ​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​ដែល​កំពុង​អាស្រ័យ​ផល​លើដី​ចំណី​ស្ទឹង​របស់​រដ្ឋ​នោះ​ជួយ​ចាក់​ទប់ បណ្តោះអាសន្ន ។​

​លោក ញា​ញ ជៀ​បហ័រ បាន​បន្តថា ការ ចាក់​នេះ​ដើម្បី​ទប់​បណ្តោះអាសន្ន​ទម្រាំ ដល់​រដូវប្រាំង​បើ​មាន​លទ្ធភាព​នឹង​យក​ថ្ម តម្រៀប​តាម​លក្ខណៈ​បច្ចេកទេស ហើយ ការចាក់​ថ្ម​របស់លោក ប៊ិញ ជីវ​តុង​នេះ ខាង​មន្ទីរ របស់​លោក​ជា​អ្នក​ពឹងពាក់​ទេ ៕

 

img20171012ck1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!