ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

លោក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​នាយ​ផ្នែក​ជល់ផល់​កំពុង​រង​ការចោទប្រកាន់​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​តា​ម៉ៅ​ក្រោម​ឃុំ​តា​ម៉ៅ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​បាន​ឃុបឃិត​គ្នា​ជាមួយ​មេ​សហគមន៍​ឈ្មោះ​ច​យ​..?

ខេត្ត​ក្រចេះ ៖  នៅ​ថ្ងៃ​ទី​០៦​តុលា​២០១៧​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ផ្តល់់​ជា​ព័ត៌មាន​យើង​ឲ្យបាន​ដឹង​ថា លោក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​នាយ​ផ្នែក​ជល់ផល់​ស្រុក​ឆ្លូង​និង​ស្រុក​ព្រែក​ប្រសព្វ​កំពុងតែ​មាន​ការឃុបឃិត​គ្នា​ជាមួយ​មេ​សហគមន៍​ឈ្មោះ​ច​យ​ថា​បាន​ប្រព្រឹត្ត​នៅ​បទល្មើស​នេសាទ​ខុសច្បាប់​ជាមួយ​ឈ្មួញ​ដាក់​ដៃ​ជាច្រើន​កន្លែង​ឋិត​នៅតាម​ព្រែក​តា​ម៉ៅ​នោះ​តែម្ដង​។​ ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពីរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៦​តុលា​២០១​់​៧​អ្នក​សារព័ត៏មាន​យើង​បានចុះ​យក​ព័ត៌មាន​ដល​កន្លែង​បទល្មើស​នេសាទ​ខាងលើ​ក៍បាន​ប្រទះ​ឃើញ​មាន​ការ​ដាក់​ដៃ​បែប​អាណាធិបតេយ្យ​អត់​មានច្បាប់​ពិតប្រាកដ​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ផ្តល់​ជូន​មែន​អំពីរ​បទល្មើស​។​

​នៅពេល​នោះ​ដែល​ ​អ្នក​សារព័ត៏មាន​យើងក៍​បាន​ធ្វើ​ការទំនា​ក់​ទំនង​តាម​ទូរ​សព្ទ័​ទៅ​លោក​ម៉ុក ពន្លក​ដែល​មានទួ​នាទី​ជា​នាយរង​ខណ្ឌជ​ល់​ផល់​ដើម្បី​រាយការណ៍​ជូន​នៅ​បទល្មើស​នេសាទ​ខាងលើ​ដើម្បី​ឲ្យ​គាត់​មាន​ចំណាត់ការ​ផ្នែក​បង្ក្រាប់​តែ​ផ្ទុយទៅវិញ​លោក​ម៉ុក ពន្លក​បាន​និយាយ​ប្រាប់​ថា​លោក​ជាប់រវល់​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​តែ​លោក​បាន​បញ្ជា​ឲ្យ​លោក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​ដែល​ជា​នាយ​ផ្នែក​ទទួល​បន្ទុក​ពីរ​ស្រុក​មាន​ស្រុក​ឆ្លូង​និង​ស្រុក​ព្រែក​ប្រសព្វ​ឲ្យ​ចុះ​ទៅ​បង្ក្រាប់​ហើយ​
។​

​នៅក្នុង​ខ​ណះពេលនោះ ដែរ ភ្នាក់ងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​ដែល​ជា​នាយ​ផ្នែក​នោះ​លោក​ក៍​បាន​និយាយ​ប្រាប់​ថា​រឿង​បទល្មើស​ទាំងអស់នោះ​លោក​បាន​ដឹង​អស់​ហើយពីរ​ព្រោះ​លោក​បាន​ចុះ​ទៅ​ជាមួយ​លោក​អភិបាលស្រុក​ដល់​កន្លែង​បទល្មើស​នេសាទ​នោះ​ហើយ​ដែរ​កាលពីរ​ថ្ងៃ​ទី​០៥​តុលា​ក៍​ប៉ុន្តែ​បទល្មើស​ទាំងនោះ​បាន​សារ​ចេញ​នឹង​រត់​គេចខ្លួន​បាត់​អស់​ហើយ​។​

​តែ​បើ​យោង​តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ពួកគាត់​បាន​លួច​បង្ហើប​ប្រាប់​ភ្នាក់ងារ​យើង​ឲ្យដឹងថា​កាលពីរ​ថ្ងៃ​ទី​០៥​តុលា​២០១៧​នោះ​ពួកគេ​បាន​ឃើញ​លោក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​នាយផ្នែក​ជុល​ផល​នឹង​លោក​អភិបាលស្រុក​ព្រែក​ប្រសព្វ​ចុះ​ទៅដល់​កន្លែង​បទល្មើស​នោះ​មែន​ក៍​ប៉ុន្តែ​លោក​ទាំង​ពីរ​នាក់​នោះ​ពុំ​បាន​ទៅ​ចុះ​បង្ក្រាប់​បទល្មើស​ទាំងនោះ​ទេ បែរ​ជា​ទៅ​ខ្សិប​ខ្សៀវ​ជាមួយអ្នក​បទល្មើស​នេសាទ​ទាំងនោះ​យក​តែ​លុយ​យ៉ាងច្រើន​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឲ្យ​បទល្មើ​សម្ចាស់​ដាក់​ដៃ​ទាំង​៦​នាក់​នោះ​ក្នុងនោះ​ត្រូវ​គេ​បាន​ស្គាល់​យ៉ាងច្បាស់​ថា មាន​ឈ្មោះ​លោក​ច​យ​ដែលជា​ប្រធាន​សហគមន៍​នេសាទ​នៅ​តំបន់​នោះ​ទៀត​ផង​។​

​ជុំវិញ​បញ្ហា​នយ័​ការលើក​ឡើង​នឹង​ការចោទប្រកាន់​ពី​រប្រ​ជា​ពលរដ្ឋ​ខាងលើ​ទៅ​លើ​លោក​នាយ​ផ្នែក​រូប​នោះ​អំពីរ​រឿង​ស៊ីសំណូកសូកប៉ាន់​រវាង​បទ​ល្មើស​នឹង​លោក​នាយ​ផ្នែក​រូប​នោះ​ភ្នាក់ងារ​យើង​ពុំ​ទាន់​សុំ​ការបកស្រាយ​ណាមួយ​ពីរ​លោក​នាយ​ផ្នែក​ប៉ែន ប៊ុណ្ណា​រ៉ាវុធ​នៅឡើយ​ទេ​មូលហេតុ​ទូរ​សព្ទ័​ខ​ល​ចូល​ហើយ​គ្នាន​អ្នកទទួល​។​

​នៅ​ជុំវិញ​ហេតុការណ៍​ខាងលើ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានធ្វើការ​សំណុំ​ពរក៍​ដូចជា​សំនួរ​បែប​ត្រង់ៗ​ទៅ​លោក​សៀង គឺ​ន​នាយ​ខណ្ឌ​ជល់ផល់​នឹង​លោក​គុយ​ដែល ហួត​ប្រធាន​កសិកម្ម​ខេត្តក្រចេះ​តើ​លោក​ទាំង​ពីរ​គួរ​គិត​យ៉ាងណាដែរ​ក្នុងករណី​បទល្មើស​នេសាទ​ខាងលើ​គួរតែមាន​ចំណាត់ការ​បង្ក្រាប់​ឬ​មួយ​រីក៍​ឈរ​បើកភ្នែក​មើល​បទល្មើស​កុំ​ពុង​តែ​កើតមាន​លើ​ផ្ទៃ​ទឹក ៕

 

img20171009c1-(1) img20171009c1-(2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!