ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ ! @ ក្រុមហ៊ុនផលិតទឹក ស្អាតរងការិះគន់ ថាបានបូមទឹកកក្វក់ ដាក់អាងស្តុកបង្ហូរចែក ជូនអតិថិជនប្រើប្រាស់!
Comments Off

​លោក​ឌ​កញ្ញ៉ា​.​សឹង្ហ​សំអុល​មេ​ឈ្មួញ​ឈើ​ដ៍​ធំ​ប្រចាំ​ភាគ​ឥ​សាន្ត​កំពុង​ដឹក​ជ​ញ្ជូ​ន​យក​លក់​នៅ​យួន​មិន​រំខាន​ដល់​សមត្ថកិច្ច​..?

នៅ​ដើមឆ្នាំ​២០១៧ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត គណ​:​កម្ម​ការ​ចម្រុះ ដឹកនាំ​ដោយ​នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង ខេ​មរ​ភូមិ​ន និង​ជា​មេបញ្ជាការ (P.M) លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជា​លើក​ទី​១ នៅ​ភាគ​ឥ​សាន្ត​នេះ និង​បាន​ដកហូត​ឈើ​អត់​ច្បាប់ រាប់​ម៉ឺន​ម៉ែត្រគូប និង​បាន​កត់ត្រា ឈ្មោះ​មេ​ឈ្មួញ ដុះ​ស្លែរ​ធំៗ ជាច្រើន​នាក់ ឲ្យ​ជាប់​ក្នុង​បញ្ជីរ​ខ្មៅ របស់​គណ​:​កម្ម​ការ​ចម្រុះ ក្នុងនោះ​ក៏​មាន​លោក ឌ​កញ្ញ៉ា​សឹង្ហ សំអុល ម្នាក់​ផង​ដែរ​។​

​ប៉ុន្តែ​មក​ដល់ពេលនេះ គេ​នៅ​ឃើញ​លោក​សឹង្ហ​សំអុល​ដឹកជញ្ជូន​ឈើ​ចូល​យួន​ដដែល​។​
​ប្រភព​រាយការណ៍ ពី​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ បានឲ្យដឹងថា រយៈពេល​ប្រមាណ​សប្ដាហ៍​កន្លងទៅ​នេះ មេ​ឈ្មួញ សឹង្ហ សំអុល បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​រថយន្ត​យី​ឌុប​ធំៗ មិនតិច​ជាង​៣០​គ្រឿង​នោះ​ទេ​។ ហើយ​ការ​ដែល​មេ​ឈ្មួញ សឹង្ហ សំអុល បន្តសកម្មភាព ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គឺ​មាន​ការឃុបឃិត នឹង​បើកដៃ ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​បានឲ្យដឹងថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​អាជ្ញាធរ ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ក៏​អាច​ទទួល​ផលប្រយោជន៍ ពី​មេ​ឈ្មួញ សឹង្ហ សំអុល ជា​ប្រចាំ​ផងដែល​ហើយ ទើប​បណ្ដោយ​ឲ្យ​បទល្មើស ដឹកជញ្ជូន យ៉ាង​ពេញបន្ទុក ហេតុនេះហើយ ទើប​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា ទប់ស្កាត់​សកម្មភាព របស់​មេ​ឈ្មួញ សឹង្ហ សំអុល បានឡើយ​។​

​ប្រភព​បាន​បន្តថា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ឯ​ណ្ណុះ​វិញ​គេ​ឃើញ​មាន​ក្រុមអ្នកកាសែត ក្នុងស្រុក​មួយ​ចំនួន​តូច បាន​នឹង​កំពុង​តាំង​ខ្លួនឯង ជា​សមត្ថកិច្ច​ផង នឹង​ជា​អ្នកកាសែត​ផង មិន​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន បាន​ចូលរួម​បិទបាំង​បទល្មើស នឹង​កាង​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​ល្បី​ខាង​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន​យ៉ាង​ចំហ​។​

​តាម​ប្រភព ពី​ឈ្មួញ​ឈើ មួយចំនួន បានឲ្យដឹងថា មេ​ឈ្មួញ សឹង សំអុល ដឹកឈើ​ចេញពី​ទីតាំង​ក្រុមហ៊ុន « ម៉ា​ស្ទ័រ ខេ​សាន់ » ដែល​មាន​ទីតាំង នៅជាប់​ដែន​អភិរក្ស​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ បច្ចុប្បន្ន​ក្នុង​បរិវេណ ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន « មាស្ទ័​រ ខេ​សាន់ » ពុំ​មាន​នៅ​សល់​ឈើ សម្រាប់​កាប់​តទៅទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សឹង្ហ សំអុល កាប់ និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ស្រុក​យួន​នោះ គឺជា​ឈើ​ដែល​កាប់ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច​។ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ សឹង្ហ សំអុល អាច​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អភិរក្ស​បាន​ស្រួលៗ គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន ក្នុង​១​រថយន្ត ៨០០​ដុល្លារ​។​

​ប្រភព​បន្តថា​មេ​ឈ្មួញ សឹង្ហ សំអុល បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ចេញ​ទៅ​ស្រុក​យួន តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​ការបំពាន លើ​បទ​បញ្ជា របស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួររម្លឹកថា កាលពីរ ឆ្នាំ​២០១៦​កន្ល​ទៅ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ ទៅលើ​មេ​ឈ្មួញ សឹង្ហ សំអុល ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ មកដល់ពេលនេះ គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់ មេ​ឈ្មួញ សឹង្ហ សំអុល នៅឡើយ​ទេ ហើយ​ឈ្មួញ​រូបនេះ នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ ចេញ​ទៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង​។​

​កាល​ពី​ថ្មីៗ​កន្លងទៅនេះ បាន​លិចឮ​ព័ត៌មាន​មួយ ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មេ​ឈ្មួញ សឹង សំអុល បាន​ប្រើ​អំណាច ឥទ្ធិពល ជា​ឧកញ៉ា ផឹកស៊ី​ស្រវិង ច្រងេងច្រងាង អួតអាង​ក្នុង​ហាង ១​កន្លែង នៅ​ស្រុក​ស្នួល បាន​ជេ​ប្រមាថ នឹង​គំរាម​បាញ់ ដល់​អ្នកកាសែត​ណា ដែល​បាន​ចុះផ្សាយ​ពី​ខ្លួន ដែល​កំពុង​ធ្វើ​ទំនួញ​ឈើ​ឆ្លងដែន ទៅ​ប្រទេស​យួន យ៉ាង​ធ្ងន់ៗ​ថា ពួក​អា​កាសែត​ណា ចង់​ផ្សាយ​អី​ក៍​ផ្សាយ​ទៅ អាញ់​មិន​ខ្វល់​ទេ បើ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បញ្ជា​ឲ្យ នាយ​ឧត្តមសេនីយ សៅ សុខា ចាប់​អ្នក​ហ៊ាន​ចាប់​៕

 

saosokha img20171002c2 (1) img20171002c2 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!