ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

លោក​ណាប់​.​វណ្ណះ​(​ហៅ​ណាក់​ក្បាល​ធំ​)​ដែល​ល្បី​ដឹក​ឈើប្រណិត​ពី​រតនគិរី​យកទៅ​លក់​ឲ្យ​យួន​ហើយ​ខ្លួន​ជា​មន្ត្រី​P.M.?

សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង បាន​លុង បានឲ្យដឹងថា ថ្មីៗ​នេះ​មាន​រថយន្ត សាំ​យ៉ុង​ជាច្រើន​គ្រឿង ត្រូវ បាន គេ ប្រើ ប្រា​ស់ ដើម្បី​ដឹក​ឈើ​ចេញពី ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ នៅក្នុង​ភូមិ​អភិវឌ្ឍន៍  សង្កាត់​ឡា​បាន​សៀក  ក្រុង​បាន​លុង ដែល ជា ឃ្លាំង របស់​ឈ្មោះ ណាប់ វណ្ណៈ​(  ហៅ​ណាក់​ក្បាល​ធំ​)​ជា មន្ត្រីរាជការ និង​សមត្ថកិច្ច​ក្នុង​ក្រុង​បាន​លុង  ។​ប្រភព​បានឲ្យដឹងថា ឈ្មោះ ណាប់  វណ្ណៈ (​ហៅ​ណាក់​ក្បាល​ធំ​)  ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ស្ទើរ​រាល់​យប់​ថ្ងៃ​ចេញ​ពី​តំបន់​ព្រៃ សហគមន៍​ស្រុក​កូន​មុំ ស្រុក វ៉ើន​សៃ យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​បន្ត​ដឹក ជញ្ជូន​ចេញទៅ ស្រុក​យួន យ៉ាង​រលូន​។ ប្រភព​បានឲ្យដឹងថា  មាន​ឈ្មួញ​យួន​សហការ​ជាមួយ ឈ្មោះ ណាប់ វណ្ណៈ​(  ហៅ​ណាក់​ក្បាល​ធំ )​រត់​ការបង់ លុយ​ឲ្យ សមត្ថកិច្ច​តាម​ដងផ្លូវ​ជា ច្រើន​ស្ថាប័ន ហេតុនេះហើយ ទើប​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ ណាក់​ក្បាល​ធំ )​អាច ធ្វើ សកម្មភាព​ដឹកជញ្ជូន ឈើ​យ៉ាង​ស្រួលៗ​ដូចនេះ​។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុ ង​ខេត្តរតនគិរី បានឲ្យដឹងថា មួយ​រយៈពេល កន្លងទៅ​នេះ​ឈ្មួញ​ឈើ​ឈ្មោះ  ណាប់ វណ្ណៈ  (​ហៅ​ណាក់​ក្បាល​ធំ )​បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដោយ គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។  ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មោះ  ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ​) ជា មន្ត្រី​អាវុធហត្ថ ខេត្ត​រតនគិរី ហើយ​មាន​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ដោយសារ​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ​) អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ទើប​ព្រៃឈើ​នៅ​ស្រុក​អូរ​ជុំ ស្រុក​កូន​មុំ ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី និង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្ត​រតនគិរី បានឲ្យដឹង​ថា​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ )​មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ហើយ​អាច​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខ្លាំងក្លា​ជាងគេ​ក្នុង​ចំណោម​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ទៀត​នៅក្នុង​ខេត្ត​រតនគិរី​។ ពេលខ្លះ​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ​) បាន​ប្រមូល​ទិញ ឈើ​ពី​ឈ្មួញ​ដែល ដឹក​តាមរ ថយ​ន្ត សាំ​យ៉ុង​ពី ស្រុក​សៀម ប៉ាង យកមក​លក់​នៅ​ចំណុច​ទន្លេស្រែពក ស្រុក​កូន​មុំ ដោយ​ឈ្មួញ​តូចៗ​ខ្លះ​ដឹ ក​ជញ្ជូន​ឈើ​តាម​ផ្លូវទឹក យក​មក​គរ​ទុក​នៅ ចំណុច​កំពង់ដ​ស៊ី​នឿន​ចាស់ ហើយ​មាន​រថយន្ត​យី​ឌុប​ធំៗ​ទៅ​ប្រមូល​ដឹកជញ្ជូន​បន្ត​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ​) មាន​លាក់ទុក​ឈើ​នៅ​ចំណុច​ភូមិ​កា​ឡាន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វ៉ើន​សៃ និង​ដឹក​ចេញពី​តំបន់​អភិរក្ស​ស្រុក​លំផាត់ ចេញ​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ចូលទៅ​ផ្លូវជាតិ​លេខ​៨ ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ​យ៉ាង​រលូន​។ ទង្វើ​របស់​ឈ្មោះ ណាប់ វណ្ណៈ​( ហៅ​ណាក់​ក្បាល​ធំ​) គឺជា​ការ​បំពាន​លើ​បទបញ្ជា​របស​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​គឃ្លើន​៕

 

img20170822ck1 img20170822ck1

Filed in: ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!