ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

​លោក សឹង សំអុល និង លោ​ល វ័​ន្ត ប៊ុន​ថៃ រង​ការចោទប្រកាន​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

ខេត្ត​មណ្ឌលគិរី ៖ មួយ​រយះពេល​ក្រោយនេះ​គេ​ឃើញ​មេ​ឈ្មួញ សឹង សំអុល និង វ័​ន្ត ប៊ុន​ថៃ នៅតែ​បន្ត​សកម្មភាព​កាប់​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​ចេញពីរ​ព្រៃ​តំបន់ហាមឃាត់ អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​សំណូក​ធ្វើ​ជា​ទល់ភ្នែក​មើលមិនឃើញ  ហើយ​បើ​ទោះ​ជា​បទបញ្ជា​របស់​សម្តេ​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ដាក់បទបញ្ជា​លាន់ឮ​អោយ​រពង​ក្៍ ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ចំពោះ​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​តែ​រង​ការកាប់​បំផ្លិចបំផ្លាញ​និង​ដឹកជញ្ជូន​យ៉ាង​អ​នាធិ​តេ​យ្យ​ពី​សំណាក់​ជន​ខិលខូ​ចមា​ន​អំណាច​គ្រាក់ៗ​ក្នុង​នោះ​បើទោះបី​សម្ដេច​តេជោ​ហ៊ុនសែន​ខំ​ជំទាល​ស្ទើរ​បែក​បំពង់ក ក៌ដោយ​ក៌​មន្ត្រីក្រោមឱវាទ របស់​សម្ដេ​តេជោ​មិន​ខ្ចី​យក​ភ្នែក​មើល​នោះ​ដែល ។​

​ជាក់ស្តែង​បើ​យោងតាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តូចតាច​នៅក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​មក​ដល់​ពេល​នេះ​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​)​លោក​វ័ន្ត​ប៊ុនថៃ នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចាត់វិធានការ​ទប់ស្កាត់​តាម​បទបញ្ជា​របស់​សម្ដេច​តេជោ​ហ៊ុនសែន​នោះឡើយ​។​

​យោងតាម​ប្រភព​ដ៌ដែល​បានឲ្យដឹង​ទៀត​ថា​មេ​ឈ្មួញ សឹង សំអុល និង​លោក​វ័ន្ត​ប៊ុនថៃ​បានធ្វើ​សកម្មភាព​ដឹកជ​ញ្ជូ​ន​ឈើ​ដែល​ក្រុមហ៊ុន​ឌី​ធី​ស៊ី ដេញថ្លៃ​បាន​ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ចូល​ទៅ​ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន​រូ​លបាយ​អូ នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ក្នុង​បរិមាណ​ឈើ​ដែល​មេ​ឈ្មួញ សឹង​សំអុល​និង​វ័ន្ត​ប៊ុនថៃ​ដឹកជញ្ជូន​គឺ​មាន​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​ផង​ដែរ​ពីព្រោះ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទាំងនោះ​ងងឹតភ្នែក​អស់​ទៅហើយ​មើល​មិន​ឃើញ​ទេ​។​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​ឈើ​តូ​តាច​មួយចំនួន​បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ សឹង សំអុល​និង​វ័ន្ត​ប៊ុនថៃ បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ក្នុង​ជួល​មន្ត្រី​ជាន់ខ្ពស់​ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ប្រភព​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បានឲ្យដឹងថា ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល និង​វ័ន្ត​ប៊ុនថៃ​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​នោះ​មិនមែន​ជា​ឈើ​ជន្លង់ម្រេច​សម្រាប់​យក​ទៅផ្គត​ផ្គ​ង់​តាម​សេចក្ដីត្រូវការ​រប​ស់​ក្រុមហ៊ុន​ចម្ការ​ម្រេច​នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្តមណ្ឌលគិរី​នោះទេ​។​ផ្ទុយទៅវិញ​ឈើ​ទាំងនោះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ គគីរ ផ្ចឹក ដែល​គេ​បំពាន​កាប់​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ ព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចូល​ទៅ​តំបន់​ផ្សេងៗ​ទៀត​ផង​ដែរ​។
​បញ្ហា​នេះ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​មេ​ឈ្មួញ សឹង សំអុល​និង​វ័ន្ត​ប៊ុនថៃ នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​បើ​តាម​ឈ្មួញ​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ ដែល​មាន​មេ​ឈ្មួញ សឹង សំអុល ជា​នាយក​ក្រុមហ៊ុន​បាន​ចាត់តាំង​មេការ​ឈ្មោះ​ម៉ុក​រស់នៅ​ក្នុង​ភូមិ​ទី​១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ឲ្យ​កេណ្ឌ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ចូល​ព្រៃ​កាប់​ឈើ​យ៉ាង​ពេញបន្ទុក​។​

​មិនតែប៉ុណ្ណោះ ឈើ​ដែល​រង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​នោះ មិនមែន​ជា​ឈើ​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ជា​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ជាប់​នឹង​ដី​ក្រុមហ៊ុន​។​មេការ​របស់​មេ​ឈ្មួញ សឹង សំអុល បាន​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ប្រភេទ​សុ​ក្រំ​ក្នុង​១​ម៉ែត្រគូប​ពី​៣៥​ម៉ឺន​ទៅ​៤៥​ម៉ឺន​រៀល ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក កើតឡើង​យ៉ាង​រាលដាល ។​

​ប្រភព​ពី​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បានឲ្យដឹង​ថា​ក្រុមហ៊ុនម៉ា​ស្ទ័រ​ខេ​សាន់ កំពុង​ប្រើ​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ស្និទ្ធ​នឹង​មេដឹកនាំ​កំពូល​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ហេតុនេះហើយ​ទើប​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។​ប្រភព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​រិះគន់​ថា ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ សឹង សំអុល និង​វ័ន្ត​ប៊ុនថៃ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង មិន​ឃើញ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​ផ្ទុយទៅវិញ មកទល់ពេលនេះ គេ​សង្កេតឃើញ​លោក ស្វាយ សំ​អ៊ាង និង​លោក វង់ សុក្រ​សិរី ហាក់​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល និង​វ័ន្ត​ប៊ុនថៃ​បន្តដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​គេ​សង្ស័យថា ៖ នាយ​ជំនាញ និង​អភិបាលខេត្ត​រូប​នេះ​គេ​សង្ស័យថា​បាន​សើម​មាត់​សើម​..​ក​..​មិនធម្មតា​ពី​មេ​ឈ្មួញ សឹង្ហ សំអុល និង វ័​ន្ដ ប៊ុន​ថៃ ផង​ដែរ​ទើប​បានជា​មិនដឹងមិនឮ​បែប​នេះ​។​

​ទាក់ទិន​ព័ត៌មាន​ខាងលើ​អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ពីរ​លោក​សឹង​សំអុល​និង​លោក​វ័ន្ត​ប៊ុនថៃ​បាន​ទេ​៕

 

img20170810ck1-(1) img20170810ck1-(2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!