ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

​ធំក្លិន​ស្អុយ​ពេញ​ភូមិ​មិន​ហ៊ាន​និយាយ នាំគ្នា​ទ្រាំ ចាំ​មន្ត្រី​បរិស្ថាន​ជួយ​អន្តរាគមន៍ ចាំ​យូ​ពេក​ទើប​ស្វែងរក​អ្នកព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង ចំណុច​បេនឡាន​ចុង​កៅស៊ូរ​ចាស់ ឋិត​នៅ​ភូមិ​ជន្លុង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ព័ត៏មាន​យើង​ដឹង​ថា ពួក​គាត់​ទ្រាំ​ក្លិន ស្អុយរលួយ​នេះ​លែង​បាន​ដោយ លោក​ថៅកែ លី ឡេង បាន​ស្តុប​ស្បែក​គោ​ទុក្ខ ក្នុង​អាង​រយៈពេល​យូរ ក្បែ​លំនៅដ្ថាន​ពួកគាត់​ធ្វើឲ្យ​សាយ​ក្លិនស្អុយ​មកលើ​លំនៅដ្ថាន​និងនាក់​ធ្វើតំណើរ​ផងដែរ​។​

​ប្រជា​ពលរដ្ធ​នៅ​ចំណុច​ខាងលើ បាន​បន្តទៀតថា នៅ​ជុំវិញ​ទីតាំង​ស្តុប​ស្បែក​គោ​ទុក្ខ​នេះ ជា​ទីតាំង​ដី​របស់​ឈ្មោះ​លី ឡេង ដែល​ជា​ថៅកែ​ស្បែក​គោ ពួកគាត់​បាន​ជូ​ល ដី​បើក​សិបកម្ម​លក់​តុ ទូ​និង​នាក់​ខ្លះ​លក់​បាយ​ការ​ហ្វេ​គុយទាវ ជាដើម​។​ប្រជា​ពលរដ្ធ​ដែល​មាន​លំនៅដ្ឋាន​ខ្លួនឯង​នោះ បាននាំគ្នា​ប្រតិកម្ម​ទៅ​និង ថៅកែ​ស្បែក​គោ ធ្វើឲ្យបះពាល់​បរិស្ថាន និង​ស្អុយ​ទាំងនោះ​គឺ បណ្តាលមកពី​ស្តុប​ស្បែក​គោ​ទុក្ខ​នៅក្នុង​អាង​ខ្វះ​បច្ចេកទេស​ដែល​បង្ក ឲ្យ​ផលប៉ះពាល់​យ៉ាង ខ្លាំង​ករណី​ខាង​នេះ​បាន​កើតឡើង​ជា​យូ​ឆ្នាំ​មកហើយ មិនមែន​ឥឡូវនេះ​ទេ ដោយសារ ពួកគាត់​ជួល​ដី​របស់​ថៅកែ​ស្បែក​គោ​នោះ​ទើប​បានជា​គាត់​មិន​ហ៊ាន​និយាយ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ អ្នក​សារព័ត៏មាន​យើង​សុំ​ការបំភ្លឺ លោក​លី ឡេង​ថៅកែ​ស្បែក​គោ​ទូរ​សព្ទ័​គាត់​បាន​ឆ្លើយថា គាត់​រស់​នៅ​ទឺកដី​នេះ​អស់​រយះពេល​ជាង​២០​ឆ្នាំ​ហើយ កាលដែល​គាត់​មក​នៅ​ទីនេះ​មិនទាន់មាន​មនុស្ស​មក​នៅទេ ហើយ​គាត់​ក៍​ប្រកប​អាជីវកម្ម​នេះ​យូ​ហើយ​ដែរ ឯ​បញ្ហា​ស្បែក​គោ​ដែល​គាត់​បាន​ទិញ​ពី​កន្លែង​ផ្សេង​យក​មក​ស្តុប​ទុក្ខ​គាត់​បាន​ប្រឡាក់​អំបិល​ត្រឹមត្រូវ​តាម​បច្ចេកទេស​មិនឲ្យ​មាន​ធំក្លិន​នោះទេ តែ​ការ​ធំក្លិន​នោះ​នៅ​ពេល​ចុះ​រើ​យកមក​ក្រៅ​សម្រាប់​ដឹកជញ្ជូន​តាម​រថយន្ត​ទៅ​លក់​បន្ត​តែងតែមាន​ក្លិន​ម្តងម្កាល​ចឹង​ហើយ

​ទស្ស​ជា​ថៅកែ​ស្បែក​គោ​នោះ​បាន​បកស្រាយ​បែប​ណា​ក៍​ប្រជា​ពលរដ្ធ​រស់នៅ​ជុំវិញ​លំនៅដ្ឋាន​នោះ​បាន​ដាក់​ការសង្ស័យ ថា​មិនមាន​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ទេ ពួកគាត់​បាន​លើកឡើង​ទៀតថា នេះ​វា​ប៉ះពាល​ដល​សុខភាព និង​បរិស្ថាន ប្រជាពលរដ្ឋ​ស្នើ​ស​ឲ្យុ​មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​មើល​តើ​ការបើក​អាជីវកម្ម​របស់​លោក លី ឡេង​តម្រូវ​ឲ្យ​គាត់ មាន​ឯកសារ​អ្វីខ្លះ សម្រាប់​បើក​អាជីវកម្ម​ស្តុប​ស្បែក​គោ​ទុក្ខ​ក្នុង​អាង ដែល​បង្ក​ឲ្យ​ក្លិនស្អុយ​ជា​រៀងរាល់ថ្ងៃ ចំពោះ​បញ្ហា​ក្លិនស្អុយ​ទាំងអស់នេះ​សូម​លោក​ប្រធាន​មន្ទី​ប​រិស្ថា គួរ​ឲ្យ​ថៅកែ​ស្បែក​គោ​នោះ​អាច​ទៅ​រក​កន្លែង​ណា​មួយ​នៅ​ឆ្ងាយ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់​។​

​ជុំវិញ​ករណី​ទុក្ខ​កង្វល់​របស់​បងប្អូន​ប្រជា​ពលរដ្ធ អ្នក​សារព័ត៏មាន​សុំ​ការបំភ្លឺ​ពី​លោក នួន មុន្នី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តសៀមរាប បានឲ្យដឹងតាម ទូរស័ព្ធ​នៅ​ល្ងាច​ថ្ងៃ​ទី​៣១”07″2017​នេះ​ថា លោក​និង​ឲ្យ​កូនចៅ​ចុះទៅពិនិត្យ​មើល​ជាក់ស្ដែង​បើសិន​ប៉ះពាល់​បរិស្ថាន និង​មាន​ក្លិនស្អុយ​ដល់​ប្រជាពលរដ្ឋ​លោក​និង​មាន​វិធានការ​ទៅលើ​ថៅកែ​ស្បែក​គោ​នោះ​ភ្លាម ៕

 

img20170801ck1-(3) img20170801ck1-(4) img20170801ck1-(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!