ព័ត៌មានថ្មី
លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ! @ បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!
Comments Off

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ប្រាប់​អភិបាលខណ្ឌ​ទាំង​១២ ត្រូវ​ទទួល​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ចំពោះ​ពួកគាត់ មិន​ត្រូវ​រើសអើង​នោះទេ

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង​នៅក្នុង​ពិធី​តែងតាំង​ផ្លាសប្ដូរ​អភិបាលខណ្ឌ​ច្បា​អំពៅ បាន​ណែនាំ​ទៅ​អភិបាល​ខណ្ឌ​ទាំង​១២ ត្រូវ​ទទួល​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់​ហៅ​ទូរស័័ព្ទ​ចូល មិន​ត្រូវ​រើសអើង​នោះទេ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ចំពោះ​ពួក​គាត់​មិន​ត្រូវ​រើសអើង​ឃើញ​លេខ​ទូរស័ព្ទ​មិនល្អ​មិន​លើក​។​

​ឯកឧត្តម​ឃួង ស្រេង បានបញ្ជាក់​ថា ធ្វើ​ជា​មន្ត្រី​សាធារណៈ កុំ​រើសអើង​ចំពោះ​ការ​ហៅចូល​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​នេះ​ជា ចំណុច​សំខាន់​ណាស់ បើ​អត់​ព័ត៌មាន​នេះ បើទោះជា​សាមគ្គី​មក តែ​អត់​មាន​ព័ត៌មាន មិនដឹង​ទៅ​ធ្វើ​អី​បានទេ ពី​ព្រោះ​អត់​ទទួល​បាន​អ្វី ថ្មី​សោះ អត់​ទទួលបាន​ពាក្យបណ្តឹង ទូរស័ព្ទ​សុទ្ធតែ​មើល​លេខ ឃើញ​លេខ​អត់​ល្អ អត់​លើក នេះ​ជា​ចំណុច​មួយ​ដែល​ត្រូវតែ​លុបបំបាត់ៗ ធ្វើ​ជា​មន្ត្រី​សាធារណៈ ធ្វើ​អ្នកបម្រើ​រាស្ត្រ បើ​រាស្ត្រ​តេ​មិនលើក​បម្រើ​តាមរបៀ​ប​មិច ចឹង​ទេសូម​ខណ្ឌ​ទាំង​១២ មិនថាតែ​អភិបាលខណ្ឌ ថ្មី​នេះ​ទេ ត្រូវ​កែ​ចំពោះ​បញ្ហា​នេះ​ទាំងអស់គ្នា​។​

​ឯកឧត្តម​ឃួង​ស្រេង​ថ្លែង​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ខាង​លើ​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ចេង មុនី​រ៉ា ជា​អភិបាល​ខណ្ឌ​ច្បារអំពៅ ជំនួស​លោក អ៊ាង ស៊ីផា​ន ដែល​ត្រូវ​ចាត់ឲ្យ​ទៅ​ប្រើ​ការងារ​នៅ​សាលា​រាជ​ធា​នី​ភ្នំពេញ​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​បន្តិច​ទៀត​សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើត​នូវ Hotline មួយ ដើម្បី​ទទួល​ពាក្យបណ្តឹង​ចាំបាច់​ចំពោះមុខ​ដែល​កើតឡើង​ជា​ប្រចាំ នៅ​ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ទទួលយក​ទៅ​ចាត់ការ​ឲ្យទាន់​ពេលវេលា​។​

​ឯកឧត្តម​ឃួង​ស្រេង​អភិបាល រាជធានី​ភ្នំពេញ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ សង្កាត់​ទាំង​១០៥ ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​កិច្ច​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ចង់បា​ន​បម្រើ​រាស្ត្រ​ដោយ​ចិត្ត​ស្មោះត្រង​៕​

 

img20170729m1-(1)

 img20170729m1-(3) img20170729m1-(2)

Filed in: Uncategorized

Recent Posts

Bookmark and Promote!