ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

​លោក​យ៉ែម​ហេម​រ៉ាត់​ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ល្បី​ពុករលួយ​ចាប់​បាន​ឡាន​គេច​ពន្ធ​របស់​មន្ត្រី​យោធា​ជិះ​ចូល​ខារ៉ាអូខេ​សប្បាយ​ស្រី​ស្រា​ត្រូវ​មន្ត្រី​យោធា​វាយ​ប៉ោង​ភ្នែក​?

ខេត្ត​បាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​ករណី​ហិង្សា​មួយ​កើតឡើង​ស្ថិត​ក្នុង​ខារ៉ាអូខេ​មួយកន្លែង ដែល​គេ​ដឹងថា បង្កឡើង​ដោយ​បុរស​ជា​មន្ត្រី​យោធា​ម្នាក់ កើតឡើង​កាលពី​វេលា​១០​និង​១៥​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ខារ៉ាអូខេ “​យីហោ ជី​វ៉េ​ល​”​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​យោង​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​កំរៀង បានឱ្យដឹងថា ជនបង្ក​ខាងលើ​ឈ្មោះ ផាន យុទ្ធ​ឋាន ហៅ​គីប ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ​វរសេនីយ៍ឯក ជា​ប្រធាន​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង ។ រីឯ​បុរស​រងគ្រោះ​ឈ្មោះ ឈួន ឃី​សាក់ អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំ​ដង​(​រងរបួស​ប៉ោង​ភ្នែក​ម្ខាង )​។​

​ប្រភព​ឱ្យដឹងទៀតថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​ខាងលើ​ជនបង្ក​ដែល​ជា​មន្ត្រី​យោធា​នោះ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​ខារ៉ាអូខេ​របស់​ជនរងគ្រោះ ខណៈ​កំពុង​ច្រៀង​នោះ​ចាប់​វ៉ៃ​មួយ​ដៃ​ចំ​ភ្នែក​ឆ្វេង បណ្តាល​ឱ្យ​ប៉ោង ពេលនោះ​ក៏​បង្ក​ការភ្ញាក់ផ្អើល​មាន​គ្នីគ្នា​ទាំងសងខាង​ចូល​ទៅ​ជួយ​ឃាត់​ទាន់ និង​ទាញ​ជន​បង្កចេញ​ក្រៅ​វិញ ។ ក្រោយមក​បក្ខពួក​ជន​បង្ក​បាន​យក​វត្ថុ​មួយ​រឹង ដោយ​មិនដឹងថា​ជា​អ្វី មក​វ៉ៃ​ទៅលើ​រថយន្ត​ដែល​ជនរងគ្រោះ​ជិះ​មក​នោះ បណ្តាលឱ្យ​បែក​ស្តុបក្រោយ​ខាង​ឆ្វេងអស់​០១ បន្ទាប់​មក​ជនបង្ក​ក៏​ឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង ចំណែក​ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្សបណ្តឹង​នៅ​មូលដ្ឋាន​ស្រុក​កំរៀង​ទាំងយប់​។​

​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​នេះ ត្រូវបាន​គេ​ដឹង​ពី​មូលហេតុ​ថា គឺ​ដោយសារ​មន្ត្រី​គយ​ខាងលើ​ដែល​ជា​ជនរងគ្រោះ​បាន​ចាប់​រថយន្ត​ចង្កូត​ស្តាំ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​របស់​មន្ត្រី​យោធា​កាលពី​ថ្ងៃ​មុន ហើយ​មន្ត្រី​គយ​រូប​នោះ​ថែមទាំង​យក​រថយន្ត​នោះ​មក​ប្រើប្រាស់​ខ្លួនឯង ទើប​ធ្វើឱ្យ​មន្ត្រី​យោធា​កើត​ចិត្ត​ខឹងសម្បារ​យ៉ាងខ្លាំង​បង្ក​ជា​ហិង្សា​ចូល​វាយ​ដល់​ក្នុង​បន្ទាប់​ខារ៉ាអូខេ​បែបនេះ​តែម្ដង​។​

​មតិ​មហាជន​ធ្វើ​ការរិះគន់​មិន​ដាច់​ពី​មាត់​ទៅ​លើ​លោក​គយ​ថា​៖​លោក​គយ​មិនគួរ​ចាប់​ឡាន​គេ​ហើយ​យក​មក​ជិះ​ចូល​ខារ៉ាអូខេ​បែបនេះ​ទេ​គួរតែ​យក​ទៅ​ពិនយ័​យក​ចំណូល​ចូល​រដ្ឋ​ឬក៍​យក​ឡាន​នោះ​បំរើការ​នៅក្នុង​ស្ថាបន័​រដ្ឋ​មិនមែន​យក​មក​ជិះ​ចូល​ខារ៉ាអូខេ​បែបនេះ​ទេ​ឬ​មួយ​សល់​លុយ​ពី​ការប្រព្រឹត្ត​អំពើ​ពុករ​លួ​ច្រើនពេក​ចាយ​មិន​អស់​ត្រូវតែ​យក​ទៅ​អោយ​មីណុំ​មីនាង​បែបនេះ​។​

​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​មួយចំនួន​នៅ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​ឲ្យដឹង​បន្ត​ថា ឥឡូវនេះ​មាន​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាច្រើន​ប្រភេទ ដោយសារ​តែ​មេ​គយ​ប្រចាំ​ច្រក​នេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។
​ឈ្មួញ​មិន​ត្រឹមតែ​អាច​សម្រុក​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា​គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ ភេសជ្ជៈ និង ទំនិញ​ចាប់ហួយ​ប៉ុណ្ណោះ​ទេ គឺ​សូម្បី​តែ​គ្រឿងចក្រ​ក៏​ឈ្មួញ​អាច​នាំ​ចូល​តាម​ច្រក​អូរ​រំដួល​យ៉ាង​លូន​ដែរ​។

​ប្រការ​នេះ​ហើយ​ទើប​មន្ត្រី​ប្រចាំ​ច្រក​អូរ​រំដួល មួយចំនួន​រាយការណ៍​ថា​លោក យ៉ែម ហេម​រ៉ា​ត កំពុង​តែ​ប្រើ​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ គ្មាន​ញញើត​អ្វី ទាំងអស់ ហើយ​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើន​ជាង មុន​ទៅ​ទៀត​ព្រោះ​គ្មាន​នរណា​ទប់ស្កាត់​ឡើយ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​រំដួល បានឲ្យដឹង​ថា​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អូរ​រំដួល ដែល​ត្រូវ​ថ្នាក់លើ​ដក​បញ្ឈរជើង​អស់​មួយរយៈ​នោះ នៅពេល​វិលត្រឡប់​មក​កាន់​កន្លែង​ដើម​វិញ​ក៏​ចាប់ផ្តើ​បប្រព្រឹត្ត​អំពើ​ពុករលួ​យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅច្រ​កអូរ​រំដួល បានឲ្យដឹងថា​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​រំដួល យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។​

​សេចក្តីរាយការណ៍​ខ្លះ​បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​អូរ​រំដួល មានដូចជា​គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ សំបក​កង់​រថយន្ត​និង​ម៉ូតូ ព្រម​ទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ប៉ុន្តែ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុង​ការបន្លំ​ប្រភេទ​ទំនិញ​ដោយ​ដាក់​ក្នុង​ឯកសារ​ថា​ជា ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ហើយ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​ធ្លាក់​ក្នុង​ហោប៉ៅ​លោក យ៉ែម ហេម​រ៉ា​ត និង​បក្ខពួក​មួយ​ក្តាប់​តូច​។ តាមរយៈ​អំពើពុករលួយ​បែបនេះ​លោក យ៉ែម ហេម​រ៉ា​ត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​ថ្នាក់ដឹកនាំ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ តាម​ប្រភព​ខ្លះ​បាន​លើកឡើង​ថា​លោក យ៉ែម ហេ​ម រ៉ា​ត មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​ទៅ​ទៀត​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​ហើយ​ទុកឲ្យ​លោក យ៉ែម ហេម​រ៉ា​ត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​សមត្ថកិច្ច​ពាក់​ព័ន្ធ​មួយចំនួន​បានឲ្យដឹង​ថា​ការ​ដែល​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាច​មាន​ការឃុបឃិត​បើកដៃ​ពី​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ផង​ដែរ​ព្រោះ​មកដល់​ពេលនេះ​ប្រធាន​សាខាគយ​ខេត្ត​បាត់ ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​របស់​លោក យ៉ែម ហេម​រ៉ា​ត ដែលជា មន្ត្រីក្រោមឱវាទ​។ អាចនិយាយបាន​ថា​ការ​ដែល​លោក យ៉ែម ហេម​រ៉ា​ត អាច​ធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត​គឺ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ ហើយ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​តាម​ច្រក​អូរ​រំដួល ដូច​សព្វថ្ងៃនេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​ពន្ធ​យ៉ាង ច្រើន​ក្នុង​មួយខែៗ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក យ៉ែម ហេម​រ៉ា​ត ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ហើយ​។​

​ប្រភព​បន្ត​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា​លោក យ៉ែម ហេ​រ៉ា​ត កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ច្បាស់ក្រឡែត​តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹក​ទំនិញ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​នៅ​វេលា​ម៉ោង​៣​ឬ​ម៉ោង​៤​ទៀប​ភ្លឺ ខុស​ម៉ោង​រដ្ឋបាល​ដែល​ជា​អំពើ​ខុសច្បាប់​ទាំងស្រុង​ហើយ​ទំនិញ​ទាំងនោះ​អាចជា​ទំនិញគេចពន្ធ​ទៀតផង​។
​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​រំដួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​ឲ្យដឹង​បន្ត​ថា​មួយ រយៈពេល​កន្លង​ទៅ​នេះ​លោក យ៉ែម ហេម​រ៉ា​ត ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ងងើល ជា​ពិសេស​ទាក់ទង​ទៅនឹង​ការបន្លំ​ប្រភេទ​ទំនិញ ហើយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ប្រឆាំង​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​ដោយ​ត្រង់ៗ​តែម្ដង​។
​ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​យ៉ាងសំខាន់​បំផុត​។​កាលពី​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២០១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួល​ខុស​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធ​គយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ ។ ហេតុដូច្នេះ ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត កុំ​មើលរុំលង​អោយសោះ​នូវ​ច្រក​មួយ​នេះ​ធ្វើការ​ទប់ស្កាត់​អោយខាងតែបាន ។​

​ពាក់​ពន្ធ័​ព័ត៏មាន​ខាងលើ​សារព័ត៏មាន​យើ​ង​ខ្ញុំ​មិន​អាច​សុំ​ការពន្យល់​ពី​រលោក​យ៉ែម​ហេម​រ៉ាត់​បាន​នោះទេ​៕

 

yemhemrat

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!