ព័ត៌មានថ្មី
លោក​ស្វាយ ​សំអ៊ាងចៅ ហ្វាយខេត្តមណ្ឌល​គិរី និងលោកកែវសុភគ៌ ប្រធានមន្ទីរបរិស្ថាន. លោក​ អ៊ុំ វណ្ណសុភគ៌ នាយ​ខណ្ឌរដ្ឋ​បាល ​ព្រៃ​ឈើព្រៃឈើ តំ​បន់ដែនជ​ម្រក សត្វ​ព្រៃភ្នំព្រេ​ចឃុប ​ឃិតជាមួ​យឈ្មួ​ញ កាប់បំផ្លាញព្រៃឈើ! @ បែកធ្លាយរឿងអនុ ប្រធានការិយាល័យគយ និងរដ្ឋាករគយច្រក ទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយ មានជ័យកំពុងតែរត់ ការទិញថ្នាំOKលេប! @ ផ្ទះធំដ៍ស្កឹមស្កៃមួយកន្លែង ក្លាយជាចំណីអគ្គីភ័យ! @ មេ​ឈ្មួញ​ឈើប្រណិត ​ដុះ​ស្លែ​ប្រចាំស្រុក​ស្នួល ខេត្ត​ក្រចេះ​លោក​ឧកញ៉ា​ គង់​ក្រឹង​ដឹកជញ្ជូន​ទៅ​លក់ ​ស្រុក​យួន​យ៉ាង​គគ្រឹក គគ្រេងប្រឆាំង​បទបញ្ជា​ សម្ដេច​តេជោ ហ៊ុន សែន​! @ កម្មករកម្មការនី រោងចក្រកាត់ដេរ យីហោ(JU LI) ផ្ទុះការតវ៉ាបិទផ្លូវ! @ លោកស៊ុនចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិង ដឹកជញ្ជូនបន្តការងារ ដោយចុះមើលការដ្ឋាន ជួសជុលកំណាត់ផ្លូវ ជាតិលេខ៤១លេខ ៣និងលេខ៣៣! @ លោកឧកញ៉ា​ទៀ​វិចិត្រ​ ឈ្មួញ​នាំ​ប្រេង​គេចពន្ធ​ ទទួល​បាន​លិខិតស​រ សើរ​ពីលោកអេងជា សាន្តប្រធានរដ្ឋបាល ជលផល​រាជធានី! @ លោកហាក់សារិនប្រធាន សាខាកាំកុងត្រូល ខេត្តបាត់បង់រងការ ចោទប្រកាន់ប្រព្រឹត្ត​ អំពើពុករលួយ​ជំរឹត​ ទារ​លុយ​ប្រជាពល រដ្ឋ​តាមតែ​ទំនើងចិត្ត ! @ លោកមេសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ រងការចោទប្រកាន់បើក ភ្លើងខៀវឲ្យក្រុមឈ្មួញ នាំទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ពីវៀត ណាមចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង! @ ដើម្បីបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យ មានការរីកចម្រើន អ្នករស់នៅក្នុង ភូមិអន្លង់គងជាង ៣០០នាក់ផ្តាច់ជ្ញាទៅ បោះឆ្នោតថ្ងៃ២៩កក្កដា!
Comments Off

​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​លេខ​១៩​នៅ​ក្បែរ​នេះ ប៉ុន្តែ​មិនឃើញ​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច

ខេត្ត​រតនគិរី​៖ រថយន្ត​សាំ​យុង កាមរី បា​ឡែន និង រថយន្ត​ឡិច​ស៊ី​ស​រាប់រយ​គ្រឿង ព្រមទាំង​ម៉ូតូ​ផងដែរ ដោយ​សមត្ថកិច្ច​កំពុងតែ​បើក​ដៃ​ឱ្យ​សំរុក ដឹកជញ្ជូន​ឈើ​យ៉ាងគំហុក​ឆ្ពេះ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង ច្រករបៀង​លេខ​១៩​នៅក្បែ​នោះ​ប្រមាណ​២០០  ម៉ែត្រ ព្រមទាំង​ច្រករបៀង​ភូមិ​ភិៈ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​

​បើ​តាម​សង្កេត និង​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​គឺ​ថា ការដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នោះ​គឺ​យូៗ​ក្រុម​សមត្ថកិច្ច​បើកដៃ​ឱ្យ​ដឹកជញ្ជូន​ម្តង​ហើយ​រយៈពេល​យ៉ាង​យូរ​មួយ​សប្តាហិ៍​ត្រូវ​សំរាក វិញ​ដោយ​ប្រើ​រូបភាព​លួច​ឆ្មក់​។​

​ពលរដ្ឋ​បាន​បន្តថា បើ​មាន​ថ្នាក់ដឹកនាំ​ចុះ​មក​ម្តងៗ​ផ្អាក​មួយរយៈ​ក្រោយពី​ការផ្អាក​យ៉ាងយូរ​បី​ទៅ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​បើក​វិញ​ហើយ​ជាក់ស្តែ​ដូច​ជា​មុន ពេល​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ឧ​បនាយ​ក រដ្ឋមន្ត្រី កែ គឹម យ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចុះ​មក​សម្ភោ​ធ​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់ ព្រំដែន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​រតនគិរី ឡេ​ថាញ់ យ៉ា​ឡាយ​នោះ​ក៏​មាន​ការដឹកជញ្ជូន​យ៉ាង​គ​គ្រិកគ្រេង​ដែរ​ក្រោយមក​ក៏​បាន​ផ្អាក​រហូតដល់​ពេល​នេះ​ស្រាប់តែ​មាន​ដឹកជញ្ជូន​យ៉ាងគំហុ៑ក​តែម្តង​។​

​គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​ចាប់ពី​ក្រុង​បាន​លុង​រហូត​ដល់​ច្រកទ្វារ​មាន​សមត្ថកិច្ច​រាប់មិនអស់​ក្បាល​ដូច​កណ្តាច់​។​

​នាក់​ដឹក​តាម​ម៉ូតូ​បាន​ប្រាប់ថា​ម៉ូតូ​ដឹក​ឈើ​មួយ​គ្រឿង​បង់​ឱ្យ​សមត្ថកិច្ច​៣០០០០៛(​បី​ម៉ឺន​រៀល​ក្នុង​មួយ​ស្ថាបន័​)​។​

​ឯ​រថយន្ត​វិញ​ត្រូវ​បង់​ចាប់ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន រៀល​ក្នុង​មួយ​ស្ថាបន័​លើកលែង​តែ​ច្រកទ្វារ​អន្តរជាតិ​អូរយាដាវ​និង​មុខវ​រះន​គ​បាល​ការពារ​ព្រុំដែន​គោក​ប៉ុណ្ណោះ​ត្រូវ​បង់​ចាប់ពី​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​។​

​តាម​ប្រភព​បាន​បង្ហើប​ថា​នៅ​មុខ​វ​រះ​នគ​បាល​ការពារ​ដែន​គោក​នោះ​ត្រូវ​បង់​ឱ្យ​មន្ត្រី​កាន់​កូនខ្មោច​រហូតដល់​៧​ស្ថាបន័​ឯណ្ណោះ​ដែល​ជំនួសមុខ​ឱ្យ​មេ​ធំៗ​នៅក្នុង​ខេត្ត​ទាំងអស់​។​

​ប្រភព​បន្តថា​មេ​ធំៗ​ទាំងនោះ​មាន​រថយន្ត​ឱ្យ​កូនចៅ​រកស៊ី​ដឹកឈើ​ខ្លួនឯង​ផង​និង​ត្រូវ​អង្គៀ​ម​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ​នោះ​ផង​បើ​គ្មាន​ខ្នងបង្អែក​ទេ​រកស៊ី​របរ​នេះ​មិនសូវ​កាក់កប​ទេ​គឺ​ត្រូវ​បង់លុយ​ឱ្យ​សម្ត​កិច្ច​ច្រើន​ផង​និង​ត្រូវ​ប្រឈម​និង​ការ​បង្រាប់ទៀតបើ​ពួកគេ​មិន​ពេញចិត្ត​។​

​តែ​ទោះជា​យ៉ាង​ក៏​បទល្មើស​ផល់​អនុផល់​ព្រៃឈើ​និង​លាប​ស​ក្ករៈពី​ព្រៃឈើ​នោះ​ធ្លាក់​ទៅលើ​តែ​ក្រុម​បក្សពួក​មនុស្ស​មួយ​ក្តាប់​តូច​សែរ​ស្រ​ឡាយ​អ្នកធំ​ក្នុង​ខេត្ត​រតនគិរី​នោះ​ប៉ុណ្ណោះ​។ អ្នក​ដែល​គ្មាន​ខ្សែ​គ្មាន​បង្អែក​មិន​អាច​ប្រព្រិត្ត​បានឡើ​យ ៕

img20170725p1 (1) img20170725p1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!