ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

​រថយន្ត​កាមរី​ឆ្លាម​លួចលាក់​ធ្វើ​ចរាចរ​ដឹក​ឈើប្រណិត​ខុសច្បាប់​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​មកពី​ក្រសួង​ស្រាវជ្រាវ​បង្ក្រាប់​បាន​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោកលី សុផាន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង​មិនសូវ​ជា​សប្បាយចិត្ត​

ខេត្ត​រតនគិរី​៖ រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-4329 ដែល​គេ​ស្គាល់​ម្ចាស់​ឈ្មោះ​យាយ​ប្រលិត​
​តែងតែ​លួចលាក់​ធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ឈើប្រណិត​ដោយ​ខុសច្បាប់​យ៉ាង​សកម្ម​តែ​ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​មកពី​ក្រសួង​ធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​បាន​នៅត្រង់ចំណុច​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦​។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​ខណៈពេល​ដែល​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​របស់​យាយ​ប្រលិត​កំពុងតែ​ធ្វើច​រាចរដឹ​ក​ឈើប្រណិត​ចេញពី​ស្រុក​វ៉ើន​សៃ​ចូល​មក​ក្រុង​បាន​លុង ហើយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ដែល​ចុះ​មក​ពី​ក្រសួង​មាន​ការសង្ស័យ​ក៏​បាន​បើក​ពីក្រោយ​ដើម្បី​អោយ​រថយន្ត​កាមរី​នោះ​ឈប់​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​រថយន្ត​របស់​យាយ​ប្រលិ​តមិន​ព្រម​ឈប់​ព្យាយាម​បើក​គេច​ពី​សមត្ថកិច្ច​រហូត​ដល់​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​តារា​បឹង​កន្សែង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ទើប​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត​នោះ​នៅត្រង់ចំណុច​នេះ​តែម្តង​។​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​ឃើញថា​រថយន្ត​កាមរី​ឆ្លាម​របស់​យាយ​ប្រលិត​នេះ​លួចលាក់​ដឹកជញ្ជូន​ឈើប្រ​ណិតដោយ​ខុសច្បាប់​ពេញ​មួយ​រថយន្ត​កាមរី​នោះ ខណៈពេលដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​ដែល​មកពី​ក្រសួង​ស្ទាក់​បង្ក្រាប​ចាប់​បាន​រថយន្ត​កាមរី​ឆ្លាម​របស់​យាយ​ប្រលិត​នៅគ្រា​នោះ​គេ​ក៏​បាន​ឃើញ​មានវ​ត្តមាន​របស់​លោក​លី សុផាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង​ទៅ​ខណ្ឌ័​រដ្ធា​បាល​ព្រៃ​ខេត្ត​ផងដែរ​តែ​ហាក់បីដូចជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​នោះ​ពួកគាត់​បាន​លើកឡើង​ថា ទាល់តែ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​មកពី​ក្រសួង​ទើប​អាច​បង្ក្រាបបាន បើ​សង្ឃឹម​លើ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ផ្ទាល់​គឺ​មិន​អាច​ទេ ជាក់ស្តែង​ដូចជា​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បា​លុង លោក លី សុផាន មិនសូវ​ជា​សប្បាយចិត្ត​ព្រោះ​ថ្នាក់​ក្រសួង​ចុះ​មក​បង្ក្រាប​បាន​នៅលើ​ទឹកដី​របស់​គាត់​ដែល​ជាហេតុ​ធ្វើអោយ​លោក​លី សុផាន មាន​ការអៀនខ្មាស់ ជាពិសេស​នោះ​គឺ​អាច​ប៉ះពាល់​ឆ្នាំងបាយ​របស់​គាត់​ទៀតផង​។​

​បច្ចុប្បន្ន​រថយន្ត​និង​ឈើប្រណិត​ខុសច្បាប់​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បញ្ជូន​មក​អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​នៃ​ច្បាប់​ព្រៃឈើ​៕

 

vid-20161223-wa0008-mp4_000000964 vid-20161223-wa0007-mp4_000000211

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!