ព័ត៌មានថ្មី
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..! @ ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ @ កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​ @ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​
Comments Off

ច្បាប់​ហាម​ប្រាម​ក្រុុម​មន្ត្រី​ដែលធ្លាប់​បម្រើការ​ក្រោម​របប​កាដាហ្វី

តាមប្រភព​ព័ត៌មាន (AFP)បានឱ្យដឹងថា ប្រធាន​ស្ថាប័ន​នយោបាយ​ជាន់ខ្ពស់​បំផុត​របស់លីប៊ី បាន​លាលែងពី តំណែង​កាល​ពី​រាត្រី​​ថ្ងៃ​អង្គារ បីសប្តាហ៍​បន្ទាប់ពី​ច្បាប់មួយ​ត្រូវបាន​អនុម័ត ដោយហាមប្រាមដល់អ្នកណាដែលធ្លាប់ បម្រើការក្រោមរបបអំណាចរបស់​ជន​ផ្តាច់​ការដែលបានស្លាប់ទៅហើយ លោក មួរម៉ារ កាដាហ្វី ។

កាលពីថ្ងៃទី ៥ ខែឧសភា សភាជាតិលីប៊ី បានអនុម័តច្បាប់ចម្រូងចម្រាសមួយ ដោយហាមប្រាមក្រុមមន្ត្រី​ដែលធ្លាប់បម្រើការក្រោម​របបកាដាហ្វីចន្លោះថ្ងៃទី ១ កញ្ញា ឆ្នាំ ១៩៦៩ និងការដួលរលំនៃ របបរបស់លោកក្នុងខែតុលា ២០១១ មិនឱ្យមានតួនាទីណាមួយទេ ។

ទីប្រឹក្សារបស់លោកម្នាក់បានប្រាប់ឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចោញឈ្មោះថា លោក Mohamed almegaryef បានដាក់ពាក្យសុំលា​លែង​របស់លោកពីរាត្រីថ្ងៃអង្គារ នៅចំពោះមុខសភាជាតិ ។ ដោយមិនរៀបរាប់ពីហេតុផល ចំពោះការលាលែងរបស់លោក Megaryef ទីប្រឹក្សារូបនេះ បាននិយាយថា សភាជាតិ និងបោះឆ្នោតជ្រើសតាំងប្រធាន ថ្មីម្នាក់នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ។

លោក Megaryef ធ្លាប់ជាអគ្គរដ្ឋទូតលីប៊ី ប្រចាំប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ មុនពេលលោកបានផ្តាច់ខ្លួន និងបានចូលរួមជា​មួយក្រុមប្រឆាំងនិរទេស ។

ដោយស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យលោក Megaryef ទីភ្នាក់ងារសារព័ត៌មាន Lana បាននិយាយថា រូបលោកនឹង​ប្រកាស​លា​ លែងរបស់លោកក្នុងសុន្ទរកថាមួយនៅពេលក្រោយមកក្នុងរាត្រីថ្ងៃអង្គារ នោះដែរ ។

ច្បាប់ដែលចូលជាធរមានចាប់ពីថ្ងៃទី ៥ ឧសភា នេះ ត្រូវបានអនុម័តក្រោមសម្ពាធពីក្រុមប្រដាប់ អាវុធច្រើន ដោយទាមទារឱ្យមានការ​ បណ្តាញក្រុមអតីតមន្ត្រីនៃរបបនោះចេញពីតំណែងនយោបាយបច្ចុប្បន្ន ។ ក្រុមប្រដាប់អាវុធជាច្រើនបាន​ឡោមព័ទ្ធក្រសួង​ការ​បរទេស និងក្រសួងយុត្តិធម៌លីប៊ី នៅក្នុងក្រុងទ្រីប៉ូលី ជាច្រើនថ្ងៃមុនពេលច្បាប់នោះត្រូវបានអនុម័ត ។

គួរបញ្ជាក់ថា លោក Megaryef ត្រូវបានតែងតាំងជាប្រធានសភាពីខែសីហា ឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតដំបូងនៅលីប៊ីកាលពីខែមុន ។ លោក Megaryef បានរស់នៅនិរទេស ៣១ឆ្នាំ ក្នុងនោះ ២០ឆ្នាំ ក្នុងនាមជាជនភៀសខ្លួននយោបាយនៅសហរដ្ឋអាមេរិក ហើយ​ជា​មួយនឹងជនប្រឆាំងជាច្រើនទៀត លោកបានបង្កើតក្រុមប្រឆាំងមួយដែលបានព្យាយាមផ្តួលរំលំកាដាហ្វី  ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!