ព័ត៌មានថ្មី
លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្ត កណ្ដាល រងការចោទ ប្រកាន់ថាដាក់ ប៉ុស្តិ៍ជជុះនៅផ្លូវ ជាតិលេខ១ធ្វើស្រែ លើខ្នងរាស្រ្ដដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន.! @ លោក សំ​ កុសលនិង បក្ខពួក​រងកា ចោទប្រកាន់ឃុប​ ឃិតប្រព្រឹត្តអំពើ​ ពុករលួយ​ឲ្យឈ្មួញ​ នាំចូលទំនិ​ញគេច ពន្ធ​និងទំនិញបង់​ ពន្ធ​មិនគ្រ​ប់​ចូល.! @ លោក ​ជា តារាប្រធាន ការិយាល័យប្រឆាំង បទល្មើសសេ​ដ្ឋកិច្ច ខេត្តរតនះ​គិរី សប្បាយ​និងបញ្ជា អោ​យលោក​ឈាង ​ សុភ័ក្រ្ត​ ប្រម៉ូល​ លុយរបៀបពុក រលួយពី​បទ ល្មើសព្រៃ​ឈើ.! @ បែកធ្លាយមន្ត្រី រដ្ឋបាលជល់ ផលខេត្តកំពង់ ឆ្នាំង លោកកង ច័ន្ទដារិនមាន រថយន្តរកស៊ី ដឹកជញ្ជូនឈើ ប្រណិត ចំណែក លោកសោម ភិរុណនាយខណ្ឌ ជល់ផលកំពង់ ឆ្នាំងបដិសេធន៍ ថា លោកកង ចន្ទ័ដារិន លែង ជាមន្ត្រីជល់ផល ទៀតហើយ! @ មេឈ្មួញវៀត ណាមម្នាក់ជាប់ ពាក់ព័ន្ធករណី ប្រមូលទិញឈើនៅ ស្រុកវ៉ើនសៃត្រូវបាន សាលាដំបូងដោះលែង ឲ្យមានសេរីភាព.! @ អ្នកម្នាងអ៊ុក ផល្លាបាន សោយទីវង្គុត នៅម៉ោងជាង ១២រសៀលក្រោយ ពីបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដល់ក្រុងភ្នំពេញ.! @ ប្រជាពលរដ្ឋ២០០ គ្រួសារសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយ ប៉ែតជួយដោះស្រាយ រកផ្លូវចេញចូលឆ្លងកាត់! @ សមត្ថកិច្ចក្រសួង មហាផ្ទៃឃាត់ ខ្នួនបុរសម្នាក់ ត្រូវជា ឪពុកវាយ ធ្វើបាបកូនយ៉ាង ព្រៃផ្សៃត្រូវគេថត បង្ហោះតាមបញ្ដាញ ទំនាក់ទនងសង្គម Facebook .! @ ខេត្តព្រៃវែងគម្រោង អភិវឌ្ឍន៍ស្ថាបនា ផ្លូវលំចំនួន៣ខ្សែ មូនិធិឃុំ ត្រូវបាន ដាក់ឲ្យដេញថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨មានភាព មិនប្រកតី.! @ សម្ដេចតេជោ ហ៊ុនសែនអញ្ជើញ ជួបសំណេះ សំណាល ជាមួយលោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ អតីតនាយក រដ្ឋមន្ត្រីថៃ!
Comments Off

​អាងខ្នង​ធំ​ដូច​គ្នា​គ្រាន់តែ​រឿង​គ្រោះថ្នាក់ ចរាច​រណ៍​ផ្អើល​សមត្ថកិច្ច​មួយ​ខណ្ឌចំការមន​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​សោះ​មិនចេះ​យោគយល់​ដោយ​អាង​មាន​ខ្នង​ធំ​និយាយ​យកឈ្នះ​រៀងខ្លួន​ប្រកែក​គ្នា​៥​ម៉ោង ដោយសារ​តែ​ម្ខាង​អាង​អធិការនគរបាល​ខណ្ឌ​ចំការមន ម្ខាង​អាង​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌចំការមន ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ទល់មុខ​ភោជនីយដ្ឋាន តាំង​ហ្គោ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម្ចាស់​ហាង​តាំង​ហ្គោ​បាន​បើករថយន្ត​ម៉ាក អេ​ស្កា​ឡែត ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-3879 មក​ចត​ទុក​នៅ​ចញ្ចើមផ្លូវ​ខាងមុខហា​ង​របស់​ខ្លួន​ខណៈនោះ​ស្រាប់តែ​មាន​បុរស​២​នាក់​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ​ម្នាក់ ដោយ​ជនជាតិ​ថៃ​ជា​អ្នកបើក​រថយន្ត​ម៉ាក កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-4534 បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើត​បាន​រេ​ចង្កូត​ទៅ​កៀរ​រថយន្ត​អេ​ស្កា​ឡែ​ត​ដែល​ចត​នៅ​ចញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​បែក​ស្តុបក្រោយ​និង​គម្រប​សាំង​ហើយ​បាក់​កញ្ចក់​មើល​ក្រោយ ចំហៀង​ខាងឆ្វេង ។​

​ភ្លាមៗ​នោះ​អ្នកបើករថយន្ត​បង្ក​មិនបាន​ឈប់​ដោះស្រាយ​នៅ​កន្លែងកើតហេតុ​នោះទេ គឺ​បាន​ព្យាយាម​បើក​រត់គេច​រហូត​ដល់​មុខ​ខារ៉ាអូខេ ដឺ​វើល​ដ៍ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ទើប​ឈប់​បំណង​ចូល​ខារ៉ាអូខេ ដឺ​វើល​ដ៍ ទើប​ត្រូវ​សាច់ញាតិ​របស់​រថយន្ត​រងគ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់ ហើយ​បាន​ចុះ​ទៅ​វាយ​រថយន្ត​បង្ក​បណ្ដាលឲ្យ​បែក​កញ្ចក់​ខាងក្រោយ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ពេញ​ខណ្ឌចំការមន ។​

​ក្រោយពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​ដើម្បី​យក​ទៅ​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​កាន់តែ​ភ្ញាក់ផ្អើល​ទៅទៀត​នោះ​គឺ​ភ្លាមៗ​នោះ​តំណាង​ខាង​រថយន្ត​បង្ក​ជា​អាវុធហត្ថ​ខណ្ឌ​ចំការមន​បាន​រារាំង​មិនឲ្យ​យក​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​ស្នងការ​នោះទេ រីឯ​ខាង​រថយន្ត​រង​គ្រោះ​ជា​ខ្សែ​របស់​នគរបាល​ខណ្ឌ​ចំការមន ដោយ​ភាគី​ទាំងសងខាង​ចង់​ចាញ​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​ទើប​ធ្វើឲ្យ​ផ្អើល​ទាំង​អធិការនគរបា​ល​ខណ្ឌចំការមន និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​សម្របសម្រួល​គ្នា ដោយ​ខាង​អធិការ​ប្រាប់​ឲ្យ​យក​អ្នក​បើក​រថយន្ត​បង្ក​ទៅ​ស្នងការ​ដើម្បី​វាស់​ជាតិ​អាកុល​ទៅតាម​ច្បាប់ ចំណែក​ខាង​មេ​អាវុធហត្ថ​អត់ឲ្យ​យក​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​ទេ ព្រោះ​អី​ខាង​រថយន្ត​បង្ក​បាន​ចោទ​ទៅ​ខាង​រថយន្ត​រងគ្រោះ​ថា បាន​ឲ្យ​កូន​ចៅមក​វាយ​កញ្ចក់​រថយន្ត​របស់គេ បណ្ដាលឲ្យ​បែក​កញ្ចក់​ខាងក្រោយ  ដោយសារ​តែ​ការចរចា​គ្នា​អស់​រយ​:​ពេល​៥​ម៉ោង​មិន​ត្រូវ​គ្នា រថយន្ត​ទាំង​២​ត្រូវ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុង ចំណែក​អ្នកបើករថយន្ត​បង្ក​មិនបាន​នាំយក​ទៅ​ជាមួយ​ទេ ៕

 

20161115

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!