ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

ពលរដ្ឋ​រាប់ម៉ឺន​នាក់​ប្រជុំគ្នា​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​​នៅ​​ម៉ាឡេស៊ី

ការជួបជុំថ្មីបំផុត​ក្នុងការ​ជួបជុំតវ៉ា​ជាច្រើន ជុំវិញការ​បោះឆ្នោត ថ្ងៃទី ៥ ខែឧសភា ដែលក្រុម​បក្ស​ប្រឆាំង​បាន និយាយថា រដ្ឋាភិបាល​​ចម្រុះកំពុង​កាន់​អំណាច ៥៦ ឆ្នាំ បានឈ្នះឆ្នោតដោយលួចបន្លំនោះ គេបានឃើញមនុស្សដ៏ច្រើនបាន ប្រមូលផ្តុំនៅទី​លាន​ទំនេរ​មួយ​នៅ​ខាង​ក្រៅទីក្រុងគូឡាឡាំពួរ ។

មនុស្សរាប់ម៉ឺននាក់បា់នជួបជុំគ្នានៅក្បែររដ្ឋធានី ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការ លួចបន្លំក្នុង​ការ​បោះ​ឆ្នោត ដែលត្រូវបានចោទប្រកាន់ដោយបង្កើនកម្តៅនយោបាយថែមទៀត បន្ទាប់ពីការបោះឆ្នោត បែកបាក់គ្នាថ្មីៗកន្លងទៅនេះ ។

បន្ទាប់មនុស្សបួននាក់ត្រូវបានចាប់ខ្លួនក្នុងនោះ អ្នកនយោបាយបក្សប្រឆាំងពីរនាក់ ជាទង្វើមួយដែលបានបង្កការចោទប្រកាន់ពីបទ​បង្ក្រាបក្រោយបោះឆ្នោតលើក្រុមជំទាស់ ។ រដ្ឋមន្ត្រីមហាផ្ទៃរបស់ម៉ាឡេស៊ី លោក ហ្សា ហ៊ីដ ហាមីឌី មុននេះ បានហៅការជួបជុំ​នោះ​ថា ជាការបង្កហេតុមួយ ។

ពុំមានរបាយការណ៍ណាមួយពីសកម្មភាពប៉ូលិសលើការជួបជុំថ្មីបំផុតនេះ ដែលមានទាំងសុន្ទរកថារបស់ឥស្សរជន បក្សប្រឆាំងកំពូល ក្នុងនោះ មានទាំងលោក អាន់ វ៉ា អ៊ីប្រាហ៊ីម ។

ក្រុមវាគ្មិនប្រឆាំងបានប្តេជ្ញាបង្ហាញការលួចបន្លំក្នុងការបោះឆ្នោត និងបន្តដាក់សម្ពាធលើរដ្ឋាភិបាលរណសិរ្សជាតិ ។

សមាជិកសភា នាង នូរ៉ូល អ៊ីហ្សា ជាកូនស្រីរបស់លោក អាន់ វ៉ា បានប្រាប់ហ្វូងមនុស្សថា ៖ “យើងមិនដែលខកចិត្តនោះទេ ព្រោះ​យើង​បាន​ដាច់ខាត និងជ័យជម្នះសីលធម៌។ ពេលវេលាដ៏តឹងតែងនឹងមិនទាន់ចប់ទេ មានតែក្រុមអ្នកខ្លាំង និងស្វិតស្វាញទេ ជាអ្នកធ្វើ ។ យើងនឹងបង្ហាញរដ្ឋាភិបាលថា យើងនឹងខ្លាំងនិងស្វិតស្វាញយ៉ាងណា” ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!