ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​ត្រូវ​ជាប់ពន្ធនាគា​២៥​ឆ្នាំ

តុលាការយោធា​ថៃ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ពីបទ ផ្សព្វផ្សាយ​រូបភាព​ប៉ះពាល់​ដល់​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​របស់​ខ្លួន ។​

​សារព័ត៌មាន​រ៉​យ​ទ័របាន​ផ្សាយ​ថា លោក Tiensutham Suttijitseranee ពាណិជ្ជករ​អាយុ​៥៨​ឆ្នាំ ទទួល​រង​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​រូប​៥​សន្លឹក ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ប៉ះពាល់​ដល់​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​នៅ​ថៃ ។​

​មេធាវី​លោក Tiensutham បានឲ្យដឹងថា នៅ​ក្នុង​សាល​វនា​ការកាត់ទោស​ជាសម្ងាត់ លោក​Tiensutham ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​យ៉ាងតិច​៥០​ឆ្នាំ ពោល​គឺ​រូប​មួយ​សន្លឹក​ជាប់គុក​១០​ឆ្នាំ​។ ប៉ុន្តែ​ក្រោយមក ទោស​ខាងលើ ក៏​ត្រូវ​បាន​សម្រាល​ដោយសារតែ លោក Tiensutham​បាន​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​។ នៅក្នុង​សា​វនា​ការ​ក៏​មិន​អនុញ្ញាត្ត​ឲ្យ​អ្នកសារព័ត៌មា​នឬសា​ច់​ញ្ញា​ត្តិ​ចូលទៅ​ស្តាប់​ការកាត់ក្តី​នោះ​ឡើយ ។​

​ទោស​ប្រមាធ​ម៉ាក​ងាយ​ដល់​របស់​រាជានិយម​នៅ​ថៃ ត្រូវបាន​គេ​ចាត់ទុកថា តឹងតែង​បំផុត​នៅលើ​ពិភពលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សកម្មភាព​ប៉ះពាល់​ឬ​គម្រាមកំហែង​ដល់​ព្រះមហាក្សត្រ រាជវង្ស ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដូចគ្នា ។​

​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​ឡើងកាន់តំណែង​ដឹកនាំ​ប្រទេសជាតិ​ក្រោយ​ការធ្វើ​រដ្ឋប្រហារ លោក​បាន​ប្រកាសថា នឹង​ដាក់ទោស​យ៉ាង​ធ្ងន់​ដល់​អ្នក​ដែល​បាន​ប្រមាថ​មាក់ងាយ​ដល់​ព្រះមហាក្សត្រ​។ មាន​ជាង​២០​ករណី កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ពាកព័ន្ធ​និង​ករណី​ខាងលើ ហើយ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​កាត់ទោស​ជាសម្ងាត់​នៅក្នុង​តុលាការយោធា ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!