ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

​បញ្ជូន​ខ្លួន​នារី​បើករថយន្ត​បុក​ភូមិគ្រឹះ​សម្តេច​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ជា​អ្នកបើក​រថយន្ត​បុករ​បង​ភូមិគ្រិះ​សម្តេច​តេ​ជោ និង​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​នោះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជួន​ទៅកាន់​សាលាដំបូង​
រាជ​ធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ មេសា ២០១៥ នេះ ។​​ នារី​ជា​អ្នកបើក​រថយន្ត​បង្ក​ឈ្មោះ​អ៊ុង ហ្សា​និច អាយុ​២៦​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន BMW លក់​រថយន្ត ស្នាក់​នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។​

នៅ​មុនពេល​កើតហេតុ ឈ្មោះ​អ៊ុង ហ្សា​និច បាន​ទៅ​ចូលរួម​កម្មវិធី​មិត្តភក្តិ​នៅ​ក្លឹប​កម្សាន្ត​មួយ ក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ ។ ពេល​ចប់​កម្មវិធី នារី​នោះ​បាន​បើករថយន្ត​ទៅកាន់​លំនៅឋាន​វិញ លុះ​បើក​មកដល់​វិមានឯករាជ្យ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​របង​ភូមិគ្រិះ​សម្តេច និង​បុក​អង្គរក្ស​២​នាក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​

​បន្ទាប់ពី​ហេតុការណ៍​កើតឡើង ក្រុម​អង្គរក្ស​បាន​ឃាត់​អ្នកបើកបរ​ទុក និង​បាន​ជូនដំណឹង​ទៅ​ការិយាល័យ​ជំនាញ​ចរាចរ មក​ស្ទួច​យក​រថយន្ត និង​នាំ​ខ្លួន​ទាំង​អ្នកបើកបរ​នោះ​ទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​

​មន្ត្រីនគរបាល​បន្តថា នគរបាល​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជួន​នារី​ជា​អ្នកបើកបរ បុក​រង​ភូមិ​គ្រោះ​សម្តេច និង​អង្គរក្ស​២​នាក់​រងរបួស ក្រោម​ការចោទប្រកាន់ ១-​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បង្ក​ឱ្យមាន​របួសស្នាម​ដល់​អ្នកដទៃ ២-​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន ។​

នារី​ជា​អ្នកបើកបរ​នៅ​តំណាក់កាល​តំណាង​អយ្យការ បើសិនជា​ការសាកសួរ​ទៅ​រក​ឃើញ​ថា មាន​បទល្មើស​គ្រប់គ្រាន់​ព្រះរាជអាជ្ញា និង​ធ្វើ​ការចោទប្រកាន់​ជា​ផ្លូវការ ហើយ​ចាត់​បញ្ជួន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ អ្នកបើកបរ​រូបនោះ​មិន​អាច​គេចផុត​ពី​ការឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា បណ្តោះអាសន្ន​នោះ​ទេ​៕

 

photo2015abc-(2)

Filed in: ចរាចរណ៍

Recent Posts

Bookmark and Promote!