ព័ត៌មានថ្មី
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..! @ ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ @ កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​ @ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​
Comments Off

​កែម សុខ​ពិសី ច្រានចោល​ព័ត៌មាន ស្នេហា​លាក់កំបាំង​

រាជធានី​ភ្នំពេញ​៖ ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូដ កញ្ញា កែម សុខ​ពិសី វ័យ​២៤​ឆ្នាំ​ ​នា​ពេល​កន្លងមក​ថ្មីៗ​នេះ  ត្រូវបាន​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដោយ​លាក់កំបាំង​។ ប៉ុន្តែ​នាង​បាន​ច្រានចោល​ព័ត៌មាន​នេះ​ទាំងស្រុង​ថា មិនមែន​ជា​ការពិត​នោះ​ទេ​។ លើសពីនេះ នាង​អះអាង​ថា បេះដូង​នៅ​ទំនេរ​ស្អាត គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​ណា​ម្នាក់​ឡើយ​។​

​គ្រូបង្ហាត់​ផ្នែក​ដើរ​ម៉ូដ កញ្ញា កែម សុខ​ពិសី ថ្វី​បើ​ធ្លាប់បាន​អះអាងថា នា​ពេលកន្លងមក នាង​មិន​ដែល​មាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ក្តី ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យថា ថ្មីៗ​នេះ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ ប៉ុន្តែ​មិន​មាន​សកម្មភាព​បើកចំហ​តែ​ពីរ​នាក់​នោះ​ទេ​។​

​ក្នុងជំនួប​មួយ នៅ​ថ្ងៃ​ក្រុង​ពាលី​ថត​រឿង “​កំណប់​បះសក់​” ដែល​នាង​ក៏​មាន​វត្តមាន​សម្តែង​ក្នុង​រឿង​នេះ​ដែរ បានឲ្យ​ដឹង​ជុំវិញ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ថា សព្វថ្ងៃ បេះដូង​ទំនេរ​ស្អាត​ល្អ​ណាស់ តាំង​ពី​ពេញវ័យ​មក មិន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ ហើយក៏​មិន​ទាន់​ចង់បាន​ដែរ ព្រោះ​ជាប់រវល់​ការងារ​ច្រើន គឺ​រវល់​សិក្សា​ផង ការងារ​ក្រុមហ៊ុន​ផង និង​ការងារ​សិល្បៈ​ផងដែរ​។​

​ឆ្លើយតប​ជុំវិញ​ការលើកឡើង​ថា នាង​ធ្លាប់​មាន​សង្សារ​នោះ ពិសី បកស្រាយ​ប្រាប់ថា កន្លងមក នាង​ធ្លាប់​ឮ​ព័ត៌មាន​នេះ និង​មាន​អ្នកសារព័ត៌មាន​ទូរស័ព្ទ​មក​សួរ​នាង​ពី​រឿង​នេះ​ដែរ តែ​ដោយសារ​នាង​អង្វរ​មិន​ចង់ឲ្យ​គេ​ចុះ​ផ្សាយ ព្រោះថា ជា​រឿង​មិន​ពិត បើ​ចុះផ្សាយ​ទៅ នាំ​តែ​ធ្វើឲ្យ​ទស្សនិកជន​មាន​ការយល់ច្រឡំ​។​

​គ្រូ​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម Pop Model រូបនេះ​បាន​ប្រាប់​ឲ្យដឹង​បន្ថែមទៀតថា “​ខ្ញុំ​សុំ​និយាយ​ដោយ​ស្មោះ​អស់ពី​ចិត្ត​ថា ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះ​ទេ ធាតុពិត ការងា​របស់​ខ្ញុំ​ភាគច្រើន​ត្រូវ​នៅ​ជាមួយ​មនុស្ស​ប្រុស​-​ស្រី​ជា​ច្រើន ពិសេស​មិត្ត​រួម​ក្រុម​ម៉ូ​ដែល​ក៏​មាន​ប្រុស​ច្រើន​ដែរ គឺ​ជាង​២០ នាក់​ឯណោះ ហើយ​ពេល​ចេញ​ទៅ​សម្តែង​ម្តងៗ ពួក​ខ្ញុំ​តែង​ទៅ​ជាមួយគ្នា និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ជា​រឿង​ធម្មតា​។ ហើយ​ខ្ញុំ​ក៏​មិន​មាន​ពេលវេលា​ទំនេរ គិត​ពី​រឿង​ស្នេហា​ដែរ​” ។​

​ស្រី​ស្រស់​សម្បូរ​មន្ត​ស្នេហ៍​រូបនេះ បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា នាង​សង្ឃឹមថា ក្រោយ​ពី​បកស្រាយ​នៅ​យ៉ាងនេះ​ហើយ អាច​ធ្វើឲ្យ​ទស្សនិកជន​លែង​យល់​ច្រឡំ​ទៀតហើយ នាង​ក៏​មិនទាន់​ចង់​គិត​ពី​រឿង​ស្នេហា​អ្វី​ឡើយ ដោយសារ​តែ​ពេល​នេះ នាង​មាន​ការ​មមាញឹក​ជាមួយ​ការងារ​ច្រើន ទាំង​ការដើរ​ម៉ូដ និង​ការសម្តែង​រឿង​ថ្មី​សម្រាប់​ទូរទស្សន៍​ផងដែរ ៕

 

01(8)

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សិល្បៈ

Recent Posts

Bookmark and Promote!