ព័ត៌មានថ្មី
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..! @ ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ @ កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​ @ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​
Comments Off

ឡុង សុភីជួបអ៊ីរ៉ង់ ឯរឿង សោភ័ណ្ឌ ជួបថៃ

ភ្នំពេញ:  ថ្ងៃទី៣វិច្ឆិកានេះ លើសង្វៀន TV3  ឡុង សុភី មកពីក្លឹបសាលវន្ដកីឡា ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នក ប្រដាល់ ជនជាតិអ៊ីរ៉ង់ Bahzad Mohammad Karim ។

អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់រូបនេះក៏ពុំធ្លាប់មកប្រកួតស្រុកខ្មែរ ដែរ តែបើតាមការឲ្យដឹងពីលោក ទី រ៉ាណាត នោះថា អ្នកប្រដាល់ រូបនេះ គេប្រាប់មកលោកថាមិនអន់ទេអាចតស៊ូជាមួយ សុភីបានយ៉ាងតឹងតែង ។ សមត្ថភាពរបស់ពួកគេ សុទ្ធតែមានឱកាស ដើម្បីឈ្នះ ដូចគ្នា ។

សុភីពូកែជង្គង់ និង ពូកែចាប់មិនឲ្យគូប្រកួតរើខ្លួនរួច ចំពោះ Bahzad កណ្ដាប់ដៃ និង ជើងដែលគេទាត់ និង ដាល់ចេញនោះ ធ្ងន់ណាស់។ ចាំមើលរវាងឡុង សុភី និង អ្នកប្រដាល់អ៊ីរ៉ង់ Bahzad Mohammad Karim នរណាជួបសំណាងល្អ ?

ដោយឡែក អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ ត្រូវ ប្រកួតជាមួយអ្នកប្រដាល់ថៃ Narongwut Kaeongam ។

អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេហើយ ប្រវត្តិគេវ៉ៃប៉ុន្មានដងៗនោះក៏មិនមាននរណាដឹង នោះដែរតែ លោកទី រ៉ាណាតដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ TV3 នោះបាននិយាយថាអ្នកប្រដាល់ថៃថៃរូបនេះ មានឈ្មោះបោះ សម្លេង ណាស់មិនតែប៉ុណ្ណោះគេមានស្នៀតវ៉ៃល្អ រហ័សទាំងការពារទាំងវាយលុក ។ គេក៏ជាអ្នកប្រ ដាល់មួយរូបដែលហ៊ានវ៉ៃ ប្ដូរដោយ គ្មានញញើតដែរ ។

ចំពោះសោភ័ណ្ឌវិញនៅស្រុកខ្មែរគេលំបាករកគូប្រកួតណាស់ ។ គេទើបតែផ្ដួលអ្នកប្រដាល់បារាំងនៅទឹកទី ២ កាលពី សប្ដាហ៍ មុននេះ ។ គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ និង រហ័សហើយនៅពេលគេបញ្ចេញកណ្ដាប់ ដៃបើគូប្រកួត មិន ប្រយ័ត្ន ទេនោះ គេបញ្ចេញជើងភ្លាមៗជាហេតុធ្វើឲ្យ គូប្រកួតជួបការលំបាក និង ងាយសន្លប់ណាស់ ដោយសារការវ៉ៃផ្ទួនៗរបស់រឿង សោភ័ណ្ឌ ។

រឿង សោភ័ណ្ឌ និង  Narongwut Kaeongam នរណាមានសមត្ថភាពបង្កើតជ័យជំនះសម្រាប់ខ្លួននៅក្នុងការប្រកួតនេះ ?

ចំពោះការជួបគ្នារវាងអ្នកប្រដាល់រួមជាតិនោះ រឿម វណ្ណៈ មកពីក្លឹបក្រសួងការពារជាតិដែលបាត់មុខមួយរយៈ បន្ទាប់ពីសន្លប់ ក្រោម កណ្ដាប់ដៃរឿង សោភ័ណ្ឌនោះបានវិលមកកាន់ការប្រកួតវិញដោយជួបជាមួយវ៉ាន់ ចាន់វ៉េត មកពីក្លឹបសឹង្ហកីឡា ។

អ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ជួបគ្នា ២-៣លើកហើយដោយមានឈ្នះ-ចាញ់ទៅវិញទៅមក តែសម្រាប់ លើកនេះមិនដឹងថា នរណា ជួបសំណាងល្អនោះទេ ។

នួន សិក្ខុ មកពីក្លឹបក្រសួងការពារជាតិប្រកួតជាមួយ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យក្នុងខណៈដែលទូច សក្តិ មកពីក្លឹប រស្មីកុមារកំព្រា ប្រកួតជាមួយ អាន មុន្នី មកពីក្លឹបយុវជនកម្ពុជាមានជ័យ ៕

S_2013-11-0397long_sophy_roeng_sophoan

Filed in: កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!