ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on ជ័យ កុសល ជួប លុច​សំបួរ ,ឯម ខ្លឹមខ្មៅ ជួប អ៊ីតាលី , អ៊ុងវិរៈជួបស្វីស, ចំណែក​ជើងខ្លាំង កែវ រំចង់ជួបថៃ

ជ័យ កុសល ជួប លុច​សំបួរ ,ឯម ខ្លឹមខ្មៅ ជួប អ៊ីតាលី , អ៊ុងវិរៈជួបស្វីស, ចំណែក​ជើងខ្លាំង កែវ រំចង់ជួបថៃ

រាជធានីភ្នំពេញ ៖ យប់ ថ្ងៃសុក្រទី៣០ ខែសីហា ឆ្នាំ២០១៣នេះ អ្នកប្រដាល់​ជើងខ្លាំងកម្ពុជា ៤ រូបណាត់​ជួបគ្នាជា​មួយនឹង កីឡាករ អន្តរជាតិ ក្នុងកម្មវិធីប្រដាល់ Khmer Fighter ខែទី៦ លើសង្វៀន Beeline Arena កែវ រំចង់ ក្លិបកងពលតូច អន្តរា គមន៍លេខ៨ភ្នំទ្រព្យ អ៊ុង វិរៈ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១  ក្លិបកងពលតូចលេខ៣១, ឯម ខ្លឹមខ្មៅ ក្លិបឫទ្ធីពោធិសែន ជ័យ និង ជ័យ កុសលក្លិប សឹង្ហៈ កីឡា នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់៤សាសន៍មកពីប្រទេសផ្សេងៗគ្នា។

អ៊ុង វិរៈ ជួបអ្នកប្រដាល់មកពីប្រទេសស្វីស ឈ្មោះDmitry Manson។ អ្នកប្រដាល់ស្វីសរូបនេះ ពុំដែលមកស្រុកខ្មែរទេ។ ទោះ ជា មិនដែលជួបពីមុនមកក៏ដោយ ក៏អ៊ុង វិរៈ គេមិនខ្លាចដែរ ហើយក៏ប្រហែលជាមិនយ៉ាប់វាយនោះដែរ ព្រោះអ្នកប្រដាល់ Dmitry Manson មិនខ្លាំងប៉ុន្មានទេ គឺគេប្រកួតបាន៦០ដង ឈ្នះ៤៩ដង និងចាញ់១១ដងមិនដែលស្មើ។

ទោះជាយ៉ាងណា អ៊ុង វិរៈ មិនអាចមើលស្រាលDmitry Manson នេះ បានឡើយ ដោយសារអ្នកប្រដាល់បរទេស មានស៊ុហ្វ ខ្លាំងជាង ឮ។ អ៊ុង វិរៈ ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេស៦នាក់ហើយ គឺមិនដែលចាញ់ទេ។ ការប្រកួតក្រោយគេនេះ អ៊ុង វិរៈផ្តួលអ្នកប្រដាល់ ថៃ Pha Kaiy Pich នៅក្នុងទឹកទី៤។ ចាំមើល ការប្រកួតរវាងអ៊ុង វិរៈ និង Dmitry Mansonនេះ តើនរណា ជាអ្នកឈ្នះនោះ?។

ចំណែក ឯម ខ្លឹមខ្មៅ ដែលជួបប្រកួតជាមួយAngelo Alessio អ្នកប្រដាល់ជនជាតិអ៊ីតាលី នោះ មិនដឹងជាយ៉ាងណានោះទេ ព្រោះ Angelo Alessio លឺថា គេមានថ្វីដៃល្អ និងចេះប្រដាល់សេរីនេះច្បាស់លាស់ល្អណាស់។ អ្នកប្រដាល់អ៊ីតាលីនេះ ធ្លាប់ ប្រកួតបាន ៤០ ដង ឈ្នះ៣៣ដង និងចាញ់៧ដង គឺមិនដែលស្មើទេ ។Angelo Alessio គេមិនធ្លាប់មកប្រកួតនៅភ្នំពេញទេ កន្លងមក។

ទោះជា យ៉ាងណា ឯម ខ្លឹមខ្មៅ គេមានផ្លែកែងល្អដែលអាចបំបាក់បរទេសបានព្រោះអ្នកប្រដាល់បរទេស ខ្លាចថ្វីកែងអ្នក ប្រដាល់ ខ្មែរយើងណាស់។ ឯម ខ្លឹមខ្មៅគេជួបបរទេសជាលើកទី៧ហើយ កាលពីជួបShu Ki អ្នក ប្រដាល់ប្រេស៊ីលលើកមុន ខ្លឹមខ្មៅឈ្នះ ដោយពិន្ទុ។ ចាំមើលលើកនេះ ខ្លឹមខ្មៅអាចយកឈ្នះអ្នកប្រដាល់អ៊ីតាលីនេះ បានទៀតដែរឬអត់ ?។ Angelo Alessio អ្នកប្រដាល់ អ៊ីតាលី រូបនេះ មានអាយុ២៥ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ ធ្លាប់ប្រកួតបាន ៤០ ដង ឈ្នះ៣៣ ដងនិងចាញ់ ៧ ដង គេវាយមិនដែលស្មើ នោះឡើយ។

ជ័យ កុសល ខ្លាចាស់របស់កម្ពុជា គេប៉ះប្រកួតជាមួយអ្នកប្រដាល់ឈ្មោះChristopher Tatari មកពីប្រទេសលុចសំបួរ ។ ប៉ុន្តែគេដឹង ថា អ្នកប្រដាល់ Christopher Tatari នេះ មានប្រវត្តិប្រកួតចំនួន ៤៩ ដង ឈ្នះ ៣៩ ដង ចាញ់ ៩ ដង និងស្មើ ១ ដង ។ បើប្រៀប ជាមួយកុសលដែលប្រកួតបាន១៤៧ដងនោះ មិនស្មើពាក់កណ្តាលកុសលផង។ ទោះជាយ៉ាងណា Christopher Tatari ពុំមែន ជាអ្នកប្រដាល់ខ្សោយនោះឡើយ ។ កុសលឡើង ប្រកួតជាមួយ បរទេសកន្លង មកច្រើន តែប៉ះ ចំជើង ខ្លាំងៗ ប្រកួតម្តងៗវេទនាខ្លួនមិនតិចទេ ប៉ុន្តែការជួបកន្លងមក ច្រើនប៉ះជាមួយថៃប៉ុណ្ណោះ។

Christopher Tatari នេះមិនដែលមកប្រកួតនៅភ្នំពេញទេ។ តែអន់ឬខ្លាំងនោះ មិនអាចទស្សន៍ទាយមុនបានទេ ។ ចាំមើល រវាង Christopher Tatari និងជ័យ កុសល តើអ្នកណាជាអ្នកឈ្នះ?៕

កែវ រំចង់ ដែលត្រូវជួបជាមួយJenrop Pumphanmuang អ្នក ប្រដាល់ថៃ ប្រហែលជាអាចជួបការលំបាកខ្លះហើយ ព្រោះថា អ្នក ប្រដាល់ថៃរូបនេះ ជាជើងខ្លាំងប្រចាំប្រទេសថៃ ដូច្នេះមិនខ្សោយឡើយ។ អ្នកប្រដាល់ថៃនេះ មិនធ្លាប់មកស្រុកខ្មែរឡើយ។

បើតាមលោក នាង ស៊ីវុត្ថា អ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័នឲ្យដឹងថា អ្នកប្រដាល់Jenrop Pumphanmuang នេះ មានកម្ពស់ ខ្ពស់ ជាងរំចង់ដោយគេមានកម្ពស់១,៧៥ ម៉ែត្រ ហើយមានប្រវត្តិប្រកួតប្រហាក់ប្រហែលរំចង់ដែរ គឺ៨៥ដង ក្នុងនោះឈ្នះ ៦៤ ដង ចាញ់ ២១ ដង មិនដែលស្មើឡើយ។

ទោះជា យ៉ាងណា កែវ រំចង់ គេបានអះអាងថា គ្មានបញ្ហាអ្វីឡើយ តែឡើងសង្វៀនហើយគឺវាយទាំងអស់ កុំថាមាឌធំ ឬខ្ពស់អ្វី នោះ អោយតែទម្ងន់ស្មើគ្នាគ្មានបញ្ហាអ្វីឡើយ។ ពួកគេទាំងពីរនឹងប្រកួតក្នុងទម្ងន់៧០ គ.ក្រ។

រំចង់ ឡើងប្រកួតក្នុងកម្មវិធីKhmer Fighter ៣លើកមកហើយ ដែលដំបូងគេឈ្នះVictor Nagbe អ៊ីតាលី លើកទី២វាយឈ្នះ Aday Ton ជើងខ្លាំងរបស់ប្រេស៊ីល និងលើកទី៣ គេឈ្នះអ៊ីតាលីLu Cas។ កែវ រំចង់ មានប្រវត្តិប្រកួតចំនួន៩៩ដង ក្នុងនោះ ឈ្នះ ៨៦ ដង ចាញ់ ៨ ដង និងស្មើ៥ដង។ ចាំមើល លើកនេះកែវ រំចង់ ជួបសំណាងល្អឈ្នះJenrop Pumphanmuang នេះ ទៀតឬអត់ ?។ គូនេះគ្មាន អ្នកណាហ៊ាយទាយមុនថាអ្នកណាឈ្នះនោះទេ ?៕

S_2013-08-279020130827m3

Filed in: កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!