ព័ត៌មានថ្មី
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..! @ ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ @ កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​ @ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​
Comments Off

វិធីសាស្ត្រ​ថ្មីរបស់​អាមេរិក​លើការ​ទប់ស្កាត់​កម្មវិធី​បរមាណូ និង កាំជ្រួច​មីស៊ីល​របស់កូរ៉េ​ខាង​ជើង

អាមេរិកបាន​សម្លឹង​មើលការ​ដាក់សម្ពាធ​ទប់ស្កាត់​លើសម្ព័ន្ធ​ហិរញ្ញវត្ថុ​ក្នុងគោលដៅ​កាត់បន្ថយ​កម្មវិធី​បរមាណូ និង កាំជ្រួច​មីស៊ីល​​របស់​​កូរ៉េខាង​ជើង នោះ គឺការដាក់សម្ពាធនិងដកហូតថវិកានៅធនាគារក្រៅប្រទេស ។

វិធីសាស្ត្រដែលដាក់សម្ពាធមានប្រសិទ្ធភាពបំផុតដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះ ​គឺដាក់សម្ពាធលើហិរញ្ញវត្ថុ និងដកហូត​ទ្រព្យ​សម្បត្តិរបស់គ្រួសារមេដឹកនាំ គឹម ជុងអ៊ុន ដែលមានទឹកប្រាក់រហូតដល់ទៅ ១០០០ លានដុល្លារដាក់នៅ​ក្នុងធនាគារក្រៅប្រទេស ។

ក្នុងពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ក៏បានបង្កើនការដាក់ទណ្ឌ កម្មដល់ទីក្រុង​ព្យុង​យ៉ាង​ក្រោយពីការសាកល្បងគ្រាប់បែកបរមាណូជាលើកទី ៣ ។

មេដឹកនាំ គឹម ជុងអ៊ុន ត្រូវបានគេដឹងថា មានទឹកប្រាក់ ១.០០០ លានដុល្លារ នៅធនាគារបរទេស ។ សារព័ត៌មានវ៉ាស៊ីនតោន បានដក​ស្រង់​សម្តីមន្ត្រីចារកម្មអាមេរិក​ដែលមិនបញ្ចោញឈ្មោះបានឱ្យដឹងថា លោក គឹមជុង អ៊ុន និងគ្រួសារមានទ្រព្យសម្បត្តិផ្ញើនៅ​ធនា​គារ​ស្វីស អូទ្រីស និងលុចហ្សំបួរ សរុបដលល់ទៅ ១០០០ លានដុល្លារ ។

ប្រភពព័ត៌មានឱ្យដឹងថា  វិធីសាស្ត្រដែលអាចដាក់សម្ពាធទៅលើមេដឹកនាំ គឹម ជុងអ៊ុន បានគឺប្រព័ន្ធហិរញ្ញ វត្ថុ និងដកហូតទ្រព្យ​សម្បត្តិ​សម្ងាត់របស់គ្រួសារ គឹម ជុងអ៊ុន ដើម្បីយកទៅសងបំណុលរបស់ជាតិ ។

ការដាក់សម្ពាធលើប្រព័ន្ធហិរញ្ញវត្ថុ ដូចជាការផ្តាច់ជំនួយដ៏សំខាន់សម្រាប់កម្មវិធីបរមាណូ កាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង ដោយ​ទឹក​ប្រាក់នោះ ទៅសងបំណុលដែលកូរ៉េខាងជើងជំពាក់ប្រទេសដទៃទៀត ។

តាមការប៉ាន់ប្រមាណទឹកប្រាក់ ដែលកូរ៉េខាងជើងកំពុងតែជំពាក់ប្រទេសចំនួន ៣០ មានដល់ទៅ ១៤ ពាន់លានដុល្លារ ក្នុងនោះ ជប៉ុន ៤០០ លានដុល្លារ, ស៊ុយអ៊ែត ៣០០ លានដុល្លារ, អឺរ៉ុង ៣០០ លានដុល្លារ អាល្លឺម៉ង់ ៣០០ លានដុល្លារ, ថៃ ៤០០ លានដុល្លារ, ស្វីស ១០០ លានដុល្លារ និងអ៊ីរ៉ាក់ ៥០ លានដុល្លារ ។

បណ្តាប្រទេសដែលជាម្ចាស់បំណុល របស់កូរ៉េខាងជើងបានស្នើដល់ទីក្រុង ព្យុងយ៉ាងទូទាត់ប្រាក់បំណុល ទាំងនោះ ប៉ុន្តែចិន-រុស្ស៊ី រក្សាការស្ងៀមស្ងាត់ មិនទាមទារបំណុលនោះឡើយ ។ ចិនជាម្ចាស់បំណុលធំបំផុតរបស់ កូរ៉េខាងជើង ដែលមានទឹកប្រាក់ដល់ទៅ ៦,៩៨ ពាន់លានដុល្លារ បន្ទាប់មករុស្ស៊ីក៏បានឱ្យកូរ៉េខាងជើងខ្ចីដល់ទៅ ១,១ ពាន់លានដុល្លារផងដែរ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!