ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.!
Comments Off

តើនរណា​ជាជើង​ខ្លាំងក្នុង​ដំណាក់​កាលទី៥?

រាជធានីភ្នំពេញ ៖ សំរាប់ការ​ប្រកួត​ដំណាក់​កាល​ទី៥នេះ ក៏ដូចជា​ការប្រកួតកាល​ពីដំណាក់​កាលទី១ទី២និងទី៣និងទី៤ដែរ ដោយ​ត្រូវ វាយជម្រុះ​រហូតទាល់តែ​រកឃើញជើង​ខ្លាំងប្រចាំដំណាក់​កាលទី៥ នេះ ដោយការប្រកួត គឺធ្វើក្នុងថ្ងៃតែមួយនេះ តែ ម្តង។

អ្នកប្រដាល់ចំនួន៨នាក់ នឹងចាប់ផ្តើមវាយជម្រុះដំណាក់កាលទី៥ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា នេះ នៅលើសង្វៀន TV5 Arena ដែលនេះជាការប្រកួតក្នុងខែទី៥នៃព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯកបាកាសឆ្នាំ២០១៣។

ពួកគេ ទាំង៨នេះ ខ្លះជាអ្នកប្រដាល់ស្រករមុន ខ្លះជាអ្នកប្រដាល់ថ្មីស្រករក្រោយ។ មុននឹងត្រូវគូគ្នានេះ បានឆ្លងកាត់ការ ចាប់ ឆ្នោត ទាំងអស់ ។ សំរាប់រូបមន្តនៃការប្រកួត អ្នកដែលចាញ់គឺហាលអាវ ឯអ្នកឈ្នះទាំង ៤ នាក់ ត្រូវប្រកួតគ្នាបន្តដោយ ជម្រុះ ចោល ២ នាក់ទៀត ហើយ ២ នាក់ដែលនៅសល់នោះ គឺប្រកួតរកឈ្នះសម្រាប់ត្រៀមប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ។ និយាយ រួម ក្នុងដំណាក់ កាលប្រកួតជម្រុះនេះ ត្រូវប្រកួតបញ្ចប់ក្នុងមួយថ្ងៃតែម្តង។

អ្នកប្រដាល់ទាំង៨នាក់នោះ រួមមាន សល់ អាម៉ា ក្លិបអាស៊ីកីឡា ត្រូវជួបជាមួយ ឈាន រស្មី ក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្ត រតនគិរី។ ញឹក សាលីន ក្លិបរការខ្នុរគុនខ្មែរ ជួបជាមួយយ៉ាម សុផានិត ក្លិបរស្មីកុមារកំព្រា។ កុសល វិសាល ក្លិបសាលវ័ន្តកីឡា ជួបជាមួយឈិន ធារ៉ា ក្លិបអប់រំកាយស្រុកអន្លង់វែង និងមួយគូទៀត សួស យ៉ាត ក្លិបកងទ័ពជើងទឹក ជួបជាមួយម៉ន រ៉ៃយ៉ា ក្លិប ព្រែកឯងកីឡា។

វគ្គ ជម្រុះ៤គូដំបូងក្នុងដំណាក់កាលទី៤នេះ ការប្រកួតមាន ៣ ទឹក។ វគ្គទី ២ ប្រកួត ៥ទឹកដែលនៅសល់តែ៤ នាក់នោះ។ វគ្គទី ៣ ដែលនៅសល់តែ២ នាក់នោះ គឺជម្រុះផ្តាច់ព្រ័ត្រយកម្នាក់សម្រាប់ជាជើងខ្លាំងប្រចាំខែ ហេតុនេះសម្រាប់អ្នក ឈ្នះបាន លុយតម្លៃខ្លួន សរុប១.៨០០.០០០ រៀល និង អ្នកចាញ់សរុបបាន១.៣០០.០០០រៀល។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៦៤នាក់ចូលរួម ហើយប្រកួត ជា៨ ដំណាក់កាល និងមានអ្នកប្រដាល់ ៨ រូប ក្នុងមួយដំណាក់កាលៗ។ មួយខែប្រកួតមួយដំណាក់កាល ដោយត្រូវប្រកួត ជម្រុះយកតែ ម្នាក់ប៉ុណ្ណោះ ហើយអ្នកដែលឈ្នះក្នុងដំណាក់កាលនីមួយៗ នឹងជួបគ្នាផ្ដាច់ព្រ័ត្រនៅខែធ្នូចុងឆ្នាំ ដើម្បីវាយ ដណ្ដើម យកខ្សែក្រវាត់ដែល មានរង្វាន់អមចំនួន១០លានរៀលផងដែរ ៕

Filed in: កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!